CAMBO REPORT

Popup Advertising5 seconds

បន្ទាប់​ពី​អាប់​ដេត​ទៅ​កាន់ Android 10 ហើយ នេះ​ជា​របៀប​ដាក់​បង្ហាញ​ភាគ​រយ​ថ្ម​មក​វិញ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រោយពីចាប់ផ្ដើមធ្វើតេស្ដ ចាប់តាំងពីដើមឆ្នាំមក ជាទីបំផុតក្រុមហ៊ុន Google បានសម្រេចចិត្តបញ្ចេញ Android 10 សម្រាប់អាប់ដេតឲ្យត្រកូល Pixel ទាំងអស់ជាផ្លូវការ កាលពីនៅថ្ងៃទី 3 ខែកញ្ញាឆ្នាំ 2019 កន្លងផុតទៅនេះ ដោយក្រុមហ៊ុនដទៃទៀត ដូចជាស្មាតហ្វូនម៉ូឌែល Essential Phone និង Redmi K20 Pro ក៏អាចទទួលបាន ការប្រើប្រាស់មុនគេផងដែរ។ កំណែអាប់ដេតទៅកាន់ Android 10 គឺបាននាំយកមកនូវ ការកែប្រែជាច្រើន នៅឯរបាបង្ហាញខាងលើ Status Bar និងផ្ទាំងបង្ហាញ Quick Settings ដោយមួយក្នុងចំណោមនោះគឺ ការលាក់បាំងភាគរយថ្ម ហើយឃើញមានត្រឹមតែរូប Icon របស់ថាមពលថ្មប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ តាមរយៈអត្ថបទខាងក្រោម យើងនឹងណែនាំវិធីចំនួន 2 ដើម្បីនាំយកភាគរយថ្មមកវិញ ដូច្នេះអ្នកទាំងអស់គ្នា នឹងដឹងពីចំនួនភាគរយថ្ម នៅសល់យ៉ាងប្រាកដ លើស្មាតហ្វូននោះ។

 

 

របៀបដាក់បង្ហាញភាគរយថ្មនៅរបារបង្ហាញខាងលើ Status Bar

 

 

1. សូមចូលទៅកាន់កម្មវិធី Settings នៅលើស្មាតហ្វូនដើរដោយ Android 10

2. បន្ទាប់មកស្វែងរកផ្នែកកំណត់ Battery ហើយថាច់លើអេក្រង់ដើម្បីចុចចូល

3. នៅក្នុងផ្នែកកំណត់ Battery អ្នកនឹងឃើញមានពាក្យថា “Battery Percentage”

4. ជាចុងក្រោយគ្រាន់តែចុចបើកវាទៅ ដូច្នេះភាគរយថ្មដែលនៅសល់ នឹងមានក្នុងរបារបង្ហាញ ខាងលើផ្នែកខាងស្ដាំហើយ។

 

របៀបដាក់បង្ហាញភាគរយថ្មនៅផ្ទាំងបង្ហាញ Quick Settings

 

 

1. សូមចូលទៅកាន់កម្មវិធី Settings ដដែល

2. បន្ទាប់មកវាយពាក្យថា “Health” ក្នុងរបារស្វែងរក Search ដែលស្ថិតនៅខាងលើគេបង្អស់

3. លទ្ធផលស្វែងរកនឹងបង្ហាញថា “Device Health Services” ហើយចុចចូលកន្លែងនោះ

4. រួចសូមចុចលើប៊ូតុង “Disable” ដើម្បីបិទសេវាកម្មនេះ ក្រោយមកគ្រាន់តែធ្វើការ Restart បិទបើកស្មាតហ្វូនរបស់អ្នក ជាការស្រេចផងដែរ។ បន្ទាប់ពីបិទបើកស្មាតហ្វូនហើយ នៅពេលលោកអ្នកអូសមើលផ្ទាំង Quick Settings នឹងឃើញមានភាគរយថ្ម ត្រឡប់មកវិញផងដែរ។

 

 

ដើម្បីធ្វើការប្រៀបធៀប កាលពីពេលដែលផ្ទាំង Quick Settings មិនទាន់មានភាគរយថ្ម និងនៅពេលមានរួចហើយ សូមប្រិយមិត្តទាំងអស់គ្នា ត្រួតពិនិត្យមើលរូបភាព នៅខាងលើនេះ។ អញ្ចឹង នេះគឺជារបៀបបើក ឬដាក់បង្ហាញភាគរយថ្ម ដែលនៅសល់លើរបារ Status Bar និង Quick Settings សម្រាប់ស្មាតហ្វូនដំណើរការលើ Android 10 ជំនាន់ចុងក្រោយនេះ។ បើសិនជាវិធីទាំងអស់នេះ មានអត្ថប្រយោជន៍ច្រើន ដូច្នេះសូមប្រិយមិត្តអ្នកអាន ជួយបញ្ចេញមតិយោបល់ តាមរយៈប្រអប់ Comments ស្ថិតនៅខាងក្រោមនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Beebom Tag: ចំណេះដឹងទូទៅ