CAMBO REPORT

Popup Advertising5 seconds

AMD​ បាន​ពន្យារ​ពេល​ក្នុង​ការ​បញ្ចេញ​ CPU​ Ryzen​ 9​ ជំនាន់​ថ្មី​ទៅកាន់​ខែ​វិច្ឆិកា​វិញ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងធ្លាប់បានដឹងហើយថា AMD បានកំណត់ពេលវេលាក្នុងការបង្ហាញ CPU Ryzen 9 3950X ជំនាន់ថ្មីរបស់ខ្លួន រួចរាល់ហើយ និយាយឲ្យចំទៅ គឺក្រុមហ៊ុនមួយនេះ បានបញ្ជាក់ថា CPU ជំនាន់ថ្មី នឹងត្រូវបង្ហាញខ្លួន ជាផ្លូវការចាប់ពីខែនេះ តទៅផងដែរ។ ផ្ទុយទៅវិញនៅក្នុងពេលនេះ ក្រុមហ៊ុនខាងលើបានចេញមុខ មកពន្យារពេលក្នុងការបង្ហាញ CPU ដែលមានចំនួន 16 core នេះសារជាថ្មីវិញ ដោយលើកទៅ 2 ខែខាងមុខទៀតឯណោះ។

 

 

មិនខុសទេ បើតាមការបកស្រាយរបស់ ក្រុមហ៊ុន AMD បានឲ្យដឹងថា CPU Ryzen 3950X នឹងត្រូវពន្យារពេល ក្នុងការបង្ហាញខ្លួន ដោយលើកទៅក្នុងខែវិច្ឆិកាវិញ ហើយនេះក៏ដោយសារតែ ក្រុមហ៊ុនចង់ឲ្យវាមានសមត្ថភាពកាន់តែប្រសើរ ព្រមទាំងចង់បានពេលវេលាគ្រប់គ្រាន់ក្នុងការ ត្រួតពិនិត្យមុនពេល ដែលដាក់ចេញ ទៅក្នុងផ្សារផងដែរ។ គួរបញ្ជាក់ដែរថា បើតាមការបង្ហាញរបស់ AMD នៅក្នុងពេលនោះ គេក៏បានរំពឹងថា CPU Ryzen Threadripper ជំនាន់ទី 3 ក៏អាចនឹងត្រូវបង្ហាញខ្លួន ក្នុងពេលជាមួយគ្នានោះដែរ កាន់តែពិសេស វាអាចនឹងមាន កាន់តែច្រើន Core ជាងមុន រហូតចំនួន 48 ទៀតផង ខណៈពេលដែលជំនាន់ទី 2 វាត្រូវបានផលិតឡើង ដោយមានដល់ចំនួន 32 core ទៅហើយ។ ប្រាកដណាស់ បើសិនជា AMD ធ្វើបែបនេះមែន វាពិតជាប្រសើរសម្រាប់អ្នកប្រើប្រាស់ ព្រមទាំងធ្វើឲ្យក្រុមហ៊ុនមួយនេះ កាន់តែមានសក្ដានុពល នៅលើវិថីនេះអញ្ចឹងដែរ។

 

 

ដូច្នេះហើយ CPU ជំនាន់ថ្មី Ryzen 9 3950X របស់ AMD នឹងត្រូវបង្ហាញខ្លួនជាផ្លូវការ នៅក្នុងខែវិច្ឆិកាខាងមុខនេះ មួយវិញទៀត Ryzen Threadripper ជំនាន់ទី 3 ក៏អាចនឹងបង្ហាញខ្លួន នៅក្នុងពេលជាមួយគ្នានោះដែរ ហើយវាក៏អាចមានសមត្ថភាពកាន់តែប្រសើរជាង ជំនាន់មុនទៀតផង។ ហេតុនេះហើយ AMD បានពន្យារពេលក្នុងការដាក់បង្ហាញ CPU ជំនាន់ថ្មីរបស់ខ្លួន ដោយលើកទៅ 2 ខែខាងមុខទៀត ដែលនេះក៏អាចជាពេលមួយ ដែលក្រុមហ៊ុនខាងលើ ប្រើប្រាស់ដើម្បីបង្កើនសមត្ថភាព ក៏ដូចជាគុណភាព CPU របស់ខ្លួន បានកាន់តែច្បាស់លាស់អញ្ចឹងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: កុំព្យូទ័រ