CAMBO REPORT

Popup Advertising5 seconds

Apple បាន​បង្ហោះ​វីដេអូ​ណែនាំ​ពី​របៀប​ប្រើ​ប្រាស់ iPadOS សម្រាប់​មុខ​ងារ​ថ្មីៗ​មួយ​ចំនួន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីយប់កណ្តាលអធ្រាត្រយប់មិញនេះ Apple បានដាក់បញ្ចេញ កំណែអាប់ដេត iPadOS 13 សម្រាប់អ្នកប្រើប្រាស់ iPad ទាំងអស់ជុំវិញពិភពលោក ដែលអាចដំណើរការបាន ជាមួយនឹងមុខងារថ្មីៗដូចជា Dark Mode, បន្ថែមមុខងារថ្មីទៅលើក្ដារចុច, មុខងារ Multitasking បើកកម្មវិធីច្រើនក្នុងពេលតែមួយ ល្អប្រសើរជាងមុន, ផ្ទៃ Home Screen ផ្លាស់ប្ដូរថ្មី និងផ្សេងៗជាច្រើនទៀត។ ដើម្បីធ្វើការដាក់បង្ហាញ អំពីមុខងារថ្មីៗទាំងអស់នោះ Apple ក៏បានបង្ហោះនូវវីដេអូថ្មីៗ នៅលើឆានែល YouTube ផ្លូវការរបស់ខ្លួន ដែលជាការណែនាំអំពីរបៀប ប្រើប្រាស់មុខងារមួយចំនួនរបស់ iPadOS តែម្ដង។

 

 

ចំពោះវីដេអូឃ្លីបដំបូងគេបង្អស់ គឺបានធ្វើការពន្យល់ និងរបៀបប្រើប្រាស់មុខងារ Slide Over ដែលបានបន្ថែមថ្មីលើកដំបូងនៅលើ iPadOS ដោយអាចអនុញ្ញាតឲ្យ បើកកម្មវិធីផ្សេងៗទៀត ក្នុងពេលតែមួយបាន នៅផ្នែកចំហៀងខាងស្ដាំអេក្រង់ ហើយព្រមទាំងប្រាប់ពី របៀបបើកបិទ, ចូលមើលផ្ទាំងកម្មវិធីកំពុងប្រើចោល និងការបើកកម្មវិធី Slide Over ទាំងអស់នោះ ឲ្យពេញអេក្រង់វិញ ដូចវីដេអូខាងក្រោមនេះ។

 

 

ចំណែកឯវីដេអូបន្ទាប់ Apple បានដាក់អំពីការអភិវឌ្ឍន៍របស់ មុខងារបើកកម្មវិធីពីរ ក្នុងពេលតែមួយ ឬហៅថាមុខងារ Multitasking នៅលើ iPad ដោយកំណែអាប់ដេតថ្មីលើកនេះ អ្នកប្រើប្រាស់ទាំងអស់ អាចបើកកម្មវិធីដូចគ្នា ចំនួនពីរក្នុងពេលតែមួយនេះ ថែមទៀតផង។ ដោយវាពិតជាមានប្រយោជន៍ច្រើន ជាពិសេសនៅពេលយើងចង់ កំណត់ចំណាំអ្វីមួយក្នុងកម្មវិធី Note ហើយត្រូវការបើកកម្មវិធី Note មួយទៀត ដើម្បីចម្លងពីអត្ថបទមួយ ទៅអត្ថបទមួយផងដែរ។

 

 

ប្រព័ន្ធប្រតិបត្តិការ iPadOS និង iOS 13 ក៏បានបន្ថែមមុខងារ Gestures ពិសេសថ្មីម្យ៉ាង សម្រាប់ប្រើប្រាស់លើ ការកែប្រែអក្សរនានា ដោយប្រើប្រាស់ម្រាមដៃបី បង្រួមចូលគ្នាដើម្បីធ្វើការ Copy អក្សរកំពុងជម្រើសនោះ ហើយប្រើប្រាស់ម្រាមដៃបី ពង្រីកចេញវិញដើម្បីធ្វើការ Paste អក្សរទាំងនោះវិញ។ សម្រាប់របៀបកែប្រែអក្សរផ្សេងៗទៀត សូមទស្សនវីដេអូខាងក្រោមនេះ។

 

 

បន្ទាប់ពីធ្វើការអាប់ដេតឡើង iPadOS រួចហើយ អ្នកប្រើប្រាស់ទាំងអស់ នឹងកាន់តែមានភាពងាយស្រួល ទៅលើការវាយក្ដារចុច ហើយព្រមទាំងអាច ប្រើប្រាស់ត្រឹមតែដៃម្ខាង លើអេក្រង់ទំហំធំ ក៏បានផងដែរ ជាមួយនឹងមុខងារ QuickPath ដោយគ្រាន់តែយកម្រាមដៃពីរ បង្រួមចូលគ្នាលើក្ដារចុច ដើម្បីធ្វើឲ្យវាមានទំហំតូច និងអាចវាយពាក្យបាន តាមរយៈការយកម្រាមដៃ អូសចេញពីអក្សរមួយ ទៅអក្សរមួយទៀត ដូចជាវីដេអូដាក់បង្ហាញ ខាងក្រោមនេះអញ្ចឹង។

 

 

លើសពីនេះទៅទៀត Apple ក៏បានបង្ហោះវីដេអូ ពាណិជ្ជកម្មផ្សព្វផ្សាយ iPadOS នៅលើឆានែលដើម របស់ខ្លួនដូចគ្នា ដោយដាក់បង្ហាញអំពី មុខងារថ្មីៗបន្ថែមទៀត ដូចជាការថតអេក្រង់ទាំងមូល នៅលើកម្មវិធី Safari និងព្រមទាំងអាចដោត Flash USB ដើម្បីបើកឯកសារនៅលើកម្មវិធី File ជាដើម។

 

 

ប្រសិនបើប្រិយមិត្តជាម្ចាស់ iPad Air 2 ឬជំនាន់លើនេះ, iPad Pro, iPad ជំនាន់ទី 5 ឬជំនាន់លើនេះ, និង iPad mini 4 ឬជំនាន់លើនេះ នឹងអាចធ្វើការទាញយក កំណែអាប់ដេត និងធ្វើការតម្លើងទៅកាន់ iPadOS បានចាប់ពីពេលនេះតទៅ ដោយវាបាននាំយកមុខមាត់ថ្មី ឲ្យទទួលបានបទពិសោធន៍ កាន់តែល្អប្រសើរជាមួយនឹង iPad ផងដែរ។ អញ្ចឹង រួមបញ្ចូលមុខងារថ្មីៗទាំងអស់នេះ តើមុខងារពិសេសមួយណា ដែលធ្វើឲ្យប្រិយមិត្ត ពេញចិត្តខ្លាំងបំផុត? ហើយមានអាប់ដេតឡើង ហើយឬនៅ? សូមចែករំលែកមតិរបស់អ្នកលោក តាមរយៈប្រអប់ Comments នៅខាងក្រោមនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: 9to5Mac Tag: ថេប្លេត