CAMBO REPORT

Popup Advertising5 seconds

Apple Watch Series 5 មាន​គ្រឿង​ក្នុងដូចគ្នា​ច្រើន​ទៅ​នឹង Series 4

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មានប្រិយមិត្តភាគច្រើន ប្រាកដជាបានជ្រាបរួចមកហើយថា កាលពីជាងមួយសប្ដាហ៍កន្លងទៅ ក្រុមហ៊ុន Apple បានធ្វើការប្រកាសចេញជាផ្លូវការនូវនាឡិកា Apple Watch “Series 5” ដែលបានភ្ជាប់មកជាមួយមុខងារ Always-on Display លើកដំបូង ក៏ដូចជាត្រីវិស័យ និងមាន Case ថ្មីទៀតផង។ បើទោះបីជា Apple បានបង្ហាញលក្ខណៈសម្បត្តិថ្មីៗទាំងអស់នេះ ក្នុងពេលថ្លែងសុន្ទរកថាក៏ដោយ ក៏ក្រុមហ៊ុនមួយនេះ មិនបាននិយាយអ្វីជាក់លាក់អំពីនាឡិកាជំនាន់ទី 5 ដែលថា វាមានសមត្ថភាពប្រសើរជាង Series 4 កាលពីឆ្នាំមុននោះទេ សូម្បីតែនៅលើគេហទំព័ររបស់ខ្លួនក៏ដូចគ្នាផងដែរ។

 

 

ដោយឡែក ក្នុងពេលនេះ យើងបានដឹងហើយ ពីព្រោះវាមិនមានការកែលម្អលើស៊ីភីយូ ដែលបានបំពាក់នៅក្នុង Apple Watch Series 5 នោះទេ។ ពិតមែនហើយ ដូចដែលការរៀបរាប់ដោយ Developer លោក Steve Troughton-Smith នៅលើបណ្ដាញសង្គម Twitter ថា Apple Watch Series 5 បានប្រើប្រាស់ Processor និង GPU ជំនាន់មុនដូចគ្នាទៅនឹង Apple Watch Series 4 ដែរ។ ជាក់ស្ដែង ព័ត៌មានទាំងនេះ ត្រូវបានរកឃើញនៅលើ Xcode ក្នុងជំនាន់ Version ចុងក្រោយ។ ជាមួយគ្នានោះ លោក Steve Troughton-Smith បាននិយាយថាទាំង Apple Watch Series 4 និង Series 5 មាន Performance ដូចគ្នា សម្រាប់ដំណើរការកម្មវិធី និងមុខងារ watchOS ផ្សេងទៀត ផងដែរ។ មួយវិញទៀត លើវេបសាយរបស់ Apple ផ្ទាល់ គ្រាន់តែបានបង្ហាញពី Watch Series 5 មានឈីបជាប្រភេទ 64bit dual-core S5 ដែលថាវាមានល្បឿនលឿនជាង Watch Series 3 ដល់ទៅ 2 ដង ហើយ S5 Processor គឺជាឈ្មោះ សំដៅទៅលើ System on Chip (SoC) ទាំងមូល និងបានរួមបញ្ចូលទាំងការបញ្ជា Display ថ្មី និងត្រីវិស័យដែលភ្ជាប់មកជាមួយស្រាប់ ប៉ុណ្ណោះ។

 

 

សរុបមក នេះមិនមែនជារឿងគួរអោយភ្ញាក់ផ្អើលនោះទេ ដូចរបាយការណ៍មួយចំនួនបានលើកឡើង ពីពេលមុនអញ្ចឹងថា Apple នឹងមិនប្រកាស Apple Watch ជំនាន់ថ្មីនៅឆ្នាំនេះ ក្រៅពីម៉ូឌែល មានតួខ្លួនស្រោបដោយ Titanium និង Ceramic ឡើយ។ ប្រហែលជា Apple បានជ្រើសរើសការផ្តោតសំខាន់លើចំណុចផ្សេងទៀត ជាជាងការបន្ថែមលើកម្លាំង Performance ឬផ្លាស់ប្តូរការរចនាបថរូបរាង ដែលវាហាក់ដូចជាយកតាមគម្រូ Watch Series 4 មករចនាឡើងវិញទាំងស្រុងអញ្ចឹង។ នេះក៏មានន័យថាម្ចាស់ Apple Watch Series 4 ទាំងអស់អាចប្រើវានៅឆ្នាំក្រោយទៀត ដោយគ្មានជាឧបសគ្គអ្វីឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: 9To5Mac Tag: នាឡិកាវៃឆ្លាត