CAMBO REPORT

Popup Advertising5 seconds

Xiaomi Redmi 8A នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃទី 25 កញ្ញា​នេះជាមួយ​ការ​បំពាក់​ថ្ម​កាន់តែធំជាងមុន!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សម្រាប់ស្មាតហ្វូន Redmi 7A វាត្រូវបានប្រកាសចេញជាផ្លូវការ កាលពីខែឧសភាកន្លងទៅ ហើយវានឹងទទួលបានអ្នកស្នងតំណែងថ្មី នៅសប្តាហ៍ក្រោយនេះ ដោយក្រុមហ៊ុន Xiaomi បានប្រកាសប្រាប់ដោយផ្ទាល់ថា ខ្លួននឹងធ្វើការបញ្ចេញ Redmi 8A ក្នុងប្រទេសឥណ្ឌា នៅថ្ងៃទី 25 ខែកញ្ញា ដែលសល់ពេលតែ 4 ថ្ងៃទៀតប៉ុណ្ណោះ។

 

 

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនចិនមួយនេះ បានបញ្ជាក់ថា Redmi 8A នឹងបំពាក់ថាមពលថ្មធំដល់ទៅ 5,000mAh ដែលបានតម្លើងអោយធំជាងទំហំ 4,000mAh លើម៉ូឌែល Redmi 7A ជំនាន់មុន ទៀតផង។ លើសពីនេះទៅទៀត Xiaomi ក៏បានធ្វើការកំណត់ពីថ្ងៃដាក់បង្ហាញរបស់ Redmi 8A នៅលើគេហទំព័រផ្លូវការរបស់ខ្លួន ក្នុងប្រទេសឥណ្ឌា ផងដែរ។ ដោយនៅលើគេហទំព័រនោះបានបង្ហាញថា Redmi 8A មានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន, មានការរចនាបែប Premium ងាយស្រួលចាប់កាន់ និងមានកាមេរ៉ា ដែលអាចថតដូច អ្នកជំនាញទៀតផង។ មួយវិញទៀត បើមើលលើរូបភាពរបស់ Redmi 8A បង្ហាញថាបានប្រើប្រាស់ម៉ូតអេក្រង់បែបដំណក់ទឹក ដើម្បីផ្ទុកកាមេរ៉ាមុខ ជាមួយគែមអេក្រង់កាន់តែខ្លី និងសល់តិច នៅត្រង់គែមទាំងបី ហើយយើងក៏មានរូបភាពបង្ហាញពីផ្នែកខាងក្រោយ នៃស្មាតហ្វូនមួយនេះ ដែលបានឃើញនៅលើ TENAA ផងដែរ។

 

 

យ៉ាងណា Xiaomi មិនបានបង្ហាញពីលក្ខណៈសម្បត្តិផ្សេងទៀតរបស់ Redmi 8A អោយយើងបានដឹងនោះទេ ប៉ុន្តែរបាយការណ៍ពី TENAA បានបង្ហាញថា វានឹងបំពាក់អេក្រង់ទំហំ 6.2 អ៊ីញ ក្នុងកម្រិតបង្ហាញរូបភាពត្រឹម HD+ និងមាន CPU ប្រភេទ Octa-core ទំហំ 2.0GHz ជាមួយជម្រើសនៃរ៉េមទំហំ 2GB, 3GB និង 4GB។ ក្រៅពីនេះ Redmi 8A នឹងត្រូវបានដំណើរការដោយ Android Pie ដែលមកជាមួយជម្រើសផ្ទុកក្នុងម៉ាស៊ីនទំហំ 16GB, 32GB និង 64GB។ ចំណែកសមត្ថភាពកាមេរ៉ាវិញ វានឹងមានកាមេរ៉ាខាងក្រោយមួយគ្រាប់ទំហំ 12 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែល។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: 91Mobiles Tag: ទូរស័ព្ទ