CAMBO REPORT

Popup Advertising5 seconds

ការ​ដោះ​ម៉ាស៊ីន iPhone 11 Pro ប្រទះ​ឃើញ​មាន​ថ្ម​ធំ​ជាង​មុន និង​អាច​មាន​រ៉េម 2GB បន្ថែម​ទៀត សម្រាប់​ជំនួយ​លើ​ផ្នែក​កាមេរ៉ា

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលថ្មីៗនេះ ក្រុមការងារ iFixit ដែលមានប្រជាប្រិយភាព ខាងផ្នែកដោះគ្រឿងម៉ាស៊ីន របស់ស្មាតហ្វូនស៊េរីថ្មីៗ និងឧបករណ៍ផ្សេងៗ ក៏បានធ្វើការផ្សាយបន្ដផ្ទាល់ ដាក់បង្ហាញអំពីរបៀបដោះ iPhone 11 Pro និងព្រមទាំងលាតត្រដាង ចំណុចគ្រឿងបន្លាស់មួយចំនួន ដែល Apple មិនបានប្រកាសប្រាប់អស់ ជាដើម។ បន្ទាប់ពីបានបង្ហោះវីដេអូ ទាក់ទងទៅនឹងការដោះគ្រឿង iPhone 11 Pro រួចហើយ ក្រុមការងាររបស់ iFixit ក៏បានសរសេរអត្ថបទ អំពីការដោះម៉ាស៊ីន iPhone 11 Pro Max ថែមទៀតផង។ សម្រាប់ចំណុចខុសប្លែកបំផុត គឺទំហំរបស់ថ្មនៅលើ iPhone 11 Pro និង iPhone 11 Pro Max ហាក់បីដូចជាធំជាង iPhone XS និង iPhone XS Max ជំនាន់មុនពិតមែន។

 

 

បើសិនជាយើងធ្វើការ ប្រៀបធៀបបន្ដទៀត នោះគឺបង្ហាញឲ្យឃើញថា iPhone 11 Pro Max មានកម្រាស់តួខ្លួនក្រាស់ជាង 0.4mm និងមានទម្ងន់ធ្ងន់ប្រហែល 10-18 ក្រាមជាងជំនាន់មុន ដោយឡែក កម្រាស់របស់បន្ទះអេក្រង់ មានទំហំតូចជាងមុនដល់ទៅ 0.25mm ពីព្រោះតែការដកចេញនូវ 3D Touch ពីលើម៉ូឌែលថ្មីៗទាំងនេះ។ ការដកចេញនូវបន្ទះសេនស័រ 3D Touch អាចធ្វើឲ្យពេលថាច់ស្គី្រន មានអារម្មណ៍ប្លែកពីមុនបន្ដិច ប៉ុន្ដែវាជួយឲ្យសល់កន្លែងទំនេរ ដើម្បីបន្ថែមថ្មធំជាងមុនផងដែរ។ ចំពោះអ្វីដែលបានផ្លាស់ប្ដូរទៅលើថ្មគឺថា iPhone 11 Pro Max មានបំពាក់ថ្មជាប្រភេទ Single-Cell តែមួយមានរូបរាងដូចអក្សរ L ដែលលែងជាថ្មប្រភេទ Two-Cells ដាច់ដោយឡែកពីគ្នា ដូចជា iPhone XS Max ទៀតនោះទេ។

 

 

រីឯលទ្ធផលដែលទទួលបានគឺ iPhone 11 Pro Max មានទំហំថ្មដល់ទៅ 3,969mAh ខណៈពេលដែល iPhone XS Max មានទំហំថ្មត្រឹមតែ 3,179mAh ប៉ុណ្ណោះ ដោយកើនឡើងដល់ទៅ 25% បន្ថែមទៀត។ រហូតមកដល់ចំណុចមួយ ដែលក្រុមការងារ iFixit មិនអាចធ្វើការពិនិត្យដឹងថា មានរ៉េមទំហំប៉ុន្មានឲ្យប្រាកដនោះទេ ដោយមានអ្នកជឿជាក់ថា ឃើញមានរ៉េមទំហំ 2GB បន្ថែមពីលើទៀត ដើម្បីជំនួយលើផ្នែកកាមេរ៉ា ដែលមិនអាចបង្ហាញមុខនៅក្នុង Benchmarks នោះឡើយ។ ហេតុដូច្នេះហើយ បើវាជាការពិតមែននោះ គឺមានន័យថា iPhone 11 Pro និង iPhone 11 Pro Max អាចនឹងបំពាក់រ៉េមទំហំ 4GB សម្រាប់ដំណើរការទូទៅ ហើយក៏មានរ៉េមទំហំ 2GB បន្ថែមទៀត ទុកសម្រាប់តែទៅលើ ផ្នែកកាមេរ៉ាមួយប៉ុណ្ណោះ។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលជាការដោះគ្រឿងម៉ាស៊ីន iPhone 11 Pro ដោយ iFixit ៖

 

 

ក្រៅពីនេះទៅទៀត គ្រឿងរបស់សេនស័រកាមេរ៉ា គឺមានទំហំកាន់តែធំជាងមុនទៅទៀត ដោយសារតែម៉ូឌែលថ្មីៗទាំងពីរនេះ បានបំពាក់នូវកាមេរ៉ាចំនួន 3 គ្រាប់ឯណោះ ហើយ Apple ក៏បានធ្វើឲ្យ Logic Board ឬ Motherboard មានទំហំតូចជាងមុន ដើម្បីអាចឲ្យកាមេរ៉ាទាំងនោះ បំពាក់ជាមួយគ្នាបានផងដែរ។ ចំណែកឯពិន្ទុលើការជួសជុល ដែលក្រុមការងារ iFixit បានផ្ដល់ឲ្យម៉ូឌែលថ្មីៗទាំងនេះ គឺមានចំនួនសរុប 6/10 ពិន្ទុ ដោយដូចគ្នាទៅនឹងម៉ូឌែល iPhone XS ជំនាន់មុនៗអញ្ចឹងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Tech Crunch Tag: ទូរស័ព្ទ