CAMBO REPORT

Popup Advertising5 seconds

ប្រូ​ម៉ូសិន​ពិសេស​លើ​កុំព្យូទ័រ​ ASUS​ ស៊េរី​ថ្មី​សម្រាប់​ការ​ចូល​បវេសន​កាល​ថ្មី​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន ASUS ទើបតែបានបង្កើត Promotion ថ្មីមួយគឺ Back to School ដែលកម្មវិធីនេះ បង្កើតឡើងពិសេស សម្រាប់សិស្សនិស្សិត ដែលត្រៀមនឹងចូលរៀនវិញ សម្រាប់ការបើកបវេសនកាល គ្រប់សាលា និងស្ថាប័នអប់រំទាំងអស់ ក្នុងប្រទេសកម្ពុជា។ សម្រាប់ប្រូម៉ូសិន Back to School នេះរាល់ប្រិយមិត្ត ASUS ទាំងអស់ ដែលជាវនូវលេបថបម៉ូឌែល X409/X509 ម៉ូឌែល Zenbook UX333/433 និងគ្រប់សេរីទាំងអស់ របស់ ROG នឹងទទួលបានកាដូរពិសេសភ្លាមៗ ជាច្រើន ពីគ្រប់តំណាងចែកចាយ ASUS ទាំងអស់ ក្នុងប្រទេសកម្ពុជា។

 

 

• ទទួលបានអាវយឺត ASUS រាល់ការជាវ VivoBook X409/X509

 

VivoBook X409/X509 ត្រូវបានបង្កើតឡើងពិសេស សម្រាប់សិស្សនិស្សិត និងអ្នកធ្វើការការិយាល័យទូទៅ ប្រចាំថ្ងៃ។ ប្រ៉ូម៉ូសិននេះ គឺផ្តល់ជូនសម្រាប់ Intel core i3 និង i5 ជំនាន់ទី 8, រ៉េម4GB អង្គចងចាំ 1TB, អេក្រង់ FHD ជាមួយនឹង Nano Edge Display Technology ដែលជារចនាបទធ្វើឡើង ដើម្បីអោយអេក្រង់ពេញភ្នែកល្អ គ្មានគែម ដែលជំនួយដល់បទពិសោធន៍ នៃការធ្វើការ និងកម្សាន្តប្រចាំថ្ងៃ។ លេបថបនេះ មានរចនាបទស្រស់ស្អាត ជាមួយជម្រើស 2 ពណ៌ គឺពណ៌ទឹកប្រាក់ និងពណ៌ប្រផេះ មានទម្ងន់ស្រាល ស្រួលយកតាមខ្លួន គឺត្រឹមតែ 1.65Kg (14អ៊ីញ) & 1.8Kg (15អ៊ីញ) ព្រមទាំងភ្ជាប់ជាមួយក្តារចុចភ្លឺ ពីក្រោម Full size backlit keyboard ជំនួយដល់ការប្រើប្រាស់ ក្នុងកន្លែងដែលគ្មានពន្លឺ គ្រប់គ្រាន់។ Vivobook X409/X509 ត្រូវបានដំណើរជាមួយប្រព័ន្ធប្រតិបត្តិការ Window 10 Home ភ្ជាប់ជាមួយនឹង Finger Print Sensor បង្កប់ក្បែរជាមួយនឹង Touchpad សម្រាប់អោយអ្នកប្រើ់ប្រាស់ Log-in ភ្លាមៗ ដោយមានសុវត្ថិភាពបំផុត ជាមួយនឹងWindow Hello។ វាក៏បានភ្ជាប់ជាមួយនឹងប្រព័ន្ធ Dual band Wifi 5(802.11ac) និងBluetooth 4.2 ជាមួយនឹងរន្ធដោត USB 3.1 Type A និង USB 2.0 Type A ports, រន្ធUSB Type C, រន្ធHDMI និងរន្ធ Micro SD Card Reader។ អ្វីដែលពិសេសជាងនេះ វាបានបំពាក់ជាមួយថ្ម ដែលមានគុណភាពខ្ពស់ ប្រើបានយូរសាកសមសម្រាប់សិស្សនិស្សិត និងអ្នកធ្វើការ ដែលត្រូវការថ្ម ដែលអាចធន់ នឹងការប្រើបានយូរ។

 

 

• ទទួលបានកាបូបខួបគម្រប់ 30 ឆ្នាំរបស់ក្រុមហ៊ុន ASUS រាល់ការជាវ Zenbook UX333/433

 

Zenbook UX333/433 ត្រូវបានគេស្គាល់ថា ជាលេបថបដែលមានទម្ងន់ស្រាល ដែលវាមានទម្ងន់ត្រឹម 1.09 Kg តែប៉ុណ្ណោះ មានកម្រាស់ស្តើងត្រឹម 15.9mm ហើយវាក៏បានទទួល ពានរង្វាន់ iF Design Award ប្រចាំឆ្នាំ 2019 ផងដែរ។ លេបថបនេះ មានជម្រើស 3 ពណ៌ ដូចជា ពណ៌ទឹកប្រាក់ ពណ៌ទឹកប៊ិច និងពណ៌ក្រហម បង្កើតឡើងជាមួយ នឹងកម្រិតបង្ហាញអេក្រង់ FHD sRGB 100% ជាមួយបច្ចេកវិទ្យា ASUS Splendid និង ASUS Tru2Life Video ដែលធ្វើអោយការបង្ហាញ លើអេក្រង់ មានភាពដិតច្បាស់ល្អ មានពណ៌ស្រស់ស្អាត ជាមួយនឹងរចនាបទ អេក្រង់ពេញគែម លាតដល់ទៅ 95% នៃផ្ទៃលេបថបទាំងមូល ដែលល្អសម្រាប់ការធ្វើការ និងការកម្សាន្តទូទៅ។ សម្រាប់ក្តារចុចវិញ Zenbook UX333/433 បានក្រាលជាមួយភ្លើង ខាងក្រោមក្តារចុច ព្រមទាំងបំពាក់ជាមួយ NumberPad ពិសេសសម្រាប់អ្នកធ្វើការច្រើន ជាមួយលេខ Data Entry។ ចំណុចពិសេសមួយទៀត ពីការ Design របស់លេបថបនេះគឺ ErgoLift Hinge Design ដែលបង្កើតឡើងដើម្បីជួយដល់ការ Typing ជំនួយដល់ប្រព័ន្ធកង្ហារ របស់ម៉ាស៊ីន និងជួយដល់ប្រព័ន្ធសម្លេង ផងដែរ។ សេរី Zenbook នេះ ត្រូវបានបង្កើតឡើងពិសេស សម្រាប់ Content Creator គឺវាបានបំពាក់ជាមួយនឹង CPU Intel core i5 និង i7 ជំនាន់ទី 8 មានកម្លាំង Overboost ដល់ទៅ 4.6GHz មានល្បឿនលឿន ជាងជំនាន់ទី 7 ដល់ទៅ 2 ដង, GPU NVIDIA MX150, រ៉េម 16GB និងទំហំផ្ទុកដល់ទៅ 1TB PCIe SSD ដែលកម្លាំងម៉ាស៊ីនប៉ុននេះ អាចអោយអ្នកធ្វើការអូស និងធ្វើការជាមួយSoftware និងទិន្ន័យធំៗ បានយ៉ាងងាយ ដូចជាការ Edit រូបថត វីដេអូ លេងហ្គេមកម្រិតមធ្យម ជាដើម។ លើសពីនេះទៀត លេបថបនេះ បំពាក់ជាមួយនឹងបច្ចេកវិទ្យា Gigabit Class 2x2 dual band Wi-Fi ជាមួយនឹងល្បឿន Wi-Fi ដល់ទៅ 1734Mbps ដែលល្បឿននេះ លឿនជាងប្រភេទWi-Fi 802.11n ដល់ទៅ 12 ដង ព្រមទាំងបច្ចេកវិទ្យា Bluetooth 5.0 ដែលអាចអោយអ្នកភ្ជាប់ជាមួយ Accessories ផ្សេងៗ បានយ៉ាងងាយ ដោយមិនបាចប្រើខ្សែ។ វាក៏បានភ្ជាប់ជាមួយ រន្ធដំណរភ្ជាប់ផ្សេងៗ ជាច្រើន ដូចជារន្ធ Audio jack, រន្ធ USB 2.0, រន្ធ MicroSD Card Reader, រន្ធDCin, រន្ធ HDMI, រន្ធ USB 3.1 Type A និងរន្ធ USB C 3.1 Gen 2។ Zenbook UX333/433 ត្រូវបានបំពាក់ជាមួយ ប្រព័ន្ធប្រតិបត្តិការ Window 10 ហើយអ្នកក៏អាច Log-in ចូលលេបថបរបស់អ្នក បានយ៉ាងងាយជាមួយ Window Hello និង Cortana ដោយប្រើមុខរបស់អ្នក ដើម្បីដោះសោរ ហើយអ្នកអាចប្រើសំលេងរបស់អ្នក ដើម្បីបញ្ជារអោយកុំព្យូទ័រអ្នក ធ្វើការផ្សេងៗ អោយអ្នកដោយមិនបាច់ប្រើដៃ ជាមួយនឹង Voice Assistant Alexa។ សម្រាប់ប្រព័ន្ធសម្លេងវិញ លេបថបនេះ បានបំពាក់ជាមួយបច្ចេកវិទ្យាសម្លេង ASUS SonicMaster ដែលក្រុមហ៊ុន ASUS បានចាប់ដៃ ជាមួយនឹងក្រុមហ៊ុន Harmon Kardon ដោយបង្កើតប្រព័ន្ធសម្លេងមួយ ដែលលឺបុកបានឆ្ងាយ មិនបែកគុណភាព។ អ្វីដែលពិសេស សម្រាប់លេបថបនេះ គឺកម្លាំងថ្ម ដែលបានបំពាក់ជាមួយ 50Wh Li-polymer Battery អាចធន់បានការងារប្រចាំថ្ងៃ ដល់ទៅ 13 ម៉ោងឯណោះ។

 

 

• ទទួលបានខ្នើយ កាបូប សៀវភៅ និងស្ទីកគ័រ រាល់ការជាវ ROG គ្រប់សេរីទាំងអស់

សម្រាប់ប្រិយមិត្ត ដែលជា Gamers ភាគច្រើន ប្រាកដជាបានស្គាល់ហើយ ជាមួយនឹងពពួកលេបថប ROG របស់ក្រុមហ៊ុន ASUS ដែលជាប្រភេទ Gaming Laptop បង្កើតឡើតដោយផ្តោត ទៅលើរូបរាង Premium កម្លាំងម៉ាស៊ីនខ្លាំង អេក្រង់ល្អ ទាំងកម្រិតបង្ហាញ និង Refresh Rate, ប្រព័ន្ធកង្ហារល្អ សម្លេងលឺ, រចនាបទ, Keyboard ពិសេសមានភ្លើង RGB ក្រាលពីក្រោម និង Software Armoury Crate & Sonic Studio ដែលបានបង្កើតឡើង Exclusive ពិសេសសម្រាប់ លេបថប ROG ដើម្បី Customize Setting អោយត្រូវតាមតម្រូវការ ក្នុងការលេងហ្គេមរបស់អ្នក។ សម្រាប់អ្នក ដែលត្រៀមទិញលេបថប ROG អាចទិញម៉ូឌែលណាក៏បាន គឺអ្នកទាំងអស់គ្នា នឹងទទួលបានការដូភ្លាមៗ ដូចជា ខ្នើយ កាបូប សៀវភៅ និង ស្ទីកគ័រ សម្រាប់ប្រូម៉ូសិន Back to School របស់ក្រុមហ៊ុន ASUS នេះ។

 

 

ការផ្តល់នូវប្រម៉ូសិនខាងលើ គឺក្រុមហ៊ុន ASUS នឹងផ្តល់កាដូទាំងនេះ ចាប់ពីថ្ងៃប្រកាសលក់នេះតទៅ រហូតដល់អស់ពីស្តុក ដូច្នេះ ប្រិយមិត្តដែលចាប់អារម្មណ៍ ចង់ទិញលេបថបថ្មី គួរទិញអោយបានរហ័ស ព្រោះចំនួនកាដូ សម្រាប់ប្រូម៉ូសិន Back to School នេះ គឺមានចំនួនកំណត់។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: ASUS Tag: កុំព្យូទ័រ