CAMBO REPORT

Popup Advertising5 seconds

នាយកប្រតិបត្តិ Xiaomi បញ្ជាក់ថា Xiaomi Mi 9 Pro មិនមានម៉ូឌែល 4G នោះទេ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងបានដឹងហើយថា ក្រុមហ៊ុន Xiaomi នឹងធ្វើការប្រកាសចេញជាផ្លូវការនូវ Xiaomi Mi 9 Pro 5G នៅថ្ងៃទី 24 ខែកញ្ញា ខាងមុខនេះ។ ខណៈពេលដែលវាជិតបង្ហាញខ្លួនទៅហើយ ប៉ុន្តែហាក់បីដូចជាក្រុមហ៊ុន Xiaomi ទ្រាំរង់ចាំមិនបានក្នុងការបង្ហាញ អំពីលក្ខសម្បត្តិរបស់ Mi 9 Pro 5G នោះទេ ដូច្នេះពួកគេនៅតែបន្តបង្ហើបប្រាប់អំពីលក្ខណៈសម្បត្តិ និងមុខងារពិសេសៗរបស់វា ជាបន្តបន្ទាប់។

 



ជាក់ស្តែងនៅក្នុងថ្ងៃនេះ តាមរយៈបណ្តាញសង្គម Weibo លោក Lei Jun ដែលជាសហស្ថាបនិក និង នាយកប្រតិបត្តិរបស់ ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា គ្រប់ម៉ូឌែលទាំងអស់របស់ Xiaomi Mi 9 Pro នឹងបំពាក់មកជាមួយបច្ចេកវិទ្យា 5G ដូច្នេះ Mi 9 Pro មិនមានម៉ូឌែល 4G នោះទេ។ លោកក៏បានបន្តទៀតថា បើសិនជាអ្នកចង់បានស្មាតហ្វូនលំដាប់កំពូលរបស់ក្រុមហ៊ុន Xiaomi ដែលប្រើប្រាស់ 4G លោកអ្នកអាចមើលទៅលើ Xiaomi, Redmi K20 Pro និង Black Shark 2 ជាដើម។ គួរបញ្ជាក់ផងថា Xiaomi 9 Pro 5G នឹងបំពាក់មកជាមួយថ្មដែលមានទំហំ 4,000 mAh ព្រមទាំងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន ដែលមានកម្លាំង រហូតដល់ទៅ 40W ឯណោះ ហើយវាអាចធ្វើការសាកថ្មពី 0 ទៅ 100 ភាគរយ ដោយចំណាយពេលត្រឹម 48 នាទី តែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ វាក៏បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មឥតខ្សែល្បឿនលឿន ដែលមានកម្លាំង 30W ផងដែរ ហើយវាអាចធ្វើការសាកថ្មពី 0 ទៅ 100 ភាគរយ ដោយចំណាយពេលត្រឹម 69 នាទី តែប៉ុណ្ណោះ។ លើសពីនេះទៅទៀត Xiaomi Mi 9 Pro 5G ក៏ភ្ជាប់មកជាមួយ បច្ចេកវិទ្យាផ្ទេរថាមពលថ្ម ដែលមានកម្លាំង 10W ដែលអនុញ្ញាតឲ្យអ្នកអាចធ្វើការផ្ទេរថាមពលថ្ម ទៅឲ្យឧបករណ៍ផ្សេងៗទៀត ដែលមានបច្ចេកវិទ្យា Qi Wireless Charging ផងដែរ។

 



អញ្ចឹងសរុបមកវិញ ទាំងនេះគឺជាលក្ខណៈសម្បត្តិមួយចំនួនរបស់ Xiaomi Mi 9 Pro 5G ដែលក្រុមហ៊ុន Xiaomi បង្ហើបឲ្យយើងបានដឹង ប៉ុន្តែវាក៏នៅមានលក្ខណៈពិសេសៗជាច្រើនទៀតដែល Xiaomi មិនបានប្រាប់ឲ្យយើងបានដឹងផងដែរ ដូច្នេះយើងត្រូវតែរង់ចាំមើលជាបន្តទៀត។ លើសពីនេះទៅទៀត នៅក្នុងព្រឹត្តិការណ៍ដែលធ្វើឡើងនៅថ្ងៃទី 24 ខែកញ្ញា ខាងមុខនេះ ក្រុមហ៊ុន Xiaomi ក៏នឹងប្រកាសបង្ហាញនូវស្បែកជំនាន់ថ្មី MIUI 11 និង ស្មាតហ្វូន Mi MIX Alpha ព្រមជាមួយគ្នាផងដែរ។



***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Gizmochina Tag: ទូរស័ព្ទ