CAMBO REPORT

Popup Advertising5 seconds

រ៉ូប Versace ដែល​បំផុស​គំនិត​បង្កើត​មុខងារ​ប្រើ​រូបភាព​ស្វែង​រក​ក្នុង Google ត្រូវ​បាន​បង្កើត​ម្តង​ទៀត​ដោយ​ក្រុមហ៊ុន​នេះ​និង Jennifer Lopez

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដើមកំណើតដំបូង នៃមុខងារស្វែងរក Google Images ដោយប្រើប្រាស់រូបភាព គឺត្រូវបានចាប់ផ្ដើម ដាក់បើកឲ្យដំណើរការ បន្ទាប់មានមនុស្សជាច្រើននាក់ ជុំវិញពិភពលោក ព្យាយាមស្វែងរកមើល ឈុតសំលៀកបំពាក់ពិសេសមួយ ដែលតារាងសម្ដែងដ៏ល្បីល្បាញ Jennifer Lopez បានស្លៀកចូលរួមកម្មវិធី ទទួលប្រគល់ពានរង្វាន់ Grammy Awards កាលពីអំឡុងឆ្នាំ 2020 ផងដែរ។ រួចហើយ មកដល់ពេលថ្មីៗនេះ ដើម្បីធ្វើការអបអរសាទរខួប នៃប្រវត្តិដើមកំណើតរបស់ Google Images ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ក៏បានចាប់ដៃគូជាមួយនឹង អ្នកច្នៃម៉ូតជនជាតិអ៊ីតាលី ឲ្យបង្កើតសម្លៀកបំពាក់ ដ៏ពិសេសនេះឡើងវិញ និងព្រមទាំងបានបង្អួតពី ផលិតផលរបស់ខ្លួន ក្នុងព្រឹត្តិការណ៍នោះ ថែមទៀតផង។

 

 

បើយោងទៅតាម អត្ថបទប្លក់ថ្មីមួយរបស់ Google បានបញ្ជាក់ប្រាប់ថា វាគឺការជួបជុំគ្នាម្ដងទៀត ជាមួយឈុតសំលៀកបំពាក់ពិសេស ដែលធ្វើឲ្យខ្លួនផុសគំនិតឡើង បង្កើតចេញជាមុខងារ ស្វែងរកដោយប្រើរូបភាពនេះ ដោយបានទាក់ទងជាមួយនឹង អ្នកច្នៃម៉ូតដ៏ល្បីល្បាញ Donatella Versace ដើម្បីបង្កើតឈុតមួយនេះឡើង ផងដែរ។ សម្រាប់ឈុតរ៉ូបកំណែឡើងថ្មីនេះ គឺត្រូវបានតារាងសម្ដែង Jennifer Lopez យកមកស្លៀកពាក់ដដែល នៅឯព្រឹត្តិការណ៍បង្ហាញម៉ូត របស់ម៉ាកសំលៀកបំពាក់ Versace ជាផ្លូវការតែម្ដង។ 

 

ពិតណាស់ រ៉ូបដែលបានច្នៃម៉ូតឡើងវិញនេះ គឺនៅតែអាចទទួលបាន ចំណាប់អារម្មណ៍ច្រើន ដូចកាលពីមុនអញ្ចឹងដែរ ដោយប្រហែលជិត ពីរទសវត្សរ៍មុនឯណោះ។ ហេតុដោយសារតែ កាលពីអំឡុងឆ្នាំ 2000 មានមនុស្សជាច្រើននាក់ ចង់ស្វែងរកឈ្មោះរបស់ រ៉ូបដ៏ស្រស់ស្អាត ដែលអ្នកស្រី Jennifer Lopez បានស្លៀកនៅឯពេលនោះ ប៉ុន្ដែមិនដឹងថាត្រូវវាយពាក្យអ្វីខ្លះ ដូច្នេះហើយក្រុមការងារ Google ក៏មានគំនិតធ្វើការអភិវឌ្ឍន៍ វិធីស្វែងរកដោយគ្រាន់តែ ប្រើប្រាស់រូបភាពតែម្ដង ចាប់ពីពេលនោះតទៅ។

 

 

លើសពីនេះទៅទៀត Google ក៏បាននិយាយប្រាប់ថា កាលពីពេលនោះ ឈុតសំលៀកបំពាក់មួយនេះ គឺស្ថិតនៅលើតារាងកំពូល ដែលទទួលបានចំនួន Search ច្រើនលើសលុបជាងគេ មិនធ្លាប់ឃើញមានពីមុនមកនោះទេ ហើយក៏បន្ថែមទៀតថា អ្នកស្រី Jennifer Lopez គឺជាមូលហេតុដែល Google Images ចាប់កំណើតរហូតមកដល់ នាពេលសព្វថ្ងៃនេះ។ ចំណែកឯប្រិយមិត្តទាំងអស់គ្នា អាចធ្វើការទស្សនា កម្មវិធីបង្ហាញម៉ូត របស់ម៉ាកសំលៀកបំពាក់ Versace ដោយអ្នកស្រី Jennifer Lopez បានស្លៀករ៉ូបដ៏ពិសេសមួយនេះ នៅលើវេបសាយយូធូបបាន ដោយចុចទីនេះ ដែលបានធ្វើឡើងកាលពីថ្ងៃទី 20 ខែកញ្ញាឆ្នាំ 2019 កន្លងផុតទៅនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: Lifestyle