CAMBO REPORT

Popup Advertising5 seconds

ស្ងាត់ៗ​ Mercedes​-Benz​ បាន​បង្ហាញ​ Scooter​ អគ្គិសនី​​របស់​ខ្លួន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មិនប្រាប់ក៏ប្រហែល មានមនុស្សជាច្រើន បានស្គាល់រួចមកហើយ ពីស្លាកយីហោ Mercedes ដោយនេះជា Logo មួយដែលប្រជាប្រិយភាពខ្លាំង ទៅលើផ្នែករថយន្តប្រណីតៗផងដែរ។ ជាក់ស្ដែង បន្ទាប់ពីក្រុមហ៊ុនមួយនេះ បញ្ចេញនូវយីហោ Mercedes-Benz មក យើងក៏ចាប់ផ្ដើមបានឃើញ នូវផលិតផលថ្មីៗមួយចំនួនទៀត ក្រៅពីរថយន្ត ដែលក្រុមហ៊ុនមួយនេះ បានដាក់លក់ ព្រមទាំងទទួលបានការចាប់អារម្មណ៍ច្រើនទៀតផង។ មិនខុសទេ ពេលនេះ គេក៏បានឃើញ Scooter អគ្គិសនីម៉ូឌែលថ្មី ដែលមានដាក់ logo របស់ Mercedes-Benz បានបង្ហាញខ្លួន ប៉ុន្តែមិនទាន់បាន បង្ហាញពីលក្ខណៈសម្បត្តិ នៅឡើយទេ។

 

 

ដូចបាននិយាយនៅខាងលើហើយថា Scooter ដែលយើងបានឃើញនេះ ខាងក្រុមហ៊ុន Mercedes-Benz មិនបានបញ្ជាក់ពី ចំណុចសំខាន់ៗដែលមាននៅលើវាឡើយ មិនថាជាល្បឿន ឬមួយក៏ជាលក្ខណៈសម្បត្តិផ្សេងទៀត របស់វានោះទេ។ ផ្ទុយទៅវិញ អ្វីដែលយើងទទួលបាន ពីយីហោមួយនេះនោះគឺ scooter នេះ អាចធ្វើឡើងសម្រាប់ដាក់លក់ក្នុង ប្រទេសអាល្លឺម៉ង់ ប៉ុន្តែក៏មិនច្បាស់ប៉ុន្មាននោះទេ ព្រោះថាវាក៏អាចនឹង ទៅដល់ប្រទេសផ្សេងៗទៀតបានផងដែរ។ មួយវិញទៀត យើងក៏បានឃើញរូបភាព Scooter នោះដោយមានភ្ជាប់ជាមួយ Logo របស់ Mercedes-Benz ប៉ុន្តែវាមិនមែនជារូបភាព ដែលថតបានពេញលេញនោះទេ ក្នុងនោះដែរ គេក៏បានបញ្ជាក់ថា ឧបករណ៍មួយនេះ គឺវាបានកើតឡើងពីសហការគ្នា រវាង Mercedes-Benz និងក្រុមហ៊ុន Swiss scooter ទៀតផង។ គួរបញ្ជាក់ដែរថា មិនមែនមានក្រុមហ៊ុន រថយន្តនេះមួយទេ ដែលមានផលិតផល Scooter នោះ ជាក់ស្ដែងក្រុមហ៊ុន BMW និង Volkswagen ក៏បានចូលប្រឡូកក្នុងទីផ្សារនេះ រួចហើយដែរ ខណៈដែល Ford ឯណោះវិញ ក៏បានទិញយកក្រុមផលិត Scooter ដែលមានឈ្មោះថា Spin បានសម្រេច កាលពីឆ្នាំមុន អញ្ចឹងដែរ។

 

 

សរុបមកវិញ ពេលនេះក្រុមហ៊ុន Mercedes-Benz កំពុងតែត្រៀមខ្លួនក្នុងការបញ្ចេញ ផលិតផល Scooter ជំនាន់ថ្មីរបស់ខ្លួន ចូលទៅក្នុងទីផ្សារ ប៉ុន្តែគ្រាន់តែ យើងនៅមិនទាន់ច្បាស់ទេថា វាអាចមានតែនៅក្នុងប្រទេសអាល្លឺម៉ង់ ឬមួយក៏អាចមានលក់ នៅក្នុងប្រទេសដទៃទៀតដែរ ឬមួយក៏អត់នោះទេ។ អញ្ចឹងហើយ យើងមានតែចាំមើលបន្តទៀតថា ផលិតផលនេះ វាមានលក្ខណៈសម្បត្តិអ្វីខ្លះ ហើយវាអាចប្រជែងជាមួយ Scooter របស់ក្រុមហ៊ុនផ្សេងទៀត បានដែរឬទេ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ