CAMBO REPORT

Popup Advertising5 seconds

តាំង​ពី​ចាប់​ផ្ដើម​រហូត​មក​ទល់​ពេល​នេះ ​TOYOTA​ Land​ Cruiser​ បាន​លក់​អស់​ 10​ លាន​គ្រឿង​ហើយ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើនិយាយពីរថយន្តយីហោ TOYOTA ប្រិយមិត្តភាគច្រើនច្បាស់ជា បានស្គាល់ហើយ ព្រោះថានេះជាក្រុមហ៊ុនរថយន្តមួយ ដែលទទួលបានការគាំទ្រច្រើន ពីសំណាក់អ្នកប្រើប្រាស់ នៅក្នុងប្រទេសយើង ក៏ដូចជាបណ្តាប្រទេសផ្សេងៗ។ ជាក់ស្ដែង បើនិយាយដល់រថយន្តម៉ាក Land Cruiser លោកអ្នកប្រហែលជា រឹតតែស្គាល់ច្បាស់ថែមទៀត ដោយសារតែម៉ូឌែលនេះ ជាប្រភេទរថយន្ត SUV មួយ ដែលមានតម្លៃ ហើយអ្នកមានមុខមាត់  នៅក្នុងសង្គមភាគច្រើន និយមប្រើប្រាស់វាផងដែរ។ ពិតណាស់ តើលោកអ្នកដឹងទេថា ចាប់ពីឆ្នាំផលិតដំបូង រហូតមកទល់ពេលនេះ តើរថយន្តម៉ូឌែលខាងលើ លក់បានប៉ុន្មានគ្រឿងហើយ?

 

 

មិនខុសទេ រថយន្តម៉ាក Land Cruiser ជាផ្នែកសំខាន់មួយរបស់ TOYOTA ដែលធ្វើឲ្យក្រុមហ៊ុនជប៉ុនមួយនេះ កាន់តែទទួលបានប្រជាប្រិយភាព ថែមមួយកម្រិតទៀត នៅក្នុងពិភពលោក។ រថយន្តនេះដែរ ត្រូវបានផលិតដំបូង នៅក្នុងឆ្នាំ 1951 ហើយបើគិតមកទល់ពេលនេះ ឈ្មោះថា Land Cruiser មានអាយុកាលប្រមាណជា 68 ឆ្នាំមកហើយ កាន់តែពិសេសនោះ វាត្រូវាបានលក់អស់ខ្ទង់ 10 លានគ្រឿងហើយ បើគិតមកដល់ឆ្នាំចុងក្រោយ ដែលវាបានបង្ហាញខ្លួន។ គួរបញ្ជាក់ដែរថា កាលពីដំបូងឡើយ រថយន្តនេះត្រូវបាន ផលិតឡើង ដើម្បីប្រើប្រាស់នៅលើ ស្ថានភាពផ្លូវដែលលំបាក ហេតុនេះហើយ ការរចនារូបរាងរបស់វា យើងមើលទៅ គឺមិនស្រស់ស្អាតបែប Luxury ឡើយ។

 

 

ប៉ុន្តែការវិវត្តន៍ចេះតែមាន ដែលធ្វើឲ្យរូបរាងរបស់រថយន្តនេះ មានការផ្លាស់ប្តូរ ពីមួយឆ្នាំទៅមួយឆ្នាំ រហូតទាល់តែក្លាយជារថយន្ត Luxury មួយ អាចធ្វើដំណើរ បានគ្រប់ស្ថានភាពផ្លូវអញ្ចឹងដែរ។ លើសពីនេះទៀត សព្វថ្ងៃនេះ Land Cruiser បានក្លាយជារថយន្តមួយ ដែលកាន់តែមានអ្នកប្រើប្រាស់ ច្រើនថែមទៀត ដោយសារវាត្រូវបានផលិតឡើង ដោយយកចិត្តទុកដាក់បន្ថែម ទៅលើផ្នែកផាសុខភាព ក៏ដូចជាប្រណីតភាពដូច្នេះដែរ តែទោះជាយ៉ាងណាវានៅតែមាន សមត្ថភាពប្រសើរ ក្នុងការបើកបរនៅលើ ផ្លូវលំបាកបានយ៉ាងមានប្រសិទ្ធភាពទៀតផង។ 

 

 

និយាយរួមទៅ បើគិតចាប់តាំងពីឆ្នាំផលិតដំបូង រហូតមកទល់ពេលនេះ TOYOTA បានដាក់លក់រថយន្តម៉ាក Land Cruiser អស់ជាង 10 លានគ្រឿងហើយ និយាយឲ្យច្បាស់ទៅ ចំនួននេះ គឺត្រូវលក់បានដោយប្រើប្រាស់ពេលវេលា អស់ខ្ទង់ 68 ឆ្នាំផងដែរ។ ដូច្នេះហើយ យើងឃើញថា រថយន្តមួយនេះ ពិតជាទទួលបានការគាំទ្រច្រើន ពីសំណាក់អ្នកប្រើប្រាស់ នៅជុំវិញពិភពលោក ជាក់ស្ដែងនៅក្នុងស្រុកយើង ក៏មិនខុសគ្នាឡើយ ហើយនេះក៏ដោយសារតែ គុណភាព ប្រណីតភាព រួមទាំងចំណុចជាច្រើនទៀត ដែលត្រូវបានបំពាក់នៅលើ រថយន្តម៉ូឌែលខាងលើនេះ ដូច្នេះដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Motor 1 Tag: យានយន្ត