CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​វិធី​បង្កើត​កម្មវិធី​បាន 2 ​តាម​រយៈ​មុខងារ Dual Messenger នៅ​លើ Galaxy Note10 Series

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តអ្នកអានមួយចំនួន ដែលជាអ្នកតែតែងគាំទ្រ ផលិតផលរបស់ Samsung ប្រាកដជាធ្លាប់បានដឹង ពីមុនរួចមកហើយថា ស្មាតហ្វូនភាគច្រើនរបស់ ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ មានភ្ជាប់មកជាមួយមុខងារ Dual Messenger ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ បង្កើតចេញជាកម្មវិធីភ្លោះ ថែមទៀតផង។ ហេតុដូច្នេះហើយ ប្រសិនបើប្រិយមិត្ត កំពុងមានគម្រោងចង់ ទទួលបានកម្មវិធីផ្ញើសារ ផ្សេងមួយទៀត ដើម្បីភ្ជាប់ជាមួយគណនីទីពីរ ដោយមិនចាំបាច់ធ្វើការ Log-In ទៅវិញទៅមកនៅលើ Galaxy Note 10 Series របស់លោកអ្នកផងដែរ។ ចំណែកឯការបង្កើតកម្មវិធី ដោយបែងចែកចេញជាពីរនេះ គឺមិនតម្រូវឲ្យអ្នកប្រើប្រាស់ ដំឡើងមុខងារពីក្រៅនោះទេ ពីព្រោះវាមាននៅលើ Android 8.0 មកស្រាប់តែម្ដង ហើយដើម្បីបើកមុខងារនេះបាន សូមប្រិយមិត្តអ្នកអាន ធ្វើតាមរបៀបខាងក្រោមនេះ។

 

 

របៀបតម្លើងមុខងារ Dual Messenger នៅលើ Galaxy Note 10/10+

 

ជំហ៊ានទី 1 ៖ សូមបើកកម្មវិធីកំណត់ Settings ដែលនៅលើ Home Screen ឬ ក្នុងរបារបង្ហាញខាងលើ បន្ទាប់មកអូសទៅខាងក្រោម រហូតដល់ឃើញពាក្យថា “Advanced features” រួចចុចចូល ហើយអូសមកក្រោមបន្ដិចទៀត និងចុចលើពាក្យថា “Dual Messenger” ផងដែរ។

 

 

ជំហ៊ានទី 2 ៖ នៅពេលចូលមកដល់ចំណុចនេះ សូមចុចលើប៊ូតុងបិទ/បើក នៃកម្មវិធីបណ្ដាញសង្គមណាមួយ ដែលអ្នកទាំងអស់គ្នា ចង់បង្កើតជាកម្មវិធីភ្លោះ ដោយវារួមមានដូចជា Facebook, Skype, Messenger, WhatsApp ជាដើម។ ខណៈពេលដែល យើងចុចបើកកម្មវិធីណាមួយ ដូច្នេះផ្ទាំងស្នើសុំការអនុញ្ញាតឲ្យ តម្លើងកម្មវិធីថ្មីមួយទៀត នឹងលោតចេញមក ដោយគ្រាន់តែចុចលើពាក្យ “Install” ហើយបន្ទាប់មកទៀត ចុចលើពាក្យបញ្ជាក់ថា “Confirm” នៅលើផ្ទាំងមួយទៀត។

 

 

ជំហ៊ានទី 3 ៖ ក្រៅពីនេះទៅទៀត ប្រិយមិត្ដអ្នកអាន ព្រមទាំងមានសមត្ថភាព ធ្វើការបើកមុខងារ Use separate contacts list ឬក៏បិទមុខងារមួយនេះបាន ប្រសិនបើលោកអ្នក ចង់ប្រើប្រាស់បញ្ជីលេខទូរសព្ទតែមួយ សម្រាប់កម្មវិធីទាំងពីរនោះ។ សូមចុចលើពាក្យថា “Next” ហើយនៅពេលវាសួរថា “Use your regular contacts?” ដូច្នេះគួរតែចុចលើពាក្យថា “No” ដើម្បីធ្វើការបដិសេធ លើការបើកមុខងារនេះ ឬ សូមចុចលើពាក្យថា “Yes” ដើម្បីយល់ព្រមឲ្យបើកមុខងារនេះ។

 

 

ជំហ៊ានទី 4 ៖ ជាចុងក្រោយ សូមរង់ចាំដំណើរការ នៃការបង្កើតកម្មវិធីភ្លោះ ដោយចំណាយរយៈពេល ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ដោយនៅពេលរួចរាល់ហើយ ដូច្នេះកម្មវិធីដូចគ្នាទីពីរ នឹងដាក់បង្ហាញនៅលើ Home Screen ឬ នៅលើ Apps Drawer នៃស្មាតហ្វូន Galaxy Note 10/10+ របស់លោកអ្នកទាំងអស់គ្នា ជាក់ជាមិនខានឡើយ។ វាព្រមទាំងភ្ជាប់ជាមួយនឹង រូបតំណាងទំហំតូចមួយ នៅចំហៀងខាងក្រោមផ្នែកខាងស្ដាំ ដើម្បីបញ្ជាក់ប្រាប់ថា ជាកម្មវិធីភ្លោះទីពីរ ផងដែរ។

 

 

ក្រោយពីបានបង្កើតរួចហើយ ប្រិយមិត្តទាំងអស់គ្នា នឹងអាចបើកប្រើប្រាស់ បានភ្លាមៗតែម្ដង ដើម្បីធ្វើការចុះឈ្មោះចូល គណនីទីពីរបន្ថែមទៀត ដូចជាកម្មវិធីដើមដំបូង មួយទៀតអញ្ចឹងដែរ។ ប្រសិនបើលោកអ្នក មានគម្រោងចង់បិទ ឬលុបកម្មវិធីភ្លោះនេះ គឺគ្រាន់តែចូលទៅកាន់ កន្លែងកំណត់ដដែល ហើយចុចលើប៊ូតុងបិទ រួចជាការស្រេច។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: SamMobile Tag: ចំណេះដឹងទូទៅ