CAMBO REPORT

Popup Advertising5 seconds

មក​ស្វែង​យល់​បន្ថែម​ពី​កំណែ​អាប់ដេត​ប្រព័ន្ធ​សុវត្ថិភាព​ធំ​ៗ​ទាំង 5 នៅ​លើ iOS 13 ទាំង​អស់​គ្នា

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Apple នៅក្នុងឆ្នាំនេះ បានធ្វើការពង្រឹងផ្នែក សុវត្ថិភាពនៅលើប្រព័ន្ធប្រតិបតិ្តការ iOS 13 ជំនាន់ចុងក្រោយរបស់ខ្លួន អោយកាន់តែល្អឡើងទៅៗហើយ ដោយវាបានក្លាយជា មុខងារនាំមុខគេ នៅក្នុង iOS 13 នេះ។ ក្នុងនោះ យើងបានដឹងហើយថា iOS 13 បានតម្លើងមកជាស្រាប់ជាមួយនឹង iPhone 11 និង iPhone 11 Pro ហើយវាក៏មានដាក់អោយទាញយកចំពោះរាល់ iDevices ចាប់ពី iPhone 6S ឡើងទៅផងដែរ។ គេបានឃើញនូវមុខងារថ្មីៗ ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ មានសិទ្ធិគ្រប់គ្រងទៅលើ កម្មវិធីនានាដែលចាប់ទីតាំងពេលកំពុងប្រើប្រាស់ ក៏ដូចជាហាមឃាត់កម្មវិធីទាំងនោះ ពីការទាញយកទីតាំងរបស់ទូរសព្ទ ដោយគ្មានការអនុញ្ញាតតាមរយៈ Wi-Fi និង ប្ល៊ូធូ និង ការរក្សាទុកបញ្ជីគណនីប្រើប្រាស់តែមួយ រួមទាំងការគ្រប់គ្រង គ្រឿងឧបករណ៍នៅក្នុងផ្ទះអោយកាន់តែមានសុវត្ថិភាព។ អញ្ចឹងខាងក្រោមនេះ ជាប្រព័ន្ធសុវត្ថិភាពធំៗទាំង 5 ដែលបានអាប់ដេត នៅលើ iOS 13។

 

មានសិទ្ធិគ្រប់គ្រងទៅលើ ការចាប់យកទីតាំងដែលយើងស្ថិតនៅ ពីកម្មវិធីនានាបានសុក្រឹតជាងមុន

 

 

នៅលើ iOS 13 កម្មវិធីទាំងអស់មិនអនុញ្ញាត អោយចាប់យកទីតាំងរបស់អ្នកប្រើប្រាស់បានដោយសម្ងាត់បានទៀតនោះទេនៅពេលបើកកម្មវិធី។ នៅពេលយើងបើកកម្មវិធីនោះ ជាលើកដំបូង វានឹងផ្តល់ជម្រើស Allow While Using App, allow once និង Don’t allow។  ក្នុងនោះ ក្នុងជម្រើស Allow once នេះ iOS និងអនុញ្ញាតអោយកម្មវិធីនោះ ទាញយកព័ត៌មានពី ទីតាំងបានតែម្តងប៉ុណ្ណោះ  ដោយវានឹងលោតចេញមកម្តងទៀតនៅពេលបើកលើកក្រោយ ជំនួសអោយការចាប់យក ដោយមិនបានសួរពីអ្នកប្រើប្រាស់។ 

 

បញ្ឈប់ការការប្រើប្រាស់ទិន្នន័យ ប៊្លូធូសដោយសម្ងាត់ពីកម្មវិធីនានា

 

 

កម្មវិធីមួយចំនួន មិនបានសាកសួរពីទីតាំងអ្នកប្រើប្រាស់ឡើយ តែវានៅតែយកទីតាំងរបស់យើងចាប់បានដដែល ដោយប្រើប្រាស់ទិន្នន័យពី Wi-Fi និង ប៊្លូធូសដែលយើងធ្លាប់បានភ្ជាប់។ ជាមួយ iOS 13 វានឹងលោតមកជាផ្ទាំងមួយដើម្បីអោយយើង អាចកំណត់អោយវាអាចចាប់យកទិន្នន័យនោះបាន ឬមិនបាន នៅពេលដែលយើងបើកប្រើប្រាស់កម្មវិធីនោះជាលើកដំបូងតែម្តង។ នៅលើ iOS 13 នេះ ក៏បានប្រើប្រាស់ ប្រព័ន្ធប៊្លូធូស ក្នុងការនាំយកមមុខងារ “Tile” ដែលអាចចាប់យកទីតាំង របស់ ឧបករណ៍នានា ដូចជា៖ កូនសោរ កាបូបលុយ និងវត្ថុដែលងាយនឹងបាត់ផ្សេងទៀត តាមរយៈបន្តោង ប៊្លូធូស ដែលភ្ជាប់ជាមួយវាបានផងដែរ។ យើងអាចចូលទៅកំណត់ មុខងារនេះបានតាមរយៈ Settings >Privacy >Bluetooth

 

បញ្ឈប់ការការប្រើប្រាស់ទិន្នន័យ Wi-Fi ដោយសម្ងាត់ពីកម្មវិធីនានា

 

ករណីនេះផងដែរ iOS 13 និង iPad OS នឹងធ្វើការផ្តល់នូវទិន្នន័យ ទីតាំងរបស់អ្នកប្រើប្រាស់នៅលើ Wi-Fi អោយទៅកម្មវិធីណាដែលយើងអនុញ្ញាតប៉ុណ្ណោះ។ លើកលែង តែការប្រើប្រាស់ តាម VPN ឬ Hotspot ដែលក្រៅពីនោះ កម្មវិធីទាំងអស់មិនអាចចូលដឹងទិន្នន័យ ពី Wi-Fi ដែលយើងបានភ្ជាប់ទៅកាន់ឡើយ។ 

 

Sign in with Apple 

 

 

មុខងារនេះ នឹងជួយរក្សាទុករាល់ឈ្មោះ និងលេខសម្ងាត់គណនីទាំងឡាយ ដែលអ្នកបានប្រើប្រាស់ដូចជា Apple ID, Google, Facebook និង Yahoo ជាដើម។ វាស្រដៀងទៅនឹង មុខងាររក្សាទុកលេខសម្ងាត់របស់ Google និង Facebook ដែរ តែវាមានសុវត្ថិភាពជាង ដោយ Apple មិនប្រើប្រាស់ ទិន្នន័យរបស់យើង ក្នុងការផ្សព្វផ្សាយសារពាណិជ្ជកម្មអោយយើងឈឺក្បាលឡើយ។ វាក៏មានបង្កើត Email សិប្បនិមិត្តអោយយើង ផងដែរពេលចុះឈ្មោះចូលទៅប្រើប្រាស់ កម្មវិធីនានាជៀសវាងកម្មវិធីទាំងនោះ ស្គាល់ Email ពិតរបស់យើង រួចផ្ញើ ផ្ទាំងពាណិជ្ជកម្ម និង ប្រូម៉ូស៊ិន រំខានផ្សេងៗមកវិញ។ 

 

ការបន្ថែមសមត្ថភាពទៅលើ HomeKit 

 

 

ក្រៅពី iOS 13 ក្រុមហ៊ុន Apple ក៏បានបង្ហាញពី បច្ចេកវិទ្យា គ្រប់គ្រងផ្ទះវៃឆ្លាត HomeKit របស់ពួកគេផងដែរ។ ក្នុងនោះ មានការពង្រឹងសមត្ថភាពទៅលើ ដុំចែកចាយ Wi-Fi និង ប្រព័ន្ធកាមេរ៉ា សុវត្ថិភាពទៀតផង។ គេបានបញ្ជាក់ថា រាល់ដុំចែកចាយ Wi-Fi ទាំងអស់នឹងមានបន្ថែមជាមួយប្រព័ន្ធសុវត្ថិភាពមួយជាន់បន្ថែមទៀត ទៅលើឧបករណ៍ទាំងអស់នៅក្នុងផ្ទះ ដែលបានភ្ជាប់ជាមួយវា និងផ្តល់អោយយើងអាចគ្រប់គ្រង និងទាក់ទងជាមួយឧបករណ៍ទាំងនោះ បានយ៉ាងពេញលេញ។ មិនតែប៉ុណ្ណោះ ក្នុងពេលឆាប់ៗនេះ HomeKit និងអាចបញ្ជូនទិន្នន័យ ពីកាមេរ៉ា សុវត្ថិភាព ទៅទុកនៅក្នុង iCloud បានបន្ថែមទៀត។ ពិតណាស់ iOS 13 បានផ្តោតទៅលើប្រព័ន្ធ សុវត្ថិភាពជាចម្បង ដែលវាបានបង្ហាញនូវមុខងារថ្មីៗ ជាច្រើនបន្ថែម លើសពីការរៀបរាប់ខាងលើទៅទៀត រួមមាន៖ ប្លុកលេខដែលមិនស្គាល់បាន, ការអូសគ្រវាសនៅលើកា្តរចុច និងមុខងារពិសេសេៗ ជាច្រើនទៀត។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Cnet Tag: ចំណេះដឹងទូទៅ