CAMBO REPORT

Popup Advertising5 seconds

Microsoft គ្រោង​យក​មុខ​ងារ Dark Mode ដាក់​លើ​កម្មវិធី OneDrive និង Office សម្រាប់ iOS 13 ដែរ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សម្រាប់ OneDrive គឺជាកម្មវិធីរក្សាទុកទិន្នន័យ ក៏ដូចជារក្សាទុករូបភាព ដ៏ពេញនិយមមួយ ដោយវាអាចដំណើរការបានលឿនរលូនល្អ ងាយស្រួលប្រើប្រាស់ និងមានសុវតិ្ថភាពខ្ពស់ ដែលបានបង្កើតឡើងដោយក្រុមហ៊ុន Microsoft ផ្ទាល់ ផងដែរ។ ដោយឡែក មកដល់ថ្ងៃនេះ ដោយយោងតាមរបាយការណ៍ថ្មី បានប្រាប់អោយដឹងថា នាពេលដ៏ខ្លីខាងមុខ ក្រុមហ៊ុន Microsoft នឹងពាំនាំយកមុខងារ Dark Mode មកដាក់លើកម្មវិធី OneDrive និង Office សម្រាប់ប្រព័ន្ធប្រតិបតិ្តការ iOS 13 ជាលើកដំបូង ក្នុងពេលឆាប់ៗនេះ។

 

 

ជាការពិតណាស់ Microsoft មានគម្រោងធ្វើកំណែកអាប់ដេតទៅលើកម្មវិធី OneDrive ដើម្បីអោយទាញយកអត្ថប្រយោជន៍ពីមុខងារ Dark Mode នៅលើ iOS 13 បានយ៉ាងពេញលេញ ដែលក្រុមហ៊ុន Apple ទើបទម្លាក់អោយធ្វើការអាប់ដេតជាផ្លូវការ កាលពីពេលថ្មីៗនេះ។ លើសពីនេះទៅទៀត ឈុតកម្មវិធី Office ទាំងមូលត្រូវបានគេរំពឹងថា នឹងទទួលបានមុខងារ Dark Mode មួយនេះ ដូចទៅនឹងកម្មវិធីមួយចំនួនទៀតរបស់ Microsoft ដែរ។ មានន័យថា វាផ្តល់អោយកម្មវិធីទាំងនេះ នូវឯកសណ្ឋានពណ៌ខ្មៅ ដែលនឹងជួយកាត់បន្ថយបញ្ហាការឈឺភ្នែក និងកាត់បន្ថយការស៊ីថាពលថ្មកាន់តែតិច ជាងមុនថែមមួយកម្រិតទៀត។ ជាក់ស្ដែងកម្មវិធី Office ទាំង 3 នោះរួមមាន កម្មវិធី Word, Excel និង PowerPoint ទោះបីជាយ៉ាងណា កាលបរិច្ឆេទនៃថ្ងៃប្រកាសចេញពិតប្រាកដសម្រាប់ កំណែអាប់ដេតលើកម្មវិធីទាំងនេះ មិនទាន់មានការបញ្ជាក់នៅឡើយទេ។

 

 

 

ទន្ទឹមនឹងនេះ កម្មវិធីមួយចំនួនទៀត ដូចជា Outlook ទើបទទួលបានការអាប់មួយចំនួនតូចនៅលើ Android ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ អាចធ្វើការ Compress វីដេអូ File ទៀតផង។ ទាំងនេះសុទ្ធតែជាមុខងារថ្មី នៅក្នុងកម្មវិធី Outlook ដែលនឹងអនុញ្ញាតអោយអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការផ្ញើវីដេអូ File ផងដែរ។ អញ្ចឹងយើងសង្ឃឹមថា Microsoft នឹងធ្វើការអាប់ដេតនាំយកមុខងារ Dark Mode មកដាក់លើកម្មវិធី OneDrive និង Office ដល់អ្នកប្រើប្រាស់ទាំងអស់ អោយបានឆាប់ៗ ផងដែរទៅចុះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: កម្មវិធី-ហ្គេម