CAMBO REPORT

Popup Advertising5 seconds

កំពូលហ្គេម The Last of Us Part II នឹងបញ្ចេញលក់ជាផ្លូវការនៅថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2020 ខាងមុខនេះហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើសិនជាប្រិយមិត្តគឺជាអ្នកគាំទ្ររបស់ Sony និងហ្គេម The Last of Us នោះអ្នកប្រាកដជាដឹងហើយថា ត្រូវបានក្រុមហ៊ុន Sony បញ្ចេញវីដេអូ Teaser ខ្លី ដែលបង្ហាញពីហ្គេម The Last of Us Part II ជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ PSX 2016 កន្លងទៅ ហើយវាបានធ្វើឲ្យអ្នកទស្សនាជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថាក្រុមហ៊ុន Sony បញ្ចេញវគ្គថ្មី នេះទាល់តែ សោះ។ បន្ទាប់មកនៅក្នុងព្រឹត្តិការណ៍ Paris Games Show 2017 Sony បានបញ្ចេញវីដេអូ Teaser ថ្មីមួយទៀត និងចុងក្រោយ នៅក្នុងព្រឹត្តិការណ៍ E3 2018 ក្រុមហ៊ុន Sony ក៏បញ្ចេញវីដេអូដែលបានបង្ហាញពីការលេងហ្គេម នេះតែម្តង ដោយនៅពេលនោះ អ្នកទស្សនាជាច្រើន មានអារម្មណ៍រំភើប និងចាប់អារម្មណ៍ពីវាយ៉ាងខ្លាំង។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺក្រុមហ៊ុន Sony មិនដែលបានបញ្ជាក់អំពីព័ត៌មានលម្អិតរបស់ហ្គេម The Last of Us Part II នេះទេ ជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើនរបស់ហ្គេម មួយនេះ មានអារម្មណ៍ថានៅមិនស្រណុក សុខស្រួល ព្រោះពួកគេពិតជា ចង់ដឹងអំពីព័ត៌មានលម្អិត និងថ្ងៃដាក់លក់ ជាផ្លូវរបស់វា។

 


បន្ទាប់ពីការរង់ចាំ និងចង់ដឹងពីថ្ងៃចេញលក់របស់កំពូលហ្គេម The Last of Us Part II ជាច្រើនឆ្នាំមក នៅទីបំផុត កាលពីយប់ មិញនេះ នៅក្នុងកម្មវិធី State of Play ក្រុមហ៊ុន Sony ក៏ដាច់ចិត្តប្រកាសថ្ងៃដាក់លក់ហ្គេម The Last of Us Part II ជាផ្លូវការ ហើយ។ The Last of Us Part II នឹងបញ្ចេញលក់ជាផ្លូវការនៅថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2020 ខាងមុខនេះ។ នៅក្នុងព្រឹត្តិការណ៍នោះដែរ Sony ក៏បានបញ្ចេញវីដេអូដែលបង្ហាញពីទីតាំង និងឈុតឆាកនៃការលេងហ្គេមរបស់ The Last of Us Part II មួយចំនួនទៅឲ្យអ្នក ទស្សនាបានឃើញផងដែរ ហើយអ្វីដែលពិសេសថែមទៀតនោះ តាមរយៈវីដេអូនេះ ក៏បង្ហាញឲ្យយើងឃើញពីតួអង្គ Joel ផងដែរ ដូច្នេះ មានន័យថាគាត់មិនទាន់ស្លាប់នៅឡើយទេ គួររំលឹកផងថា Joel គឺជាតួអង្គឯកនៅក្នុងហ្គេម The Last of Us វគ្គ 1។ លើសពីនេះ ទៅទៀត ក្រុមហ៊ុន Sony ក៏បានអនុញ្ញាតឲ្យអ្នកអាចធ្វើការកុម្ម៉ង់ទិញ ហ្គេម The Last of Us Part II ជាច្រើនប្រភេទផងដែរ ក្នុងនោះរួមមានដូចជា The Last of Us Part II Standard Edition ត្រូវដាក់លក់ក្នុងតម្លៃ 59.99 ដុល្លារ ចំណែកឯ Special Edition ត្រូវដាក់លក់ ក្នុងតម្លៃ 79.99 ដុល្លារ​​  រីឯ Collector's Edition ត្រូវដាក់លក់ក្នុងតម្លៃ 169.99 ដុល្លារ និង 229.99 ដុល្លារសម្រាប់ Ellie Edition ។

 


គួរបញ្ជាក់ផងថា The Last of Us Part II គឺជាប្រភេទហ្គេមបែបផ្សងព្រេង ភ័យរន្ធត់ បាញ់ប្រហារ តតាំងជាមួយពពួក Zombies ហើយហ្គេមនេះត្រូវបង្កើតឡើងដោយស្ទូឌីយោផលិតហ្គេម Naughty Dog ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Sony ហើយវាគឺជាភាគបន្ត ពីហ្គេម The Last of Us ដែលបានបញ្ចេញលក់ ជាផ្លូវការនៅថ្ងៃទី 14 ខែ មិថុនា ឆ្នាំ 2013។ The Last of Us ពិតជាទទួលបានជោគជ័យយ៉ាងខ្លាំង ដោយវាទទួលបានពិន្ទុ 10/10 ពីភ្នាក់ងារសារព័ត៌មានហ្គេមជាច្រើន ព្រមទាំងទទួលបាន ពានរង្វាន់ជាច្រើនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ The Last of Us ត្រូវបានលក់អស់ចំនួន 7 លានហ្គេម ថែមទៀតផង ដែលធ្វើឲ្យវា ក្លាយទៅជាហ្គេមមួយក្នុងចំណោមហ្គេមកំពូលទាំង 3 ដែលបានលក់ច្រើនជាងគេរបស់ Sony។

 

***សូមទស្សនាវីដេអូខាងក្រោម

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: IGN Tag: កម្មវិធី-ហ្គេម