CAMBO REPORT

Popup Advertising5 seconds

Apple Arcade លេច​មុខ​នៅ​លើ Apple TV មុន​ថ្ងៃ​ប្រកាស​មក​ដល់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សេវាកម្មលេងហ្គេម បង់សេវាប្រចាំខែថ្មីរបស់ Apple ត្រូវបានគេប្រទះឃើញដាក់អោយ ប្រើប្រាស់ជាផ្លូវការ នៅលើ tvOS 13 ក្នុងជំនាន់តេស្តសាកល្បងបានហើយក្នុងថ្ងៃនេះ។ ជាក់ស្តែង សេវាកម្ម Apple Arcade នេះ ត្រូវបានក្រុមហ៊ុន Apple ប្រកាសដាក់បង្ហាញកាលពីដើមឆ្នាំ 2019 មកម្ល៉េះ ដែលគេបាននិយាយថា វានឹងមាននៅលើផលិតផលរបស់ខ្លួនដូចជា iPhone, iPad, កុំព្យូទ័រ Mac និង Apple TV។ យ៉ាងណាមិញ វាត្រូវបានយឺតយាវ ដោយសារការ រង់ចាំការចេញជាផ្លូវការនូវ tvOS 13 Golden Master ដោយ Apple បានបន្ថែមថាវានឹងមានដាក់អោយលេងនៅថ្ងៃទី 30 ខែកញ្ញា នេះវិញ។ 

 

 

ដូចនេះ វាអាចជាក្តីរំភើបមួយ សម្រាប់ប្រិយមិត្តណាដែលរង់ចាំ ក្នុងការប្រើប្រាស់សេវាកម្ម Apple Arcade នេះ នៅលើ Apple TV។ បន្ថែមពីនោះ ក្រៅពី Apple Arcade នៅលើ tvOS 13 ក៏មាន មុខងារថ្មីៗមួយចំនួន ទៀតដូចជា៖ 

 

Home screen ថ្មី 

 

 

នៅលើផ្ទាំងកម្មវិធីដំបូង បំផុតដែលអ្នកបានបើក Apple TV នោះ Apple បានធ្វើការកែប្រែ មុខមាត់ថ្មីរបស់វាជាក់ជាមិនខាន។ វាផ្តោតសំខាន់ទៅលើ ការស្វែងរក អ្វីដែលយើងចង់មើល បានទុលាយជាងមុន ដែលមានដូចជា៖ ភាពយន្ត, TV Show, ហ្គេម, និង តន្ត្រី។ 

 

បន្ថែមសមាជិក ប្រើប្រាស់បាន 

 

 

tvOS 13 មានបន្ថែមការចុះឈ្មោះ សមាជិកច្រើននាក់ នៅក្នុងគណនីតែមួយបាន។ ជាក់ស្តែង យើងអាចប្រើប្រាស់ជាលក្ខណៈ គ្រួសារ ដោយមិនអោយ លាយលំ ទិន្នន័យចូលគ្នានោះឡើយ។ 

 

អាប់ដេត Apple Music 

 

 

ចំណែកឯ Apple Music នៅលើ tvOS 13 នេះវិញ អ្នកប្រើប្រាស់ក៏អាចបន្ថែម សមាជិកប្រើប្រាស់ច្រើនក្នុង គណនីតែមួយបានដែរ។ បន្ថែមពីនេះ វានឹងធ្វើកាបង្ហាញពី បញ្ជីចំរៀង និង ការណែនាំពីបទថ្មីអោយយើងស្តាប់ផងដែរ។ ក្នុងនោះ យើងអាចមើល ប៉ារូ៉ល និង ស្តាប់ចំរៀងបណ្តើរ នៅលើ Apple TV control Center ថ្មីថែមទៀតផង។ 

 

 

នៅលើ tvOS 13 Golden Master នេះ គេក៏ឃើញមាន Screen Saver ថ្មីៗបន្ថែមដែរ ហើយអ្វីដែលកាន់តែពិសេសនោះ គឺការលេងហ្គេមនៅលើ Apple TV នេះ អាចប្រើប្រាស់ជាមួយ តេឡេបញ្ជារបស់ Apple TV ក៏បាន ឬជាមួយ ដៃបញ្ជារបស់ ម៉ាស៊ីន Xbox និង PlayStation បានដែរ។ គួរបញ្ជាក់បន្ថែមថា tvOS 13 អាចអាប់ដេតបាននៅលើដុំ Apple TV 4K និង Apple TV HD ជំនាន់ទី 4 ហើយ ដើម្បីអាប់ដេតបាន  យើងត្រូវចូលទៅកាន់ Settings> Software Updates> Update Software តែប៉ុណ្ណោះ៕ 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: 9to5mac Tag: កម្មវិធី-ហ្គេម