CAMBO REPORT

Popup Advertising5 seconds

Facebook ដាក់​បង្ហាញ​ Portal TV ជា​កាមេរ៉ា​សម្រាប់​ការ​តេ​ជា​វីដអូ និង​ភ្ជាប់​ជាមួយ​ទូរទស្សន៍របស់អ្នក

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន Facebook បានខិតខ្លួនចូលមកក្តោបក្តាប់ទីផ្សារ ឧបករណ៍ភ្ជាប់ជាមួយទូរទស្សន៍វិញម្តង ដោយខ្លួនបានប្រកាសបង្ហាញសមាជិកថ្មីជាច្រើនគ្រឿង មាន Portal Mini 8 អ៊ីញ, Portal 10 អ៊ីញ និង ម៉ូឌែលដែលទទួលបានការចាប់អារម្មណ៍ជាងគេ ដែលមានឈ្មោះថា Portal TV។ គេបានអោយដឹងថា Portal TV នោះប្រៀបដូចជាដុំ TV BOX ដែរ តែវាមានលក្ខណៈពិសេស អាចអោយយើងអាចប្រើប្រាស់សេវាកម្មផ្ទាល់ពី Facebook បាន មានដូចជា៖ WhatsApp Calling និង Messenger Calling នៅលើទូរទស្សន៍ផ្ទាល់តែម្តង។ 

 

 

លើសពីនោះ Portal TV អាចស្គាល់នូវប្រភេទទូរទស្សន៍ជាច្រើនម៉ាក និងម៉ូឌែលដែលមានរន្ធ HDMI ថែមទាំងមានប្រព័ន្ធរក្សាសុវត្ថិភាព End-to-End encrypted និង Messenger Calls Encrypted in-transit មកជាមួយ។ នៅផ្នែកខាងមុខ វាមានភ្ជាប់មកជាមួយកាមេរ៉ាមួយគ្រាប់ ដែលមានសន្ទះអាចទាញ បិទ បើកបាន។ អ្វីដែលកាន់តែពិសេសនោះ វាមានមុខងារបញ្ជាដាស់ដោយសម្លេងមកជាមួយ ដោយយើងគ្រាន់តែនិយាយថា “Hey Portal” ទៅកាន់វាតែប៉ុណ្ណោះ។ 

 

 

ដុំភ្ជាប់ទូរទស្សន៍តូចមួយនេះ ក៏អនុញ្ញាតអោយអ្នកប្រើប្រាស់អាចទស្សនា ភាពយន្ត និងវីដេអូពី Amazon Prime, Showtime, CBS All Access និងសេវាកម្ម Streaming ជាច្រើនទៀត។ ដូច្នេះសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គម Facebook និង WhatsApp ក្នុងការទំនាក់ទំនង រួមទាំងចង់អោយវាបង្ហាញនៅលើអេក្រង់ធំទូលាយ ងាយស្រួលមើលនោះ អាចពិចារណាលើឧបករណ៍មួយនេះបាន ដោយវានឹងដាក់លក់នៅក្នុងតម្លៃ 149 ដុល្លារ នៅថ្ងៃទី 05 ខែ វិច្ឆិការខាងមុននេះ។  

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ទូរទស្សន៍