CAMBO REPORT

Popup Advertising5 seconds

របៀប​ឆែក​មើល​ទំហំ VRAM នៅ​លើ​កុំព្យូទ័រ​ (សម្រាប់ Windows 10)

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មិនថាប្រិយមិត្តកំពុងតែប្រើប្រាស់ កុំព្យូទ័រយួរដៃ Gaming ឬមានគម្រោងទិញវាយកមកប្រើ និងទុកកំសាន្តក្នុងការលេងហ្គេម ទោះវាមានតម្លៃថ្លៃដល់ខ្ទង់ 1,000 ដុល្លារក៏ដោយ អ្នកគួរតែដឹងថាតើ Video Memory (VRAM) របស់វាមានប៉ុន្មាន ពីព្រោះវាជាផ្នែកដ៏សំខាន់មួយ ប្រសិនបើអ្នកត្រូវការលេងហ្គេមធំៗបានរលូនល្អ ដូចជាហ្គេម Shadow of the Tomb Raider រឺ Assassin’s Creed Odyssey ជាដើម។

 

 

ពិតប្រាកដណាស់ ប្រិយមិត្តទាំងអស់គ្នាគួរតែដឹងពីសមត្ថភាព កុំព្យូទ័ររបស់ខ្លួន ដែលកំពុងប្រើអោយបានច្រើន ដើម្បីទទួលបានភាពងាយស្រួលក្នុងការប្រើប្រាស់ និងបំពេញតាមតម្រូវការ ទៅតាមសមត្ថភាពដែលវាអាចធ្វើទៅបាន។ សម្រាប់ VRAM ដើម្បីឆែកមើលវាបាន គឺត្រូវប្រើតាម Googling របស់ GPU។ ប៉ុន្តែប្រសិនបើ ប្រិយមិត្តមិនដឹងថាអ្នកមាន GPU ទេនោះ ខាងក្រោមនេះជាវិធីពិនិត្យមើល VRAM កុំព្យូទ័ររបស់អ្នកនៅលើ Windows 10។

 

1. ដំបូងចុចត្រង់ ប៊ូតុង Windows ដែលមានទីតាំង នៅខាងក្រោម ផ្នែកខាងឆ្វេង នៃអេក្រង់ Desktop របស់ប្រិយមិត្ត ឬអាចចុចប៊ូតុង Windows នៅលើ Keyboard មួយវិញទៀត ក៏អាចចុចលើ Mouse ស្ដាំលើ Desktop ហើយយកពាក្យ Display Settings ដើម្បីចូលទៅធ្វើការផ្លាស់ប្ដូរ បានដូចគ្នា ផងដែរ។ 

 

 

2. បន្ទាប់មក សរសេរពាក្យ “Display settings” ក្នុងកន្លែង Search ហើយប្រិយមិត្ត អាចចុចលើ ពាក្យនេះ ដែលនៅពីក្រោម អក្សរ Best match។

 

 

3. មកមើលផ្នែកខាងក្រោម ប្រិយមិត្តនឹងបានឃើញពាក្យ “Advanced Display Settings” អញ្ចឹងអាចចុចលើវា ដើម្បីចូលទៅផ្ទាំងមួយទៀត

 

 

4. បន្ទាប់មកចុចលើអក្សរ “Display adapter properties for Display 1”

 

 

5. ពេលនោះប្រិយមិត្តនឹងឃើញ VRAM លើកុំព្យូទ័ររបស់ ត្រង់ Dedicated Video Memory ប៉ុន្តែប្រសិនកុំព្យូទ័ររបស់អ្នកមាន GPU ពីរ អ្នកនឹងឃើញតែ Intel GPU ប៉ុណ្ណោះ។

 

 

6. បើសិនកុំព្យូទ័រប្រិយមិត្តមាន GPU ពីរ សូមវាយពាក្យ “Run” ទៅក្នុងកន្លែង Search រួមចុចបើកវា

 

 

7. វាយអក្សរ "dxdiag" ទៅក្នុងរបាហើយចុច OK ប្រសិនបើវាផ្តល់អោយអ្នកនូវការជូនដំណឹង អំពីការភ្ជាប់អ៊ីនធឺណិតសូមចុច “Yes”។

 

 

8. នៅពេល DirectX Diagnostic បើក សូមចុចលើ Display 2 VRAM ដែលអ្នកមានអាចឃើញវានៅត្រង់ Display Memory។

 

 

ដូច្នេះ យើងសង្ឍឹមថា របៀបទាំងនេះ អាចជួយប្រិយមិត្តអោយមានភាពងាយស្រួល ក្នុងការឆែកមើល VRAM លើកុំព្យូទ័រដើរដោយ Windows 10 ហើយបើមានចម្ងល់អ្វីបន្ថែមត្រង់កន្លែងណាមួយអាច Comment សួរនៅខាងក្រោមនេះបាន។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Laptopmag Tag: ចំណេះដឹងទូទៅ