CAMBO REPORT

Popup Advertising5 seconds

ឯកសារ TENAA បង្ហាញថា Mate 30 series នឹងមានជម្រើស RAM 6GB និង 12GB សម្រាប់ម៉ូឌែលដែលលក់នៅក្នុងប្រទេសចិន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តបានដឹងហើយថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានធ្វើការប្រកាសចេញជាផ្លូវការ នូវស្មាតហ្វូនត្រកូល Mate ជំនាន់ថ្មីចុងក្រោយរបស់ខ្លួន គឺ Huawei Mate 30 និង Mate 30 Pro ទៅឲ្យមហាជនបាន ឃើញពីរូបរាង និងលក្ខណៈសម្បត្តិរបស់ពួកវា។ ដោយនៅក្នុងព្រឹត្តិការណ៍នោះ យើងសង្កេតឃើញថា Huawei Mate 30 មកជាមួយ RAM ដែលមានទំហំ 8GB គួបផ្សំជាមួយអង្គផ្ទុកទិន្នន័យទំហំ 128GB ចំណែកឯ Huawei Mate 30 Pro មកជាមួយ RAM ដែលមានទំហំ 8GB គួបផ្សំជាមួយអង្គផ្ទុកទិន្នន័យទំហំ 256GB។

 

 

ទាក់ទងទៅនឹងជម្រើស RAM និង អង្គផ្ទុកទិន្នន័យរបស់ Huawei Mate 30 និង Mate 30 Pro នេះ យើងក៏ទើបតែទទួលបានព័ត៌មានថ្មីមួយ ដែលនិយាយទាក់ទងនឹងវាផងដែរ។ នេះបើយោងទៅតាមឯកសារពី TENAA ដែលគេទើបតែរកឃើញនៅពេលថ្មីនេះ បានបង្ហាញឲ្យយើងដឹងថា Huawei Mate 30 និង Mate 30 Pro ដែលផលិតឡើងសម្រាប់ទីផ្សារស្រុកចិន នឹងមកជាមួយជម្រើស RAM ដែលមានទំហំ 12GB និងជម្រើសអង្គផ្ទុកទិន្នន័ដែលមានទំហំ 512GB។ ដូច្នេះមានន័យថា ក្រៅពី RAM ដែលមានទំហំ 8GB និងអង្គផ្ទុកទិន្នន័យដែលមានទំហំ 128GB ដែលក្រុមហ៊ុន Huawei បានប្រកាសនៅក្នុងព្រឹត្តិការណ៍ដែលទើបតែធ្វើឡើងកាលពីពេលកន្លងទៅនេះ Huawei Mate 30 ក៏នឹងមានជម្រើស RAM ទំហំ 6GB គួបផ្សំជាមួយអង្គផ្ទុកទិន្នន័យទំហំ 128GB, 8GB + 256GB និង 12GB + 512GB ផងដែរ។ ចំណែកឯ Huawei Mate 30 Pro ដែលមាន RAM ទំហំ 8GB និងអង្គផ្ទុកទិន្នន័យដែលមានទំហំ 256GB ក៏នឹងមានជម្រើស RAM ទំហំ 6GB គួបផ្សំជាមួយអង្គផ្ទុកទិន្នន័យទំហំ 128GB, 8GB + 128GB និង 12GB + 512GB ដូចគ្នាផងដែរ។ ក្រៅពីជម្រើស RAM និង អង្គផ្ទុកទិន្នន័យ ផ្នែកផ្សេងៗទៀតគឺមានលក្ខណៈសម្បត្តិដូចទៅនឹងម៉ូឌែលដែលធ្វើការចេញលក់នៅក្រៅប្រទេសផងដែរ។

 

គួរបញ្ជាក់ផងថា Huawei Mate 30 Pro ត្រូវបានបំពាក់មកជាមួយអេក្រង់កោងបែបទឹកធ្លាក់ ដែលមានទំហំ 6.53 អ៊ីញ រីឯ Mate 30 ត្រូវបានបំពាក់មកជាមួយអេក្រង់បែបរាបស្មើ ដែលមានទំហំ 6.62 អ៊ីញ ។ ចំពោះកម្លាំងម៉ាស៊ីនវិញ ពួកវាប្រើប្រាស់បន្ទះឈីប Kirin 990 ទំហំ 7nm។  ចំពោះផ្នែកកាមេរ៉ាវិញ Mate 30 Pro បំពាក់មកជាមួយកាមេរ៉ា Selfie ចំនួន 1 គ្រាប់ និងសេនស័រចំនួន 4 គ្រាប់ គឺ 3D Depth Camera ចំនួន 2 គ្រាប់, Gesture Sensor ចំនួន 1 គ្រាប់ និង Ambient Light and Proximity Sensor ចំនួន 1 គ្រាប់។ ចំណែកឯ ផ្នែកកាមេរ៉ាក្រោយវិញ វាបំពាក់មកជាមួយ កាមេរ៉ាក្រោយ មានចំនួន 4 គ្រាប់ ដោយមួយគ្រាប់ជាលេនទំលាយបែបលំដាប់កុន, មួយគ្រាប់ជាលេន SuperSening Wide, មួយគ្រាប់ជា Telephoto Len និងមួយគ្រាប់ចុងក្រោយជា 3D Depth Sensing។ រីឯ Mate 30 បំពាក់មកជាមួយ កាមេរ៉ា Selfie ចំនួន 1 គ្រាប់ និង សេនស័រ ToF ចំនួន 1 គ្រាប់។ ចំណែកឯ ផ្នែកកាមេរ៉ាក្រោយវិញ វាបំពាក់មកជាមួយ កាមេរ៉ាក្រោយ ចំនួន 3 គ្រាប់ និងសេនស័រ Laser Focus ចំនួន 1 គ្រាប់ ដោយមួយគ្រាប់ជាលេនគោល, មួយគ្រាប់ជាលេន Ultra-Wide និង មួយគ្រាប់ចុងក្រោយជាលេន Telephoto។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Gizmochina Tag: ទូរស័ព្ទ