CAMBO REPORT

Popup Advertising5 seconds

ចិនត្រៀមបង្កើតកាមេរ៉ាទំហំ 500 មេហ្គាភិចសែល មាន​បច្ចេកវិទ្យា AI អាច​ចាប់​សម្គាល់​មុខ​មនុស្ស​បាន​រាប់​ពាន់​នាក់​ក្នុង​ពេល​តែ​មួយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

អ្នកវិទ្យាសាស្រ្ត នៅឯទីស្នាក់ការសព្វាវុធ ក្នុងប្រទេសចិន នាពេលថ្មីៗនេះ បានដាក់ចេញនូវគម្រោង បង្កើតកាមេរ៉ាមួយប្រភេទ ដែលប្រើប្រាស់សម្រាប់ការឃ្លាំមើល ហើយមានទំហំសេនស័រដល់ទៅ 500 មេហ្គាភិចសែល។ យើងធ្លាប់បានដឹងពីភាពរីកចម្រើន ផ្នែកបច្ចេកវិទ្យាជាច្រើនកន្លងមកហើយ នៅក្នុងប្រទេស មហាអំណាច សេដ្ឋកិច្ចលំដាប់លេខ 2 នៅលើក្នុងលោកមួយនេះ។ ក្នុងនោះ ចិន បានក្លាយជាប្រទេសលេចធ្លោមួយ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ចាប់សម្គាល់មុខរបស់មនុស្ស បានយ៉ាងមានប្រសិទ្ធភាពជាងគេផងដែរ។ 

 

 

កាមេរ៉ាដែលស្ថិតក្នុងគម្រោងអភិវឌ្ឍមួយនេះ នឹងត្រូវបានបង្កើតឡើងជាមួយនឹង បច្ចេកវិទ្យា Artificial Intelligence ឬ AI ដែលមានលទ្ធភាពអាចសម្គាល់មុខមនុស្សបានរាប់ពាន់នាក់ក្នុងពេលតែមួយ ជាមួយការបញ្ជូនទិន្នន័យ ទៅទុកនៅលើ Cloud បានទៀតផង។ យោងទៅតាម របាយការណ៍ដែលទទួលបាន ពីសំណាក់សារព័ត៌មាន China News Service បានអោយដឹងថា កាមេរ៉ា នេះបង្កើតឡើង ក្នុងគោលបំណងចាប់សម្គាល់មុខរបស់ មនុស្ស ដើម្បីប្រើប្រាស់ក្នុងការកំណត់អត្តសញ្ញាណ ជាមួយនឹងការ គណនាទិន្នន័យលើពពក បានយ៉ាងមានល្បឿនលឿនជាមួយ AI។

 

 

ក្រុមអ្នកវិទ្យាសាស្រ្តដដែលនេះ ក៏បានធ្វើការអភិវឌ្ឍនូវបន្ទះឈីប 2 ផ្សេងទៀត ដែលមានលទ្ធភាពអាចថតវីដេអូ ក្នុងកម្រិត Ultra-high resolution។ ក្នុងនោះ វីដេអូ និងរូបភាពដែលថតបានក្នុងទំហំ 500 មេហ្គាភិចសែលនេះ ត្រូវបានផ្ទុក នៅលើ Cloud data center ដែលអាចអោយគេទាញយកទិន្នន័យទាំងនោះ បានទូទាំងពិភពលោក។ យ៉ាងណាមិញ វាទទួលបានការឆ្លើយតប វិជ្ជមានជាច្រើនពី សំណាក់ អ្នកជំនាញជនជាតិចិន ជាច្រើន រួមទាំងការប្រមើលមើលពី ការយកវាទៅប្រើប្រាស់ក្នុងវិស័យ យោធា ក៏ដូចជាការពារសន្តិសុខជាតិ បានយ៉ាងឆ្លាតវៃ ខណៈពេលដែល មានមនុស្សមួយចំនួនផ្សេងទៀត ក៏បានលើកឡើកតាមរយៈមតិ រិះគន់ពីបញ្ហា ឯកជនភាពពេលដែលប្រើប្រាស់វាផងដែរ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: fossbytes Tag: កាមេរ៉ា