CAMBO REPORT

Popup Advertising5 seconds

កុំ​ភ្លេច​រង់​ចាំ​មើល​ព្រឹត្តិ​ការណ៍​ប្រកាស​ចេញ GoPro Hero 8 នៅ​ថ្ងៃ​ទី 1 តុលា​ខាង​មុខ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រ Action កាមេរ៉ា របស់ GoPro កាន់តែកៀកជិតមកដល់ហើយ ជាមួយវត្តមានជំនាន់ក្រោយ ដោយយើងបានដឹងថា វានឹងមានការអាប់ដេតខ្លះៗ ទៅលើផ្នែកកម្លាំងម៉ាស៊ីន និងរួមបញ្ចូលមក ជាមួយបច្ចេកវិទ្យា ទាន់សម័យច្រើនទៀត។ យ៉ាងណា សម្រាប់នៅក្នុងថ្ងៃនេះ យើងបានទទួលដំណឹងល្អជាថ្មីមួយ ពីថ្ងៃដាក់បង្ហាញ GoPro Hero 8 ជំនាន់ក្រោយ ជាផ្លូវការ ដើម្បីអោយអ្នកគាំទ្រ បានដឹងកាន់តែច្បាស់។ តាមរយៈ វីដេអូផ្សាយផ្ទាល់ ដែលបានបង្ហោះឡើង នៅលើគេហទំព័រ YouTube ដោយក្រុមហ៊ុន GoPro ផ្ទាល់ គឺបានបញ្ជាក់ថា វត្តមាននៃ Action កាមេរ៉ា ជំនាន់ថ្មី នឹងបង្ហាញខ្លួន ជាផ្លូវការ នៅថ្ងៃទី 01 ខែតុលា ឆ្នាំ 2019 ខាងមុខនេះ វេលាម៉ោង 3 រសៀល នៅប្រទេសបារាំង ដែលត្រូវនឹងម៉ោង 8 ល្ងាចនៅក្នុងប្រទេសកម្ពុជាយើង។

 

 

បើនិយាយពីអ្វីដែលអាចក្លាយជាការពិតនោះ GoPro Hero 8 អាចប្រើប្រាស់នូវ អង្គគណនា GP2 ថ្មី ដែលអនុញ្ញាតឲ្យវាថតវីដេអូក្នុងកម្រិត Full HD បានដល់ 480 frame ក្នុងមួយវិនាទី និងកម្រិត 4K ក្នុងល្បឿន 120 frame ក្នុងមួយវិនាទី ថែមទាំងមានប្រព័ន្ធទប់លំនឹង Hyper Smooth 2.0 ដែលយើងអាចធ្វើការ ថតដោយមិនចាំបាច់ប្រើ Gimbal។ ក្រៅពីនេះ GoPro Hero 8 ក៏អាចនឹងភ្ជាប់មកជាមួយ ឧបករណ៍បន្ថែមផ្សេងទៀត ដែលមានដូចជា ម៉ៃក្រូហ្វូន, ភ្លើង LED, ម៉ូនីទ័របង្ហាញដាច់ដោយឡែក, អាវពោងការពារ មិនឲ្យលិចចូលក្នុងទឹកទៀតផង។ 

 

 

 

សរុបមក សម្រាប់ប្រិយមិត្តណាដែលជាអ្នកគាំទ្រ កាមេរ៉ាប្រភេទនេះ ឬអ្នកដែលកំពុងស្វែងរកកាមេរ៉ាប្រភេទថ្មីមួយ ដែលមានសមត្ថភាពខ្ពស់ ក្នុងការថត Vlog ជុំវិញដំណើរកំសាន្តនានានោះ អាចធ្វើការរង់ចាំ ឬកំណត់ពេលវេលានេះទុកបាន នូវថ្ងៃប្រកាសបង្ហាញជាផ្លូវការ ក៏ដូចជាការបង្ហាញលក្ខណៈសម្បតិ្តថ្មីៗ ដែលខ្វះខាត នៅលើម៉ូឌែលចាស់ផងដែរ។ គួបញ្ជាក់ផងដែរថា GoPro ពិតជាទទួលបាន កេរ្តិ៍ឈ្មោះល្បីល្បាញ មិនត្រឹមតែការលក់កាមេរ៉ា GoPro នោះទេ តែវាបន្ថែមទាំងកាមេរ៉ាប្រភេទ 360 ឌឺក្រែ និងប្រភេទ Drone ទៀតផង។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Gear Best Tag: កាមេរ៉ា