CAMBO REPORT

Popup Advertising5 seconds

Mercedes​ បាន​រចនា​រថយន្ត​ថ្មី​មួយ​ ដែល​យក​ម៉ូត​តាម​រថយន្ត​ដំបូង​របស់​ខ្លួន​ ស៊េរីឆ្នាំ 1901​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលប្រិយមិត្តបានស្គាល់ហើយថា Mercedes គឺជាក្រុមហ៊ុនផលិតរថយន្តមួយ ដែលមានភាពល្បីល្បាញ ព្រមទាំងមានការគាំទ្រច្រើន ពីសំណាក់អភិជន នៅក្នុងពិភពលោក មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាប្រភេទរថយន្តមួយ ដែលពោរពេញទៅដោយ បច្ចេកវិទ្យាទំនើប នៅថ្ងៃអនាគតផងដែរ។ ជាក់ស្ដែង នៅក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនខាងលើ ក៏បានបង្ហាញគំរូរបស់រថយន្ត ប្រណីត ដែលផលិតឡើង ដោយយកលំនាំតាម រថយន្តជំនាន់ដំបូងរបស់ខ្លួន ពោលគឺរថយន្ត Mercedes 35PS ដែលត្រូវបានផលិតឡើង ក្នុងឆ្នាំ 1901 ទៀតផង។ 

 

 

ពិតណាស់ រថយន្តដែលយើងបានឃើញនេះ វាពិតជាមានរូបរាង ដូចទៅនឹងរថយន្តសម័យបុរាណ អញ្ចឹង ប៉ុន្តែបច្ចេកវិទ្យា ដែលបានបំពាក់នៅលើវា គឺមិនមែនបែបបុរាណឡើយ និយាយឲ្យចំ វាបានបំពាក់ជាមួយ បច្ចេកវិទ្យាទំនើបៗ ព្រមទាំងបានរចនាយ៉ាងប្រណីតផងដែរ។ មិនខុសទេ សំណាញ់បញ្ចេញខ្យល់ នៅផ្នែកខាងមុខ វាត្រូវបានផ្លាស់ប្តូរទៅជា ផ្ទាំងបង្ហាញ 3D ដែលបង្ហាញពី Logo របស់ Mercedes បានយ៉ាងស្រស់ស្អាត មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចបង្ហាញពីស្ថានភាពជាច្រើន របស់រថយន្តបានភ្លាមៗផងដែរ។ លើសពីនេះទៀត នៅជាប់នឹងកាប៊ីនមុខរបស់វា គឺបានភ្ជាប់មកជាមួយ កន្លែងបង្ហាញដំណឹង ដែលមានទំហំតូចៗ ដោយបង្ហាញឲ្យដឹងនូវល្បឿន ក៏ដូចជាចំណុផ្សេងៗទៀត ទាក់ទងនឹង ការធ្វើដំណើរជាដើម។ ជាក់ស្ដែង បើតាមរូបភាពដែលយើងបានឃើញនេះ មានមនុស្សជាច្រើនអាចនឹងមិនចូលចិត្តវានោះទេ ដោយវាមិនមានសូម្បីតែ កញ្ចក់ការពារនៅផ្នែកខាងមុខ អាចនិយាយបានថា វាបានរចនាឲ្យដូចទៅនឹង រថយន្តដំបូងរបស់ក្រុមហ៊ុនខាងលើ ដែលចេញក្នុងឆ្នាំ 1901 ប៉ុន្តែគ្រាន់តែថា ការរចនានេះ គឺធ្វើឲ្យកាត់រសជាតិ មកតាមសម័យទំនើបវិញ អញ្ចឹងដែរ។

 

 

ដូច្នេះហើយ ដើម្បីធ្វើឲ្យក្រុមហ៊ុនខ្លួន ទទួលបានការចាប់អារម្មណ៍បន្ថែម Mercedes ក៏បានបង្ហាញរូបរាងរថយន្តថ្មីមួយ ដែលធ្វើការបង្កើតឡើង ដោយយកគំរូតាមរថយន្ត ដំបូងបង្អស់របស់ខ្លួន ដែលចេញនៅក្នុងឆ្នាំ 1901 ហើយនេះ ក៏អាចជាចេតនាមួយ ដែលក្រុមហ៊ុនខាងលើ ចង់រំលឹកដល់ដើមកំណើត នៃការបង្កើតរថយន្តរបស់ខ្លួន។ អញ្ចឹង បើតាមការមើលជាក់ស្ដែងរបស់យើង គឺថា វាមិនមានរូបរាងស្អាតអ្វីនោះទេ ប៉ុន្តែគ្រាន់តែថា វាមានលក្ខណៈប្លែក ជាមួយរូបរាងបុរាណ ដែលបំពាក់នូវបច្ចេកវិទ្យាទំនើប ដូច្នេះដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: យានយន្ត