CAMBO REPORT

Popup Advertising5 seconds

Galaxy A70s នឹង​ប្រកាស​ចេញ​ក្នុង​ខែ​នេះ ជាមួយ​ការ​ប្រើ​កាមេរ៉ា​ទំហំ 64 មេហ្គាភិចសែល

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

រយៈពេលប៉ុន្មានខែចុងក្រោយក្នុងឆ្នាំ 2019 នេះ យើងសង្កេតឃើញថា Samsung បានកំពុងធ្វើអោយប្រសើរឡើងវិញនូវ ស្មាតហ្វូនលំដាប់ថវិកា ជាមួយសមត្ថភាពបង្គួររបស់ខ្លួន ដោយបានបន្ថែមកន្ទុយ “s” សម្រាប់ត្រកូល Galaxy A ជំនាន់ថ្មីនេះ។ ជាក់ស្ដែង យើងបានដឹងហើយថា Galaxy A20, A30, A50, M30 និងមួយចំនួនទៀត បានប្រកាសចេញជាផ្លូវការ ចប់រួចរាល់មកហើយ។ ដោយឡែក ក្នុងពេលនេះយើងទទួលបានដំណឹងពីប្រភព IANS ថាអ្នកស្នងតំណែងរបស់ Galaxy A70 វានឹងបង្ហាញខ្លួនក្នុងប្រទេសឥណ្ឌា នៅចុងខែនេះ។

 

 

បើយោងទៅតាមសេចក្ដីរាយការណ៍ពីប្រភពខាងលើ បានបង្ហាញថា Galaxy A70s នឹងបំពាក់ជាមួយកាមេរ៉ាធំទំហំ 64 មេហ្គាភិចសែល ហើយនឹងធ្វើអោយវាក្លាយជាស្មាតហ្វូន Galaxy ដំបូងបង្អស់ ដែលបានប្រើប្រាស់កាមេរ៉ាលើសពីទំហំ 48 មេហ្គាភិចសែល ទៀតផង។ ទោះបីជារបាយការណ៍នេះ មិនបាននិយាយអំពីសេនស័រពិតប្រាកដក៏ដោយ ប៉ុន្ដែវាអាចជាសេនស័រ ISOCELL Bright GW1 image ដែល Samsung បានប្រកាសបង្ហាញ នៅខែឧសភា ដើមឆ្នាំ 2019 កន្លងទៅ។ ដំបូងឡើយសេនស័រ GW1 មានពាក្យចចាមអារ៉ាមថា វានឹងបង្ហាញខ្លួននៅលើស្មាតហ្វូនត្រកូល Galaxy មុនគេ ប៉ុន្តែនៅទីបំផុត វាត្រូវបានយកទៅបំពាក់លើស្មាតហ្វួន Realme និង Redmi ជំនួសវិញ។ មួយវិញទៀត Galaxy A70s អាចនឹងប្រកាសចេញមកជាមួយ ការរចនានៅដដែលដូចទៅនឹង Galaxy A30s និង A50s ដែរ នេះបើតាមការបញ្ជាក់របស់ប្រភពខាងលើ។ ចំណែកឯតម្លៃវិញ ស្មាតហ្វតមួយនេះ អាចមានតម្លៃប្រមាណជា 420 ដុល្លារ ដែលនឹងធ្វើអោយវា ក្លាយជាស្មាតហ្វូនត្រកូល Galaxy A ដែលមានតម្លៃថ្លៃជាងគេលំដាប់ទី 2 នៅក្នុងប្រទេសឥណ្ឌា ផងដែរ។

 

 

រហូតមកដល់ពេលនេះ មិនមានការលេចធ្លាយលក្ខណៈសម្បត្តិច្រើនណាមួយ អំពី Galaxy A70s នៅឡើយនោះទេ។ តែបើមើលតាម ការលេចធ្លាយលើ Geekbench កន្លងមក បង្ហាញថាវា បានបំពាក់បន្ទះឈីប Snapdragon 675 និងមានរ៉េមទំហំ 6GB ប៉ុន្ដែលទ្ធផលនេះអាចមិនត្រឹមត្រូវ ឬជាការបំភាន់ ក៏អាចថាបាន។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើ Samsung បានផ្តល់អោយសម្រាប់ម៉ូឌែលកន្ទុយ “s” របស់ខ្លួន មាបសមត្ថភាពបែបហ្នឹងពិតមែន អញ្ចឹងយើងអាចសន្មត់ថា Galaxy A70s នឹងអាចមានភាពស្រដៀងគ្នាច្រើន ជាមួយ Galaxy A70s ជំនាន់មុន ជាក់ជាមិនខាន់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: ទូរស័ព្ទ