CAMBO REPORT

Popup Advertising5 seconds

iPad Pro 2019 មាន​ភាគ​រយ​ច្រើន​ក្នុង​ការ​បំពាក់​កាមេរ៉ា 3 គ្រាប់​ដូច​ទៅ​នឹង iPhone 11 Pro ដែរ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើគិតទល់មកដល់ពេលនេះ iPad លំដាប់កំពូល របស់ក្រុមហ៊ុន Apple គឺ iPad Pro 11 អ៊ីញ និង iPad Pro 12.9 អ៊ីញ មានអាយុ កាលជិតមួយឆ្នាំមកហើយ ដូច្នេះប្រហែលជាក្រុមហ៊ុន Apple កំពុងសម្ងំអភិវឌ្ឍ iPad Pro ជំនាន់ថ្មី របស់ខ្លួន សម្រាប់ដាក់បង្ហាញ ជាផ្លូវការ នាពេលខាងមុខនេះ។ ជុំវិញរឿងរ៉ាវ ដែលទាក់ទង ទៅនឹង iPad Pro ជំនាន់ថ្មី របស់ក្រុមហ៊ុន Apple ក៏ធ្លាប់មាន សារព័ត៌មានជាច្រើន បានចុះផ្សាយអំពី លក្ខណៈសម្បត្តិ និងមុខងារពិសេសៗរបស់វា ជាបន្តបន្ទាប់ផងដែរ។



ជាក់ស្តែងក្នុងថ្ងៃនេះ យើងក៏ទទួលបានព័ត៌មានដែលនិយាយទាក់ទងទៅនឹងលក្ខណៈសម្បត្តិរបស់ iPad Pro ជំនាន់ថ្មីចុងក្រោយ បង្អស់របស់ Apple ផងដែរ នេះបើយោងទៅតាមគេហទំព័រមួយដែលមានឈ្មោះថា Sonydickson ដែលបានធ្វើការបង្ហោះរូបភាព មួយសន្លឹកបង្ហាញពីរូបរាងពុម្ពគម្រូរបស់ iPad Pro ជំនាន់ថ្មីចុងក្រោយគេ។ បើយោងទៅតាមរូបភាពនោះ បានធ្វើឲ្យយើងដឹងថា iPad Pro 2019 នឹងបំពាក់មកជាមួយកាមេរ៉ា ចំនួន 3 គ្រាប់ ដូចទៅនឹង iPhone 11 Pro ផងដែរ ប៉ុន្តែទីតាំងកាមេរ៉ារបស់វា មិនដូចទៅនឹង ទីតាំងកាមេរ៉ា ដែលបានបំពាក់នៅ iPhone 11 Pro នោះទេ។ គួរំលឹកផងថា កាមេរ៉ាខាងក្រោយ របស់ iPhone 11 Pro Max មានចំនួន 3 គ្រាប់ ដោយមួយគ្រាប់ជាលេនគោល ដែលមានសេនស័រ ទំហំ 12MP កម្រិត Aperture f/1.8 (OIS), មួយគ្រាប់ជា លេន Telephoto ដែលមានទំហំ 12MP កម្រិត Aperture f/2.0 (OIS + 2x Optical Zoom) និងមួយគ្រាប់ចុងក្រោយគឺជា លេនទូលាយ (Wide-Angle) ដែលមានទំហំ 12MP កម្រិត Aperture f/2.4 (120 ដឺក្រេ)។ ជាចុងក្រោយប្រភពក៏បានបញ្ជាក់ បន្ថែមថា ពុម្ពគម្រូ iPad Pro 2019 ដែលគេទទួលបាននេះ គឺបានមកពីប្រភពច្បាស់លាស់ ដែលធ្លាប់ចែកចាយព័ត៌មានបែកធ្លាយ ដែលនិយាយទាក់ទងទៅនឹងលក្ខណៈសម្បត្តិរបស់ iPad ជំនាន់មុនៗ ហើយព័ត៌មាន ទាំងនោះក៏ក្លាយទៅជាការពិតមែន។

 

អញ្ចឹងសរុបមកវិញ នេះមិនមែនជាលើកទីមួយនោះទេ ដែលយើងទទួលបានព័ត៌មាន ដែលចុះផ្សាយនិយាយថា iPad Pro ជំនាន់ថ្មី នឹងបំពាក់មកជាមួយកាមេរ៉ាក្រោយចំនួន 3 គ្រាប់។ ជាក់ស្តែងកាលពីខែមុននេះ ភ្នាក់ងារសារព័ត៌មានដ៏ល្បីឈ្មោះ Bloomberg ក៏បានរាយការណ៍មកថា iPad Pro ជំនាន់ថ្មីនឹងមានកាមេរ៉ាក្រោយចំនួន 3។ នៅមិនទាន់អស់នោះទេ គេហទំព័រដែលល្បីល្បាញ ខាងចែកចាយព័ត៌បែកធ្លាយ ទាក់ទងទៅនឹងផលិតផលរបស់ Apple ដែលមិនទាន់ប្រកាសចេញ Macotakara ក៏បានបញ្ជាក់ថា ពិតប្រាកដណាស់ iPad Pro ជំនាន់ថ្មីនឹងបំពាក់មកជាមួយកាមេរ៉ាខាងក្រោយ ចំនួន 3 ពិតមែន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: 9To5Mac Tag: ថេប្លេត