CAMBO REPORT

Popup Advertising5 seconds

ទូរទស្សន៍​ឆ្លាត​វៃ Huawei Smart Screen V65 ត្រូវ​គេ​លួច​ថត​បាន​នៅ​ពេល​កំពុង​ដឹក​ជញ្ជូន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលថ្មីៗនេះ មានព័ត៌មានលួចលាក់មួយចំនួន ដែលមានទាក់ទងទៅនឹង រូបភាពលួចថតបាន នៅខាងក្រៅផ្ទាល់អំពី ទូរទស្សន៍ឆ្លាតវៃរបស់ Huawei ត្រូវបានគេបង្ហោះឡើង ពេញអ៊ីនធើណេត ដោយមុនពេលដាក់លក់ ជាផ្លូវការទៅទៀត។ ជាក់ស្ដែង យើងក៏ទទួលបាន របាយការណ៍ថ្មីមួយទៀត ដោយដាក់បង្ហាញឲ្យឃើញពី រូបភាពប៉ុន្មានសន្លឹក ដែលជាសកម្មភាពដឹកជញ្ជូន ទូរទស្សន៍ឆ្លាតវៃម៉ាក Huawei Smart Screen V65 តាមរយៈក្រុមហ៊ុន Debon Express នៅឯផ្សារទំនើបផងដែរ។ ក្រៅពីប្រទះឃើញអំពី រូបរាងប្រអប់វេចខ្ចប់របស់ ទូរទស្សន៍ថ្មីនេះហើយ ក៏ព្រមទាំងឃើញមាន លក្ខណៈសម្បត្តិត្រួសៗ របស់វាថែមទៀតផង។

 

 

ទូរទស្សន៍ឆ្លាតវៃម៉ាក Huawei Smart Screen V65 នឹងមានអេក្រង់ទំហំធំ 65 អ៊ីញ ជាមួយនឹងទម្ងន់ 43 គីឡូក្រាម (បូករួមទាំងគ្រឿងបន្លាស់) ដែលមានជម្រើសពណ៌ខ្មៅ និងមានលេខម៉ូឌែល HEGE-560 ហើយព្រមទាំងបញ្ជាក់ប្រាប់ថា ត្រូវបានផលិតឡើងនៅថ្ងៃទី 6 ខែកញ្ញាឆ្នាំ 2019 កន្លងផុតទៅមុននេះ។ ចំណែកឯក្រុមហ៊ុនផលិត ទូរទស្សន៍ឆ្លាតវៃនេះគឺ Huawei Technologies Co., Ltd. ដោយសហការជាមួយក្រុមហ៊ុន Hefei BOE Video Technology Co., Ltd. ដូច្នេះហើយមានន័យថា BOE ប្រាកដជាក្រុមហ៊ុនផ្គត់ផ្គង់ បន្ទះអេក្រង់ទូរទស្សន៍ឲ្យ ជាក់ជាមិនខានឡើយ។ 

 

លើសពីនេះទៅទៀត រូបភាពទាំងអស់នេះ បានបង្ហាញឲ្យឃើញថា ទូរទស្សន៍ឆ្លាតវៃថ្មីមួយនេះ គឺទទួលបានវិញ្ញាបនប័ត្រពី TUV Rheinland Low Blu-ray ដែលជាផ្នែកការពារក្នែក ហើយអាចតភ្ជាប់ជាមួយ Bluetooth, បាសបំពងសម្លេងកម្រិត Dolby Sound និងផ្សេងៗមួយចំនូនទៀត។ ក្រុមហ៊ុន Huawei បានប្រកាសប្រាប់ថា ទូរទស្សន៍ឆ្លាតវៃរបស់ខ្លួន នឹងដាក់លក់ជាផ្លូវការ នៅថ្ងៃទី 18 ខែកញ្ញាឆ្នាំ 2019 នៅឯប្រទេសចិន ដោយឡែកទីផ្សារអន្ដរជាតិ នឹងដាក់ក្រោយត្រឹមមួយថ្ងៃ (ត្រូវនឹងថ្ងៃទី 19 ខែកញ្ញាឆ្នាំ 2019) ផងដែរ។

 

 

ដោយសារតែមានបញ្ហា ជាមួយនឹងសហរដ្ឋអាមេរិក និងហាមឃាត់លែងឲ្យ ចាប់ដៃគូជាមួយ ក្រុមហ៊ុនអាមេរិក ហើយព្រមទាំងបាន ធ្វើការប្រកាសចេញ ប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន ហេតុដូច្នេះហើយ ត្រូវបានគេរំពឹងទុកថា Huawei នឹងចាប់ផ្ដើមប្រើប្រាស់ HormonyOS ពីទូរទស្សន៍ឆ្លាតវៃនេះ តទៅតែម្ដង។ បើតាមរយៈរូបភាព Poster ដែលបានបង្ហោះឡើង កាលពីពេលពីមុនៗមក គឺបានបង្ហើបឲ្យដឹងថា ទូរទស្សន៍ឆ្លាតវៃម៉ាក Huawei Smart Screen V65 នឹងមានកាមេរ៉ាមួយគ្រាប់ ហូតចេញពីតួខ្លួន ហើយគែមអេក្រង់តិចបំផុត ថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Gizchina Tag: ទូរទស្សន៍