CAMBO REPORT

Popup Advertising5 seconds

Canon បង្ហើបពីកាមេរ៉ា Mirrorless EOS RA ថ្មី ដែល​ផ្តោត​សំខាន់​លើ​ការ​ថត​រូប​ខ្សោយ​ពន្លឺ​បាន​ល្អ​បំផុត

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុនផលិតកាមេរ៉ា Canon បានបង្ហើបប្រាប់ពីកាមេរ៉ា ដែលខ្លួន កំពុងត្រៀមបញ្ចេញលក់លើទីផ្សារ ដោយចៃដន្យ។ នោះអាចជា កាមេរ៉ាដែលពួកគេបាន អភិវឌ្ឍបន្ថែមពី ម៉ូឌែល EOS R ហើយ EOS Ra ដែលមានអក្សរ “a” នៅខាងចុងនេះអាចនឹងមកពីពាក្យថា “Astrophotography” ដែលវាមានន័យថា ការថតរូបនៅកន្លែងមិនមានពន្លឺគ្រន់គ្រាន់ ឬ ការថតនៅពេលយប់នោះឯង។ មានអ្នកថតរូបជាច្រើនរូប បានកោតសរសើរទៅលើសមត្ថភាព របស់ EOS R ដែលមានសមត្ថភាពក្នុងការថតរូបទូទៅបានយ៉ាងល្អ ហើយវាជាការឈានជើងចូលទីផ្សារដំបូង របស់ក្រុមហ៊ុននេះ លើការផលិត កាមេរ៉ា Mirrorless full frame ដែលអាចដោះដូរ Len បាន។ 

 

 

ក្នុងនោះ វាអាចជាពេលដែល Canon គិតគូរទៅលើការនាំ ម៉ូឌែលថ្មីដែល មានសមត្ថភាពពិសេស ទៅលើការថតរូបបែប “Astrophotography” វិញម្តង ដើម្បីអោយអតិថិជនមានជម្រើស ក្នុងការប្រើប្រាស់កាន់តែទូលំទូលាយ និងចំគោលដៅ។ Canon EOS Ra ត្រូវបានគេប្រទះឃើញតាមរយៈ ការបង្ហាញពីចេញប្រភពក្រុមហ៊ុន Canon ផ្ទាល់ ដែលសម្អាងទៅលើរូបភាពដែលទទួលបាននោះ គឺវាបានបែកធ្លាយចេញពី សៀវភៅណែនាំរបស់កាមេរ៉ាតែម្តង។ បន្ថែមពីនោះ គេបានសង្កេតឃើញថា EOS Ra អាចបញ្ជូនពន្លឺ hydrogen-alpha (65 nm) ប្រមាណជា 4 ដង ដូច EOS R ដែរ តែពន្លឹនោះនឹងជា ជំនួយក្នងការថតរូបពេលយប់បានយ៉ាងល្អ ជាជាងការថតរូប ធម្មតា។ 

 

 

ដោយឡែក បើនិយាយពីដល់ក្រុមហ៊ុន Sony វិញ គេក៏បានធ្វើវារួចទៅហើយ នៅលើម៉ូឌែល Alpha A7 III និង A7R IV ហើយ Canon ក៏ធ្លាប់បានបញ្ចេញលក់ កាមេរ៉ា ប្រភេទ “Astrophotography” នេះដែរកាលពីឆ្នាំ 2005 មាន EOS 20Da និង EOS 60Da នៅឆ្នាំ 2010 ដោយវាជាមេការ៉ា Crop frame ប្រភេទ APS-C តែប៉ុណ្ណោះ។ ដូច្នេះ Canon EOS Ra និងក្លាយជាកាមេរ៉ា Mirrorless full frame astrophotography ដំបូងរបស់ Canon បន្ទាប់ពីវាបានបាត់មុខអស់ជាងមួយ ទសវត្សកន្លងទៅ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Digital Camera World Tag: កាមេរ៉ា