CAMBO REPORT

Popup Advertising5 seconds

HP បញ្ចេញកុំព្យូទ័រយួរដៃ Elite Dragonfly ស្តើង ស្រាល​ជាង ជាមួយ​ថ្ម​កាន់​បាន​ 24 ម៉ោង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

តើមានអ្នកណាជាអ្នកគាំទ្រ កុំព្យូទ័រយូរដៃ ស្ថិតក្រោមម៉ាកសញ្ញា HP ខ្លះ? ពេលនេះ ក្រុមហ៊ុននេះ បានធ្វើការប្រកាសចេញ កុំព្យូទ័រយួដៃម៉ូឌែលថ្មីមួយគ្រឿង ដែលអាចអោយអ្នកធ្វើការជាមួយវា បានយូរម៉ោងបានដោយគ្មានបញ្ហា។ ក្នុងនោះ HP Elite Dragonfly ផ្តល់នូវជម្រើសជូនអ្នកប្រើប្រាស់ចំនួន 2 ប្រភេទអេក្រង់ ដែលប្រភេទ Full HD អាចបម្រើអ្នកប្រើប្រើបានដល់ទៅ 24 ម៉ោង និងកម្រិតបង្ហាញ 4K ដែលអាចស៊ូបានចំនួន 16.5 ម៉ោងផងដែរ។ ក្នុងទម្ងន់ត្រឹមតែ 1 គីឡូក្រាម កុំព្យូទ័រ HP Elite Dragonfly ស្រាលជាង MacBook Air និង Dell XPS 13 ទៅទៀត។ 

 

 

ចំពោះកម្លាំងម៉ាស៊ីនវិញ វាបំពាក់មកជាមួយ CPU ជំនាន់ទី 8 របស់ក្រុមហ៊ុន Intel ដែលមានជម្រើសចាប់ពី Core i3-8145U ទៅដល់ Core i7-8565U រួមជាមួយ GPU UHD Graphics 620 និងជម្រើស RAM ដែលមានទំហំអតិបរមារហូតដល់ 16GB ប្រភេទ LPDDR3 គួបផ្សំមកជាមួយអង្គផ្ទុកទិន្នន័យប្រភេទ NVMe SSD ដែលមានទំហំអតិបរមារហូតដល់ 2T សម្រាប់ម៉ូឌែលថ្លៃបំផុត និងម៉ូឌែលដែលមាន RAM ទំហំ 8GB និង អង្គផ្ទុកទិន្នន័យប្រភេទ M.2 SATA ដែលមានទំហំ 128GB។ 

 

 

ដោយសារតែនេះជាប្រភេទ Laptop 2-in-1 នោះ HP Elite Dragonfly អាចអោយយើងធ្វើការបត់បាន ដល់ទៅ 360 ឌឺក្រេ សម្រាប់ជំនួយក្នុងការប្រើប្រាស់ជា ថេប្លេត ជាមួយនឹងការ បញ្ជាគូសដោយ ប៊ិចបានបន្ថែមផង។ ចំនែកឯការតភ្ជាប់វិញ HP Elite Dragonfly ភ្ជាប់មកជាមួយ Wi-Fi 6 (802.11ax) ដែលមានល្បឿនលឿនជាង 802.11ac រហូតដល់ទៅ 5 ដង, រន្ធ Thunderbolt 3 ចំនួន 2, រន្ធ USB 3.1 ជំនាន់ទី 1 ចំនួន 1, រន្ធ HDMI ចំនួន 1, រន្ធសម្រាប់ដោត កាសដាក់ត្រចៀក ចំនួន 1 និងរន្ធសម្រាប់ធ្វើការចាក់សោរ Kensington ចំនួន 1។ 

 

 

គួរបញ្ជាក់ផងថាអ្នកក៏អាចធ្វើការជ្រើសរើសយកប្រភេទដែលមាន 4G LTE ផងដែលបើសិនជាអ្នកចង់បាន។ ម្យ៉ាងវិញទៀត វាក៏ត្រូវភ្ជាប់មកជាមួយ Webcam 720p, សេនស័ស្កេនស្នាមម្រាមដៃមកជាមួយស្រាប់។ ក្រុមហ៊ុន HP នឹងធ្វើការដាក់លក់ HP Elite Dragonfly ក្នុងតម្លៃចាប់ពី 1,549 ដុល្លារ ហើយវានឹងបញ្ចេញលក់ជាផ្លូវការ នៅក្នុងខែវិច្ឆិកា ខាងមុខនេះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កុំព្យូទ័រ