CAMBO REPORT

Popup Advertising5 seconds

ASUS ធ្វើការសម្ភោធកុំព្យូទ័រយួរដៃម៉ូឌែល Vivobook​ S531​ ជា​​ផ្លូវ​​ការ នៅ​ក្នុង​ទី​ផ្សារ​ប្រទេស​កម្ពុជា​យើង​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន ASUS បានសម្ភោធផលិតផលថ្មី របស់ខ្លួនជាផ្លូវការ នៅអ៊ីអនម៉ល ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងនោះ យើងឃើញមានការចូលរួម ជាច្រើនកុះករ ពីសំណាក់ទស្សនិកជន ព្រមទាំងទាក់ទាញចំណាប់អារម្មណ៍ផងដែរ ជាមួយការតុបតែងឆាក ការដាក់តាំងពិព័រណ៍ ជាមួយកុំព្យូទ័រយូរដៃទាំង 5 ពណ៌ ដែលជាជម្រើសពិសេស សំរាប់យុវវ័យ ក្នុងការជ្រើសរើស និងស្រឡាញ់ ទៅតាមចំណង់ចំណូលចិត្ត ក៏ដូចជាបុគ្គលិកលក្ខណៈ រៀងៗខ្លួន។

 

 

អ្វីដែលពិសេសជាងនេះទៅទៀត គឺយើងឃើញមាន ការចាប់រង្វាន់កុំព្យូទ័រ សេរ៊ីចុងក្រោយ 1 ដែលមានតម្លៃ រហូតដល់ទៅ 789 ដុល្លារ រួមទាំងកាដូ ជាច្រើន សន្ធឹកសន្ធាប់ ផងដែរ។ ទន្ទឹមគ្នានេះ ប្រធានគ្រប់គ្រងទីផ្សារ ប្រទេសកម្ពុជា លោក Lawrence LIU បានថ្លែងអោយដឹងថា៖ លោកពិតជាមានក្តីសោមនស្សរីករាយ ជាខ្លាំង ដែលតែងតែមានឱកាស នាំចូលនូវផលិតផលបច្ចេកវិទ្យាចុងក្រោយ របស់ក្រុមហ៊ុន ASUS មកកាន់ប្រទេសកម្ពុជា អោយទាន់ទៅនឹងសម័យកាល បច្ចេកវិទ្យាពិភពលោក។ នេះ ជាម៉ូឌែលល្អមួយ ដែលអាចអោយអ្នកទាំងអស់គ្នា អាចជ្រើសរើស ទៅតាមបុគ្គលិកលក្ខណៈរបស់ខ្លួន ក៏ដូចជាជួយសំរួល ដល់ការងារប្រចាំថ្ងៃ របស់អ្នកទាំងអស់គ្នា និងជាពិសេស មានតម្លៃថោកសមរម្យ ផងដែរ។ ទាំងនេះហើយ ដែលអាចជួយលើកស្ទួយ វិស័យអេឡិចត្រូនិចនៅកម្ពុជា ក៏ដូចជាជួយអោយសេដ្ឋកិច្ចជាតិ ទាំងមូលរីកចំរើន ផងដែរ។ លោកបានបន្តទៀតថា ការផលិតកុំព្យូទ័រ ដែលមានការរចនា  និងបច្ចេកវិទ្យាល្អ ទាំងគុណភាព និងតម្លៃសមរម្យ គឺនៅតែជាគោលជំហរ របស់ក្រុមហ៊ុន ASUS រហូត ហើយនេះ ជាហេតុដែលយើងទទួលបាន ភាពជោគជ័យ រហូតមកដល់សព្វថ្ងៃ។ លោកនៅតែបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រទេសកម្ពុជា ទទួលបានការអភិវឌ្ឍ ផ្នែកបច្ចេកវិទ្យាឈានទៅមុខ ជារាងរហូតជាមួយក្រុមហ៊ុន ASUS។

 

 

ខាងក្រោមគឺជាលក្ខណៈសម្បត្តិ និងចំណុចគោលរបស់កុំព្យូទ័រនេះ៖

 

 

សូមបញ្ជាក់ផងដែរថា សម្រាប់ប្រិយមិត្ត ដែលទន្ទឹងរងចាំ ការមកដល់នៃលេបថបស៊េរីថ្មី Vivobook S531 នេះ ក្រុមហ៊ុន ASUS គឺនឹងចាប់ផ្តើមមានលក់ នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: ASUS Tag: កុំព្យូទ័រ