CAMBO REPORT

Popup Advertising5 seconds

ហ្គេម Red Dead Online ត្រូវ​បាន​អ្នក​លេង​ឃើញ​មាន Zombies ហាក់​បង្ហើប​ថា​ Halloween ​នឹង​មក​ដល់​ឆាប់ៗ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលថ្មីៗនេះ អ្នកលេងមួយចំនួនធំ បានចាប់ផ្ដើមប្រទះឃើញមាន ពពួកខ្មោចជាប្រភេទ Zombies ដើរពោសពេញនៅក្នុងហ្គេម Red Dead Online ហើយខ្លះទាំងក៏វាយប្រហារ អ្នកលេងថែមទៀតផង។ ចាប់តាំងពីឆ្នាំ 2018 មកម្ល៉េះ ដែលវីដេអូហ្គេម Red Dead Redemption 2 ទទួលបានវគ្គថ្មីមួយ ដោយអាចបន្ដការលេង តាមរយៈអនឡាញបាន សម្រាប់ម៉ាស៊ីនហ្គេម PlayStation 4 និង Xbox One និងមានអ្នកគាំទ្រ លេងជាច្រើននាក់ ទូទាំងពិភពលោក ផងដែរ។ ហេតុដោយសារតែ វត្តមានរបស់ពពួកខ្មោច Zombies ទាំងអស់នេះហើយ គឺត្រូវបានអ្នកលេងសង្ស័យថា Rockstar Studios ចង់បង្ហើបឲ្យដឹងមុនអំពី ព្រឹត្តិការណ៍ថ្មីមួយ សម្រាប់បុណ្យខ្មោច Halloween ខាងមុខនេះ។

 

 

ចំណែកឯមូលហេតុ ផ្សេងមួយទៀតនោះគឺ Rockstar Studios ក៏ទំនងជាចង់បន្ថែមវគ្គ Undead Nightmare ចូលទៅកាន់ហ្គេម Red Dead Redemption 2 ដូចជាកាលពីឆ្នាំ 2010 នៅលើហ្គេម Red Dead Redemption ជំនាន់ដំបូងអញ្ចឹងដែរ។ សម្រាប់អ្នកលេងដទៃទៀត ក៏បានលើកឡើងមកថា នេះប្រហែលមិនមែនជា សារសំខាន់អ្វីឡើយ ឬក៏ជាចំណុចថ្មីមួយ ដែលលាក់ក្នុងហ្គេមនោះទេ ដោយអាចគ្រាន់តែជាកំហុស មិនទាន់ជួសជុលប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ រហូតមកដល់បច្ចុប្បន្ននេះ អ្នកលេងជាច្រើននាក់មកហើយ ដែលបានប្រទះឃើញតួខ្លួនថ្មី មានរូបរាងទាំងស្រុង និងសម្ដែងដូចជាខ្មោច Zombie ដូចជារូបភាពខាងក្រោមនេះ។ លើសពីនេះទៅទៀត បុណ្យខ្មោច Halloween នៅសល់ត្រឹមតែរយៈពេល 1 ខែជាងទៀតប៉ុណ្ណោះ ហេតុដូច្នេះហើយ ក្រុមការងារ Rockstar Studios ចង់ផ្លាស់ប្ដូរបទពិសោធន៍ថ្មីប្លែក បែបលក្ខណៈភ័យខ្លាច សម្រាប់អ្នកលេងផងដែរ។

 

 

ពិតប្រាកដណាស់ ហ្គេម Red Dead Redemption 2 គឺទទួលបានជោគជ័យខ្លាំង សម្រាប់ទាំងក្រុមហ៊ុន Take-Two និង Rockstar Studios ហើយដើម្បីរក្សាប្រជាប្រិយភាព ដូច្នេះតែងតែខិតខំព្យាយាម បន្ថែមអ្វីថ្មីៗទៅក្នុងហ្គេមរបស់ខ្លួន ព្រមទាំងហ្គេម Red Dead Online ដូចពេលនេះអញ្ចឹង។ នាពេលបច្ចុប្បន្ននេះ Rockstar Studios នៅមិនទាន់បាន ប្រកាសចេញជាផ្លូវការ អំពីព្រឹត្តិការណ៍ថ្មី ទាក់ទងនឹងខ្មោច Zombie បង្ហាញខ្លួនក្នុងហ្គេមនោះទេ ប៉ុន្ដែប្រសិនបើមាន ព័ត៌មានថ្មីបន្ថែម ក្រុមការងារ ខេមបូ រីផត នឹងធ្វើការចុះផ្សាយជូន ប្រិយមិត្តអ្នកអាន នៅពេលក្រោយៗទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Android Central Tag: កម្មវិធី-ហ្គេម