CAMBO REPORT

Popup Advertising5 seconds

Epic Games បាន​បើក​ឲ្យ​ទាញ​យក​ហ្គេម Batman ល្បីៗ​ចំនួន 6 ​ដោយ​ឥតគិតថ្លៃ អាច​ដោន​ឡូដ​បាន​​នៅ​ទី​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើគិតទៅគឺអស់រយៈពេល មួយទសវត្សរ៍ជាងមកហើយ ដែលវីដេអូហ្គេមរបស់តួអង្គ Batman បានចាប់ផ្ដើមធ្វើការអភិវឌ្ឍន៍ និងបញ្ចេញឲ្យជាវមកលេង មានជាច្រើនវគ្គ ឬច្រើនប្រភេទផងដែរ។ កាលពីពេលថ្មីៗនេះ ដើម្បីធ្វើការប្រារព្វខួបលើកទី 80 នៃការបង្ហាញខ្លួនលើកដំបូង របស់តួអង្គកំពូលវីរបុរស ដ៏ល្បីល្បាញទូទាំងពិភពលោក Batman ដូច្នេះហើយបានជា Epic Games សម្រេចចិត្ដផ្ដល់ជូនហ្គេម Batman សរុបរហូតដល់ទៅ 6 ហ្គេមឯណោះ ដែលសុទ្ធតែមានប្រជាប្រិយភាព ឲ្យទាញយកមកលេងបាន ដោយឥតគិតថ្លៃ នៅលើកម្មវិធីរបស់ខ្លួន ផ្ទាល់តែម្ដង។

 

 

ចំណែកឯការទាញយកនៅលើ Epic Games Store គឺហាក់បីដូចជាកម្មវិធី App Stores ឬ Game Stores ដទៃទៀតអញ្ចឹងដែរ ដោយត្រូវតម្រូវឲ្យប្រិយមិត្ត ធ្វើការទាញយកកម្មវិធីនោះ មកតម្លើងលើកុំព្យូទ័ររបស់លោកអ្នក ដោយចុចទីនេះ ហើយបន្ទាប់មកចូលទៅ បង្កើតគណនីផ្ទាល់ខ្លួន រួចអាចទាញយកបាន ជាការស្រេចផងដែរ។ សម្រាប់ហ្គេមរបស់តួអង្គ Batman សរុបទាំងប្រាំមួយហ្គេម ដែលអាចទាញយកបាន ដោយឥតគិតថ្លៃនេះ គឺចែកចេញជាពីរប្រភេទខុសៗគ្នា ដោយមានដូចជាកញ្ចប់ហ្គេម Batman: Arkham Collection (3 ហ្គេម) ដូចជា Arkham Asylum, Arkham City, Arkham Knight និងកញ្ចប់ហ្គេម Lego Batman Trilogy (3 ហ្គេម) ដូចជា LEGO Batman វគ្គ 1, វគ្គ 2, វគ្គ 3 ហើយសម្រាប់កញ្ចប់ហ្គេមនីមួយៗ មានតម្លៃរហូតដល់ទៅ 24.99 ដុល្លារឯណោះ។ ហេតុដូច្នេះហើយ ការទាញយកហ្គេម Batman ល្បីៗទាំងប្រាំមួយនេះ ដោយឥតគិតថ្លៃ នាពេលបច្ចុប្បន្ននេះ គឺអាចចំណេញថវិកាដល់ទៅ 49.98 ដុល្លារផងដែរ ហើយវានឹងត្រឡប់ទៅ ការដាក់លក់ជាធម្មតាវិញ នៅថ្ងៃទី 26 ខែកញ្ញា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។

 

 

លើសពីនេះទៅទៀត ការដាក់ឲ្យទាញយកហ្គេម Batman ទាំងអស់នេះ គឺស្ថិតនៅលើព្រឹត្តិការណ៍ថ្មីមួយ ដែលក្រុមហ៊ុន Epic Games បានរៀបចំឡើង ជារៀងរាល់មួយសប្ដាហ៍ម្ដង ដោយដាក់ឲ្យទាញយកហ្គេម ដោយឥតគិតថ្លៃ តាមរយៈពេលកំណត់ ប៉ុន្ដែបន្ទាប់ពីយើងបាន តម្លើងហ្គេមទាំងនោះរួចហើយ ដូច្នេះយើងនឹងអាចលេងបាន ជារៀងរហូតតទៅ។ ប្រិយមិត្តទាំងអស់គ្នា អាចចូលទៅកាន់វេបសាយ Epic Games ផ្លូវការតែម្ដង ដោយចុចទីនេះ ដើម្បីទៅកន្លែងទាញយក និងទទួលបានព័ត៌មានបន្ថែម ថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: កម្មវិធី-ហ្គេម