CAMBO REPORT

Popup Advertising5 seconds

Skype ចាប់​ផ្តើម​ទទួល​បាន​មុខងារ Dark Mode និង​ការ​ផ្លាស់​ប្តូរ​ច្រើន​ទៀត​នៅ​លើ Android និង iOS

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មួយរយៈក្រោយមកនេះ ឃើញថាក្រុមហ៊ុន Microsoft ក៏កំពុងដុតដៃដុតជើង ដើម្បីពាំនាំយកមុខងារ Dark Mode មកដាក់លើកម្មវិធីមួយចំនួនរបស់ខ្លួន ដោយក្នុងនេះ មានកម្មវិធីខ្លះក៏ទទួលបានហើយ ខណៈខ្លះទៀតកំពុងធ្វើការអភិវឌ្ឍផងដែរ។ ពិតមែនណាស់ មុខងារថ្មី Dark Mode ហាក់បីដូចជា មានការពេញនិយមខ្លាំង ជុំវិញសកលលោក នៅក្នុងប្រវត្តិសាស្រ្តស្មាតហ្វូន ទាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS។

 

 

ជាក់ស្តែង នាពេលថ្មីៗនេះ កម្មវិធីសន្ទនា ជាលក្ខណៈវីដេអូ ដ៏ល្បីល្បាញមួយ ដែលវាមានឈ្មោះថា Skype ដែលបង្កើតឡើងដោយក្រុមហ៊ុន Microsoft ផ្ទាល់នោះ ក៏ចាប់ផ្តើមទទួលបានមុខងារនេះដែរ ទាំងនៅលើ Android និង iOS ហើយយើងក៏សង្ឍឹមថា វាអាចនឹងដំណើរការ នៅលើប្រព័ន្ធប្រតិ្តបត្តិការ iOS 13 ជំនាន់ក្រោយ ក្នុងពេលឆាប់ៗ ខាងមុខនេះ ដែរទៅចុះ។ ទន្ទឹមនឹងការអាប់ដេតជំនាន់ក្រោយនេះដែរ Skype មិនត្រឹមតែបានផ្លាស់ប្តូរមុខមាត់ថ្មី ជាមួយមុខងារ Dark Mode នោះទេ ថែមទាំងបានផ្តោតសំខាន់ ទៅលើការបន្ថែមនៃផ្ទាំងបែងចែកកម្មវិធីជា 2 ផ្សេងៗគ្នា ដោយមួយចំហៀងបើកលើ Contact List និងមួយចំហៀងទៀតអាចធ្វើការបើក Conversation List ក្នុងពេលតែមួយបាន។ លើសពីនេះ កម្មវិធី Skype ក៏អនុញ្ញាតឲ្យយើងធ្វើការកំណត់កាលបរិច្ឆេទ ក្នុងការខលជាក្រុមបាន ដោយកាលពីលើកមុនៗ យើងអាចកំណត់បានតែម្នាក់ៗ តែប៉ុណ្ណោះ។

 

 

សរុបមក ទោះបីកម្មវិធី Skype លែងសូវមានអ្នកប្រើប្រាស់ច្រើនដូចមុនពិតមែន តែក្រុមហ៊ុន Microsoft ហាក់បីដូចជានៅតែបន្តកែទម្រង់ និងបន្ថែមនូវមុខងារថ្មីៗសម្រាប់វា ឥតឈប់ឈរ ទាល់តែសោះ។ ដូច្នេះ មុខងារទាំងប៉ុន្មានខាងលើនេះ សុទ្ធតែបង្កើតឡើងយ៉ាងពិសេស សម្រាប់គ្រប់ប្រព័ន្ធប្រតិបតិ្តការទាំងអស់ នៅលើស្មាតហ្វូន។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Phonearena Tag: កម្មវិធី-ហ្គេម