CAMBO REPORT

Popup Advertising5 seconds

HP​ ​ប្រកាស​ចេញ​ម៉ូនីទ័រ​ជំនាន់​ថ្មី​​ ​មាន​អេក្រង់​កោង​វែងទំហំ 43.4 អ៊ីញ​ និង​តម្លៃ​ជិត​ 1000​ ដុល្លារ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ថ្មីៗនេះ ក្រុមហ៊ុន HP បានប្រកាសចេញនូវ ម៉ូនីទ័រម៉ូឌែលថ្មីមួយ ដែលមានឈ្មោះថា S430c Curved Ultrawide Monitor ដោយវាត្រូវបានផលិតឡើង ជាមួយអក្រង់ទំហំ 43.4 អ៊ីញ ដែលមានរាងកោងវែង និងត្រូវបានក្រុមហ៊ុនមួយនេះហៅថា ultra-wide curves display ទៀតផង។ មិនខុសទេ នេះជាខ្នាតអេក្រង់កោងដែលមាន ប្រវែងវែងមួយ និងមិនធ្លាប់មានឡើយ នៅក្នុងប្រវត្តិសាស្រ្តរបស់ HP ហើយបើប្រិយមិត្តចង់ដឹងបន្ត ពីម៉ូនីទ័រមួយនេះទៀតនោះ សូមបន្តការអានរបស់អ្នក នៅក្នុងអត្ថបទខាងក្រោមនេះ។

 

 

ពិតណាស់ S430c បានបំពាក់ជាមួយអេក្រង់ទំហំ 43.4 អ៊ីញ ដែលមានកម្រិតសមាមាត្រអេក្រង់ 32:10 កាន់តែពិសេស ខ្នាតអេក្រង់វែងនេះ ក៏អាចបង្ហាញក៏អាចបង្ហាញរូបភាពដល់ 4K បានផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាមានអេក្រង់កោងបាន 178 ដឺក្រេ ជាមួយកម្រិត Refresh rate អេក្រង់ 60Hz ដែលនេះអាចបង្ហាញបានថា HP មិនបានផលិតវាឡើង ដោយផ្ដោតសំខាន់ទៅលើ ការលេងហ្គេមនោះឡើយ។ លើសពីនេះ ម៉ូនីទ័រម៉ូនីទ័រម៉ូឌែលថ្មីនេះ បានភ្ចាប់មកជាមួយរន្ធ បង្ហាញរូបភាព DisplayPort 1.2 ចំនួនមួយ, រន្ធ USB Type-C ចំនួនពីរ និងមានជាប្រភេទរន្ធ USB-A ចំនួន 4 ទៀតផង។ 

 

 

រន្ធ USB-C ទាំងពីរខាងលើនេះ វាអាចបញ្ជូនថាមពលបានដល់ 85W ទៅកាន់ Laptop ផ្សេងទៀតបាន មានន័យថា វាអាចផ្ដល់ថាមពលទៅកាន់ Laptop ផ្សេងទៀតបាន សូម្បីតែវាជាប្រភេទ Laptop ដែលមានអេក្រង់ធំជាង 15.6 អ៊ីញក៏ដោយ។ រឹតតែប្រសើរ ម៉ូនីទ័រនេះ ក៏បានភ្ជាប់មកជាមួយ webcam បែបហូតឡើង ដែលមានកម្រិត Full HD រួមទាំងមានសេនស័រ IR ក៏ដូចជា microphone ជំនួនពីរគ្រាប់ផងដែរ។ មួយវិញទៀត វាក៏គាំទ្រជាមួយបច្ចេកវិទ្យា Device Bridge របស់ HP ដែលអាចអនុញ្ញាតអ្នកប្រើប្រាស់ ធ្វើការបញ្ជារបាននូវ PC ចំនួនពីរ ក្នុងពេលតែមួយ តាមរយៈការបែកចែកអេក្រង់ ដោយមិនចាំបាច់ប្រើប្រាស់ KVM នោះឡើយ។ ចំណែកជើងរបស់វាវិញ ក៏មិនខុសពី ម៉ូនីទ័រផ្សេងទៀតដែរ ដែលអាចឲ្យអ្នកប្រើ ធ្វើការកែតម្រូវកម្ពស់ ក៏ដូចជាលំងៀកផ្ទៃបង្ហាញបាន តាមចំណង់ចំណូលចិត្ត ដូច្នេះដែរ។ 

 

 

ជាចុងក្រោយ ម៉ូនីទ័រជំនាន់ថ្មី HP S430c Curved Ultrawide Monitor ត្រូវបានក្រុមហ៊ុនមួយនេះ បង្កើតឡើងជាមួយ លក្ខណៈសម្បត្តិដូចដែលបានរៀបរាប់ នៅខាងលើ ហើយយើងក៏អាចនិយាយបានថា រូបរាងកោងវែងរបស់វា អាចត្រូវចិត្តអ្នកលេងហ្គេម ប៉ុន្តែកម្រិត Refresh rate ត្រឹម 60Hz របស់វា អាចបញ្ជាក់បានយ៉ាងច្បាស់ថា នេះពិតជាមិនសាកសមសម្រាប់ ការលេងហ្គេមនោះទេ។ ពិតណាស់ បន្ទាប់ពីបានជ្រាប ទៅលើលក្ខណៈសម្បត្តិរបស់វារួចហើយ ប្រិយមិត្តប្រាកដជា ចង់ដឹងពីតម្លៃរបស់វា ហើយខ្ញុំអាចប្រាប់បានថា ម៉ូនីទ័រនេះ នឹងត្រូវដាក់លក់ចាប់ពីថ្ងៃទី 9 ខែវិច្ឆិកាខាងមុខតទៅ ជាមួយកញ្ចប់តម្លៃខ្ទង់ 999 ដុល្លារ ហើយនេះក៏ជាតម្លៃ នៅក្នុងស្រុកគេតែប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Anand Tech Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ