CAMBO REPORT

Popup Advertising5 seconds

Huawei​ ​ប្រកាស​ជ្រើស​រើស​អ្នក​ប្រើ​ប្រាស់​ចំនួន​ 500​ នាក់ អោយ​តេស្ត​សាក​ល្បង​ EMUI​ 10​ និង​ MagicUI​ 3.0​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលថ្មីៗនេះ Huawei បានបង្ហាញពី EMUI 10 ជំនាន់ថ្មី របស់ខ្លួនជាផ្លូវការ ដែលវានឹងមកដល់ស្មាតហ្វូន ដែលមានស្លាកសញ្ញាមួយនេះ នៅក្នុងពេលឆាប់ៗខាងមុខ។ រីឯសម្រាប់ Honor វិញ ក៏បានបញ្ចេញស្បែកមុខជំនាន់ថ្មីរបស់ខ្លួនដែរ ដែលត្រូវបានគេហៅថា MagicUI 3.0។ ពិតណាស់ បើទោះបីជាបានប្រកាសយ៉ាងណាក៏ដោយ ប៉ុន្តែក្រុមហ៊ុនខាងលើនេះ មិនទាន់ដាក់ឲ្យស្មាតហ្វូនរបស់ខ្លួន ធ្វើការតំឡើងទៅកាន់ UI ជំនាន់ថ្មីនោះ បាននៅឡើយទេ ហើយមកទល់ពេលនេះ យើងក៏ទទួលបានដំណឹង មួយទៀតថា Huawei បានប្រកាសជ្រើសរើស អ្នកប្រើប្រាស់ 500 នាក់ ដើម្បីឲ្យពួកគេ មកធ្វើតេស្តប្រើប្រាស់លើ EMUI និង MagicUI ជំនាន់ថ្មីផងដែរ។

 

 

ពិតណាស់ ក្រុមហ៊ុនខាងលើ មានគម្រោងក្នុងការជ្រើសរើស អ្នកប្រើប្រាស់ចំនួន 500 នាក់ ដើម្បីឲ្យពួកគេធ្វើការសាកល្បងប្រើប្រាស់ ស្បែកមុខ UI ជំនាន់ថ្មីរបស់ខ្លួន ដែលស្រោបលើ Android 10 ផងដែរ។ នៅក្នុងនោះដែរ Huawei បានបញ្ជាក់ថា អ្នកដែលចាប់អារម្មណ៍ ក្នុងការធ្វើតេស្តនេះ អាចធ្វើកាចុះឈ្មោះបាន ហើយអ្នកដែលបានចុះឈ្មោះនោះ គឺចាំបាច់ត្រូវជាអ្នកដែល យល់ច្បាស់ពីវា អញ្ចឹងដែរ។ លើសពីនេះ អ្នកដែលបានចុះឈ្មោះ នៅក្នុងកម្មវិធីនេះដែរ គឺចាំបាច់ត្រូវតែទាញយក កម្មវិធី PollenClub ជំនាន់ចុងក្រោយ 9.0.6.300 នេះទៀតផង។ គួរបញ្ជាក់ដែរ UI ថ្មីនេះ វាបានដំណើរការនៅលើ Android 10 ហើយមកទល់ពេលនេះ Huawei បានបញ្ជាក់រួចរាល់ហើយ សម្រាប់ពេលវេលាដែល ស្មាតហ្វូនមួយចំនួនទទួលបាន ដោយ Huawei Mate 20 series, Honor View 20 និង Huawei 20 Pro នឹងត្រូវទទួលបាន នៅក្នុងខែកញ្ញាខាងមុខ រីឯម៉ូឌែលក្រៅពីនេះ គឺនឹងត្រូវចាំដល់ឆ្នាំក្រោយផងដែរ។ ដោយឡែក យើងឃើញថា Huawei Mate 30 series បានដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការនេះ រួចរាល់ហើយ ជាមួយ EMUI 10 ប៉ុន្តែវានៅមិនទាន់បាន ដាក់លក់ផ្លូវការនៅឡើយទេ។

 

 

ដូច្នេះហើយ យើងឃើញថា Huawei បានប្រកាសជ្រើសរើស អ្នកដែលពេញចិត្ត ក្នុងការធ្វើតេស្ត ប្រើប្រាស់សាកល្បងចំនួន 500 នាក់ ដើម្បីឲ្យពួកគេ ប្រើប្រាស់នូវ EMUI និង MagicUI ជំនាន់ថ្មី ព្រមទាំងរកចំណុចខ្វះខាត ក៏ដូចជាចំណុចដែល មិនទាន់ដំណើរការបានល្អផងដែរ។ ហេតុនេះ យើងឃើញថា Huawei បានកំពុងតែយកចិត្តទុកដាក់ខ្លាំង ទៅលើផ្នែកនេះ ព្រោះដើម្បីធានាថា វានឹងមិនមានបញ្ហាអ្វី កើតឡើងនោះទេ ពេលដែលដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Giz China Tag: ទូរស័ព្ទ