CAMBO REPORT

Popup Advertising5 seconds

អ្នកប្រើ iPhone XS និង XR នៅ​លើ iOS 12.4 អាច Jailbreak បាន​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីមួយរយៈមុននេះ យើងបានបង្ហាញពីរបៀប Jailbreak នូវ iOS 12.4 នេះរួចមកហើយ នៅលើឧបករណ៍ iDevices ដែលមានបំពាក់បន្ទះឈីប A8 ដល់ A11។ ដូចដែលយើងបានដឹងហើយថា របៀប Jailbreak មួយរយៈពេលចុងក្រោយនេះ បានផ្លាស់ប្តូរខុសប្លែកពីជំនាន់មុន ដោយអ្នកអភិវឌ្ឍកម្មវិធីទាំងនោះ ធ្វើការទៅលើដំណើរការបំបែកកូដ សុវត្ថិភាព នៅលើ iOS ជាដំណាក់កាលដោយផ្អែកទៅតាម បន្ទះឈីបរបស់ទូរសព្ទ។ ក្នុងនោះសម្រាប់ បន្ទះឈីប A8 ដល់ A11 ដែលរាប់ចាប់ពី ម៉ូឌែល iPhone 6 ទៅដល់ iPhone X នៅលើ iOS 12.4 អាច Jailbreak និងទទួលបាន Cydia បានយ៉ាងពេញលេញរួចទៅហើយ។

 

 

ដូច្នេះពេលនេះ ក្រុមអ្នក ហែកគុក iOS ដដែលនេះ បានធ្វើការបញ្ចេញ នូវជំនាន់កម្មវិធី Unc0ver ថ្មីសម្រាប់ iOS 12.4 នៅថ្ងៃនេះតែម្តង ដែលអាចដំណើរការនៅឧបករណ៍ដែលមានបំពាក់នូវបន្ទះឈីប A12 និង A12X រួមមាន៖

 

• iPhone XR

• iPhone XS

• iPhone XS Max

• iPad mini ឆ្នាំ 2019

• iPad Air ឆ្នាំ 2019

• iPad Pro 11 អ៊ីញ ឆ្នាំ 2018 ។ 

 

ដើម្បីអាច Jailbreak បានត្រូវអនុវត្តន៍តាមវិធីសាស្ត្រដូចខាងក្រោមនេះ ៖ 

 

• ជំហ៊ានដំបូង សូមធ្វើការទាញយក កម្មវីធី Unc0ver ជំនាន់ 3.7.0-b1 ផ្លូវការ ពីក្នុងកម្មវិធី ignition ដោយធ្វើការបើក តំណរនេះ ក្នុងកម្មវិធី Safari នៅលើ iPhone របស់អ្នក រួចចុចលើ "Install Now(App)" និង "Install" ដើម្បីតម្លើកម្មវិធី ignition នេះ។ 

 

 

• បន្ទាប់ពីនេះ យើងត្រូវចូលទៅ Install Profile នៅក្នុង Settings > General > Profile & Device Management  ហើយជ្រើសយក Profile របស់ ignition > "Trust" ជាការស្រេច។

 

 

• បន្ទាប់ពីនោះ យើងធ្វើការបើក កម្មវិធី ignition ឡើង រួចចុចលើ ប៊ូតុង ស្វែងរក ហើយវាយពាក្យ "Unc0ver" ហើយចុច “GET” និង “Install” នៅលើកម្មវិធីដែលមានឈ្មោះ Unc0ver (Official) បង្កើតដោយ “Pwn20wnd”។

 

 

• ជំហ៊ានចុងក្រោយ យើងបើកកម្មវិធី Unc0ver រួចចុចយកប៊ូតុង Jailbreak នឹងរង់ចាំវាដំណើរការចប់ជាស្ថាពរ យើងនឹងទទួលបានកម្មវិធី Cydia នៅលើផ្ទាំង Home screen តែម្តង។ 

 

 

ទោះជាយ៉ាងណា តាមការបញ្ជាក់ ពីសំណាក់ក្រុម Pwn20wnd នេះ ពួកគេកំពុងធ្វើការទៅលើវាបន្ថែមទៀត ដោយសារតែនេះ គឺជាជំនាន់ សាកល្បងនៅឡើយ។ សម្រាប់ការតេស្តសាកល្បង Jailbreak ពីក្រុមការងារ ខេមបូ រីផត យើងនៅលើម៉ាស៊ីន Xs Max ដែលដំណើរការដោយ iOS 12.4 នេះផ្ទាល់ ឃើញថាវាមានដំណើរការលឿនជាងការ Jailbreak ជំនាន់មុន និងបន្ទាប់ពីការ Jailbreak រួចយើងក៏បានសាកល្បង តម្លើង Tweak មួយចំនួនបានដោយជោគជ័យ ដូចជា Clean Home screen និង Snowboard ជាដើម។ ចំពោះ បញ្ហាដែលយើងឃើញមាន នោះគឺ Cydia នឹងឈប់ដំណើរការ ពេលដែលយើង បិទ/បើក ទូរសព្ទ ដែលតម្រូវអោយយើងចូលទៅ ចុច “Jailbreak” នៅក្នុង កម្មវិធី Unc0ver សារជាថ្មីដើម្បីអោយ Cydia ដំណើរការឡើងវិញ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Pwn20wnd Tag: ចំណេះដឹងទូទៅ