CAMBO REPORT

Popup Advertising5 seconds

រកឃើញតម្រុយដែលបង្ហាញថា Apple ក៏​នឹង​បញ្ចេញ Smart Battery Cases សម្រាប់ iPhone ជំនាន់​ថ្មី​ដែរ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងបានដឹងហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Apple បានធ្វើការប្រកាសចេញជាផ្លូវការនូវ iPhone ជំនាន់ចុងក្រោយ របស់ខ្លួន គឺ iPhone 11, iPhone 11 Pro និង iPhone 11 Pro Max ហើយពួកវាបានធ្វើឲ្យអ្នកទស្សនាជាច្រើន មានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងមិនដាច់ពីមាត់។ ហេតុផលនោះ គឺដោយសារតែពួកវាបានបំពាក់មកជាមួយ លក្ខណៈសម្បត្តិ និងមុខងារពិសេសៗជាច្រើន។ ក្នុងនោះថាមពលថ្មរបស់ពួកវា ក៏ជាចំនុចមួយដែលចូលរួមធ្វើឲ្យពួកវា ទទួលបាន ការចាប់អារម្មណ៍ពីមហាជនផងដែរ។

 


គួររំលឹកផងថា iPhone 11 មានថាមពលថ្មធំជាងមុន ដែលអាចអនុញ្ញាតឲ្យយើងអាចប្រើប្រាស់ទូទៅបានយូរជាង iPhone XR ចំនួន 1 ម៉ោង ចំណែកឯ iPhone 11 Pro ក៏មានថាមពលថ្មធំជាងមុនផងដែរ ដែលអាចអនុញ្ញាតឲ្យយើងអាចប្រើប្រាស់ទូទៅ បានយូរជាង iPhone XS ចំនួន 4 ម៉ោង និង iPhone 11 Pro Max អាចអនុញ្ញាតឲ្យយើងអាចប្រើប្រាស់ទូទៅបានយូរជាង iPhone XS Max រហូតដល់ទៅ 5 ម៉ោងឯណោះ។ ដូច្នេះមានន័យថា Apple ពិតជាបានយកចិត្តទុកដាក់ទៅលើ ថាមពលរបស់ iPhone ជំនាន់ថ្មី ពិតមែន ហើយក៏ជាការឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកគាំទ្ររបស់ខ្លួនផងដែរ។ ប៉ុន្តែមិនមានន័យថា ក្រុមហ៊ុន Apple បញ្ចប់ត្រឹមនេះទេ នេះបើយោងទៅតាមកូដដែលគេបានរកឃើញនៅក្នុងប្រតិបត្តិការ iOS 13.1 កាលពីពេលថ្មីនេះ បានបង្ហាញ ឲ្យឃើញថា Apple នឹងបញ្ចេញ Smart Battery Cases សម្រាប់ iPhone 11, iPhone 11 Pro និង 11 Pro Max នាពេល ខាងមុខនេះ។ តាមរយៈកូដនេះដែរ ក៏បានបង្ហាញឲ្យយើងដឹងថា Smart Battery Case ជំនាន់ថ្មីនេះ មានឈ្មោះតំណាងថា A2180, A2183 និង A2184។

 


អញ្ចឹងសរុបមកវិញ ព័ត៌មានខាងលើនេះ គឺមានភាគរយខ្ពស់ដែលអាចក្លាចទៅជាការពិត ព្រោះថានេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមហ៊ុន Apple បានធ្វើការបញ្ចេញ Smart Battery Cases។ ជាក់ស្តែកពួកគេក៏ធ្លាប់បានបញ្ចេញលក់ Smart Battery Cases សម្រាប់ iPhone XS, iPhone XS Max និង iPhone XR ជាដើម។ បើចំពោះគំនិតរបស់ខ្ញុំ ខ្ញុំគិតថាបើទោះបីជា iPhone 11, iPhone 11 Pro និង iPhone 11 Pro Max មានទំហំថ្មធំជាង iPhone ជំនាន់មុនក៏ពិតមែន ប៉ុន្តែវានៅតែមិនអាចបំពេញ តម្រូវការរបស់អ្នកប្រើប្រាស់លំដាប់ខ្លាំងបាននោះទេ ជាពិសេសអ្នកដែលចូលចិត្តលេងហ្គេមជាដើម។ ហេតុដូច្នេះហើយ ទើបក្រុមហ៊ុន Apple ចង់បញ្ចេញលក់ Smart Battery Cases សម្រាប់ iPhone ជំនាន់ថ្មីនេះ ដើម្បីបំពេញតម្រូវការរបស់អតិថិជនរបស់ខ្លួន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Apple Insider Tag: ទូរស័ព្ទ