CAMBO REPORT

Popup Advertising5 seconds

SONY​ បង្ហាញ​ចេញ​ទូរទស្សន៍​ស៊េរី​ថ្មី​ MASTER​ Series​ OLED​ 4K​ ជា​ផ្លូវ​ការ​ហើយ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា SONY បានបង្ហាញចេញ នូវទូរទស្សន៍ស៊េរីថ្មី A9G 4K OLED ជាផ្លូវការ។ ទូរទស្សន៍ MASTER Series របស់ SONY នេះ គឺមានភាពភាពលេចធ្លោ ជាមួយនឹងការផ្តល់នូវ គុណភាពរូបភាពច្បាស់ សម្រាប់អ្នកទស្សនា នៅតាមគេហដ្ឋាន និងមានសមត្ថភាពបង្ហាញរូបភាព ដែលស្តែងចេញ ពីចេតនាចង់បាន របស់ផលិតករ យ៉ាងពិតប្រាកដ។ MASTER Series ជាឈ្មោះដែលត្រូវបានគេដាក់អោយ សម្រាប់តែទូរទស្សន៍ SONY នេះប៉ុណ្ណោះ ជាមួយការផ្តល់ជូនគុណភាពដ៏ល្អ បូករួមនិងគុណភាពពណ៌ ពន្លឺភ្លឺច្បាស់ ឈានទៅរកអេក្រង់កម្រិតល្អ ក្នុងការទស្សនា តែម្តង។ ទូរទស្សន៍ MASTER Series នេះ ក៏មានភ្ជាប់ជាមួយនឹងមុខងារ Netflix Calibrate Mode ដើម្បីធានាបន្ថែមទៅលើរូបភាព ដែលបានបង្ហាញនៅលើអេក្រង់ តាមការចង់បានរបស់ផលិតករ ផងដែរ។

 

 

ទូរទស្សន៍ម៉ូឌែលថ្មីនេះ ត្រូវបាន SONY ប្រើប្រាស់បច្ចេកវិទ្យា Processor ជំនាន់ចុងក្រោយ X1 Ultimate សម្រាប់ផ្តល់នូវរូបភាពច្បាស់ ក្នុងការប្រើប្រាស់។ នៅក្នុងការប្រកាសបង្ហាញ កាលពីឆ្នាំមុននេះ ទូរទស្សន៍ MASTER Series ពិតជាអស្ចារ្យមែនទែន ហើយបន្ទះឈីបនេះ ក៏ដើរតួរយ៉ាងសំខាន់ សម្រាប់ការផ្តល់ រូបភាពកម្រិតខ្ពស់ នៅលើទូរទស្សន៍ ថែមទៀត។ Picture Processor X1 Ultimate មានភាពឆ្លាតវៃ ក្នុងការចាប់យក និងវិភាគរូបភាពមួយៗ នៅលើអេក្រង់ ដើម្បីទទួលបាន នូវភាពលម្អិតនៃរូបភាព ពន្លឺ និងពណ៌ អោយមានភាពពិតប្រាកដ។ ជាមួយនឹងគុណភាពសំឡេងវិញ វាជាផ្នែកមួយដ៏សំខាន់ សម្រាប់ទូរទស្សន៍នេះ ហើយជាពិសេស A9G ក៏មានភ្ជាប់ជាមួយនឹង Sound-from-Picture Reality ដែលជាមុខងារថ្មី ក្នុងការបញ្ចេញសំឡេង នៅលើអេក្រង់របស់ទូរទស្សន៍នេះ តែម្តង ដែលមានន័យថា នៅពេលដែលតួអង្គនិយាយ នៅលើទូរទស្សន៍នោះ សំឡេងគឺចេញពីមាត់របស់តួអង្គ តែម្តង មិនមែនចេញពី Speakers នៅផ្នែកខាងក្រោយ ទូរទស្សន៍នោះទេ។

 

 

A9G ជាទូរទស្សន៍បែប Flagship 4K OLED TV ថ្មី របស់ក្រុមហ៊ុន SONY ដែលមានទំហំ 77”, 65” និង 55” ជាមួយនឹង រូបរាងស្តើងស្អាត។ សម្រាប់រូបភាព ស្រស់ស្អាតជាមួយនឹង Super-wide viewing angle ដែលអាចមើលឃើញច្បាស់ គ្រប់ជ្រុង ភ្លឺច្បាស់ អេក្រង់ខ្មៅក្រឹប ជាមួយនឹងបច្ចេកវិទ្យារបស់ OLED។ សម្រាប់នៅលើអេក្រង់ទូរទស្សន៍នេះ គឺមានជាង 8 លានភិចសែល ត្រូវបានគ្រប់គ្រងដោយ បន្ទះឈីប Picture Processor X1 Ultimate ។ ក្រៅពីបន្ទះឈីបនេះ ទូរទស្សន៍ A9G មានភ្ជាប់ជាមួយនឹង Pixel Contrast Booster ក្នុងការផ្តល់នូវពណ៌ភ្លឺច្បាស់ ថែមទៀតផង។ 

 

 

ទូរទស្សន៍ A9G ផ្តល់នូវគុណភាពរូបភាពច្បាស់ កម្រិតខ្ពស់ ជាមួយនឹងពណ៌ស្រស់ស្អាតពិតៗ ថែមទៀត។ បន្ទះឈីបនេះ ក៏ធ្វើការពង្រឹងគុណភាពរូបបភាព នៅលើ SD និង HD អោយមានគុណភាព កម្រិតឈានទៅដល់ 4K HDR ដែលច្បាស់ ក្នុងការទស្សនា ផងដែរ។ បច្ចេកវិទ្យា Acoustic Surface Audio+ ផ្តល់នូវបទពិសោធន៍ថ្មី នៃការទស្សនា ជាមួយនឹងគុណភាពសំឡេងលឺច្បាស់ ចេញពីអេក្រង់ ដែលធ្វើអោយការទស្សនា កាន់តែជក់ចិត្ត។ បន្ថែមពីនេះទៀត វាក៏មានភ្ជាប់ជាមួយនឹងមុខងារ TV Centre Speaker Mode ដែលអ្នកអាចប្រើប្រាស់ទូរទស្សន៍នេះ ជា Speakers កណ្តាល បានផងដែរ។

 

 

កាន់តែពិសេស ទូរទស្សន៍ A9G OLED នេះ ក៏ជាប្រភេទ Android TV របស់  SONY ដែលទ្រទ្រង់ ទៅលើកម្មវិធី (Apps) ជាច្រើន របស់ Google Play ដែលរួមមាន កម្មវិធី YouTube, Netflix, Amazon Video និងជាច្រើនទៀត ផងដែរ។ ជាមួយនឹងមុខងារ Google Assistant ដែលបញ្ចូល នៅក្នុងទូរទស្សន៍ A9G នេះ នឹងធ្វើអោយវា កាន់តែឆ្លាតវៃ ក្នុងការប្រើប្រាស់។ អ្នកទស្សនាជាច្រើន អាចនិយាយទៅកាន់ទូរទស្សន៍នេះបាន ជាមួយនឹង Google Assistant ដើម្បីស្វែងរកនូវអ្វី ដែលពួកគេចង់បាន កាន់តែលឿនជាងមុន ឬការទស្សនា ទៅលើកម្មវិធីទូរទស្សន៍ ខ្សែភាពយន្ត និងជាច្រើនទៀត តាមតម្រូវការ។ ជាមួយនឹងមុខងារ Smart Speakers អ្នកប្រើប្រាស់ជាច្រើន អាចគ្រប់គ្រងទៅលើទូរទស្សន៍ ឬការ Stream ទៅលើវីដេអូណាមួយ ដោយការនិយាយទៅកាន់ទូរទសន្សន៍នេះ បានយ៉ាងងាយស្រួល។

 

 

ទូរទស្សន៍ SONY Android មានភ្ជាប់ជាមួយនឹងមុខងារ Apple AirPlay 2 និង HomeKit ផងដែរ។ សម្រាប់មុខងារ AirPlay 2 អនុញ្ញាតអោយអ្នកធ្វើការ Stream ទៅលើរូបភាព វីដេអូ ជាច្រើន លើ iPhone, iPad និង Mac របស់អ្នក បញ្ចេញនៅលើអេក្រង់ទូរទស្សន៍ SONY ប្រកបដោយភាពងាយស្រួល ក៏ដូចជា ការទស្សនាខ្សែភាពយន្ត ចេញពី iTunes និងកម្មវិធីវីដេអូជាច្រើនទៀត។ វានឹងអាចបង្ហាញរូបភាព ដោយផ្ទាល់ នៅលើអេក្រង់ទូរទស្សន៍នេះ  លើការចាក់តន្រ្តី ឬការស្តាប់វិទ្យុ ជាមួយនឹង AirPlay 2 Speakers។ រីឯ HomeKit វិញ វាអនុញ្ញាតអោយអ្នក ងាយស្រួលជាងមុន និងការគ្រប់គ្រង កាន់តែមានសុវត្ថិភាពជាងមុន ទៅលើផលិតផល Smart Home ជាច្រើន របស់អ្នក ដោយប្រើប្រាស់នូវកម្មវិធី Home App ឬការបញ្ជាអោយ Siri តាមរយះឧបករណ៍ Apple របស់អ្នក។ ទូរទស្សន៍នេះ អាចធ្វើការបន្ថែមនូវ Home App ជាមួយនឹង HomeKit ជាច្រើនបានយ៉ាងងាយស្រួល។

 

 

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន SONY ក៏មានទូរទសន្សន៍ស៊េរីថ្មី ជាច្រើនទៀត ក្រៅពី OLED A9G ដែលជាប្រភេទ MASTER Series នេះ ដូចជា នៅមាន OLED A8G, 4K HDR Androidtv (X9500G, X8500G, X8000G), 4K HDR Smart TV (X7000G), FULL HD Smart TV (W660G) ជាដើម៕

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Sony Cambodia Tag: ទូរទស្សន៍