CAMBO REPORT

Popup Advertising5 seconds

Fujifilm X-Pro 3 នឹងមក​ជាមួយ​អេក្រង់​បង្ហាញ 2 ត្រៀម​ចេញ​ជា​ផ្លូវ​ការ​ក្នុង​ពេល​ឆាប់​ៗ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Fujifilm ត្រៀមខ្លួនរួចជាស្រេចដើម្បីនាំយក កាមេរ៉ា Digital លំដាប់បង្គួរជំនាន់ថ្មី របស់ខ្លួនចូលមកកាន់ទីផ្សារនៅចុងឆ្នាំ 2019 នេះ រួមជាមួយការបង្ហើបប្រាប់អោយដឹងពីលក្ខណៈពិសេសមួយចំនួនផងដែរ។ ក្នុងនោះ Fujifilm ហាក់បីដូចជា ចង់បានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ ដោយផ្អែកទៅលើ ការបង្ហាញប្រាប់ ពីការបន្ថែមអេក្រង់ OLED មួយទៀត នៅពីលើអេក្រង់ LCD ដែលមានស្រាប់។ 

 

 

ដូចដែលយើងបានធ្លាប់ដឹងហើយ ថា Fujifilm X-Pro 2 មានបំពាក់មកជាមួយអេក្រង់ LCD ជាប់នៅនឹងតួកាមេរ៉ាតែម្តង តែចំពោះ X-Pro 3 វិញ វាបានផ្លាស់ប្តូរ ទៅជាអេក្រង់ LCD ដែលអាច ទាញចេញចូលបាន ហើយថែមទាំងមាន អេក្រង់ OLED តូចមួយទៀតនៅពីក្រោយនោះ នេះបើមើលតាមរូបភាពដែលយើងទទួលបាន។ រឺឯ តួនាទីរបស់អេក្រង់ ទី 2 អាចអោយអ្នកប្រើប្រាស់ បង្ហាញនូវ មុខងារ Setting ទូទៅផ្សេងៗ ដូចជា៖ IOS, Shutter Speed និង Aperture ជាដើម។ ដោយឡែក ចំពោះតួខ្លួនវិញ វាត្រូវបាន ផលិតឡើងពី សារធាតុទីតានីញ៉ូម ជំនួសអោយ ម៉ាញ៉េស្យូមដែលមាននៅលើ X-Pro 2។

 

 

យ៉ាងណាមិញ តាមរយៈរូបភាព X-Pro 3 ក៏នៅតែភ្ជាប់មកជាមួយនឹង Viewfinder ដដែល ដែលនេះបានផ្តល់នូវលទ្ធភាព ថ្មីបន្ថែម ក៏ដូចជាការឆ្នៃប្លង់របស់ អ្នកថតរូប ក្នុងការអាចមើលពីភាពលម្អិតបាន រួមគ្នាជាមួយការមើលតាមអេក្រង់ OLED បន្ថែមដើម្បីទទួលបានគុណភាពវីដេអូ និង រូបភាព កាន់តែប្រសើរ។ រំលឹកទៅកាន់ ម៉ូឌែល X-Pro 2 របស់ Fujifilm កាលពីឆ្នាំ 2016 ឯណោះវិញ គេបានដឹងថា វាធ្វើបានល្អទៅលើ ការថតវីដេអូបានដល់ 4K ជាមួយនឹង វិទ្យាសាស្ត្រពណ៌បែបភាពយន្ត និងភាពទូលំទូលាយ ទៅលើការកំណត់ពណ៌ដោយខ្លួនឯងបាន ។ ដូច្នេះ យើងអាចវិភាគបានថាសិស្សច្បង X-Pro 3 នឹងមានអ្វីដែលពិសេស និងល្អជាងម៉ូឌែលចាស់ទៅទៀត។ យ៉ាងណាក៏ដោយ យើងមិនទាន់បានដឹងពីតម្លៃរបស់វានៅឡើយនោះទេ ប៉ុន្តែយើងនឹងអាប់ដេតបន្ថែមទៀត នៅពេលដែលវាប្រកាសចេញនៅថ្ងៃទី 23 ខែ តុលាខាងមុខ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Tech Crunch Tag: កាមេរ៉ា