CAMBO REPORT

Popup Advertising5 seconds

Microsoft​ បាន​បង្ហាញ​​ប៉ាតង់​ថ្មី​ ដែល​កំពុង​តែ​សិក្សា​ទៅ​លើ​ Surface​ អាច​បត់​បាន​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការបង្កើតឧបករណ៍បត់របស់ខ្លួន ដើម្បីយកទៅប្រកួតប្រជែង ជាមួយក្រុមហ៊ុនដទៃទៀត។ មិនត្រឹមតែ ស្មាតហ្វូននោះទេ ជាក់ស្ដែង នៅក្នុងពេលនេះ Microsoft បានបញ្ចេញ នូវប៉ាតង់ថ្មីមួយ ដែលបង្ហាញពីគំរូរបស់ ឧបករណ៍បត់មួយប្រភេទ ដែលមានបច្ចេកវិទ្យាបត់ប្លែកពីគេ ពោលគឺ ក្រុមហ៊ុនមួយនេះ បានប្រើប្រាស់សារធាតុរាវ ដើម្បីដើម្បីកាត់បន្ថយ បញ្ហាដែលកើតមានឡើង នៅពេលដែលបត់ទៀតផង។

 

 

ពិតណាស់ បើតាមប៉ាតង់នោះ បានបង្ហាញថា អង្គធាតុរាវ ដែលត្រូវបានប្រើប្រាស់នោះ គឺក្រុមហ៊ុនខាងលើ បានដាក់វាដើម្បីបំពេញ ប្រហោងដែលជាកន្លែង សម្រាប់ឲ្យអេក្រង់អាចបត់បាន ដោយធ្វើបែបនេះ វាអាចជួយ ឲ្យការបត់ ព្រមទាំងធ្វើការបង្វិល កាន់តែមានភាពប្រសើរជាងមុនផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅក្នុងប៉ាតង់នេះ គឺថា វាត្រូវបានដាក់ពាក្យស្នើសុំដោយ Microsoft technology licensing ដែលអាចនិយាយបានថា ក្រុមហ៊ុនខាងលើនេះ ទំនងជាអាចនឹងផ្ដល់អាជ្ញាប័ណ្ណ ទាក់ទងនឹងបច្ចេកវិទ្យានេះ ទៅកាន់ក្រុមហ៊ុនផ្សេងទៀតក៏ថាបាន។ គួរបញ្ជាក់ដែរថា នៅក្នុងប៉ាតង់ថ្មីនេះ Microsoft មិនបានបញ្ជាក់ថា ជាប្រភេទឧបករណ៍អ្វីនោះទេ ប៉ុន្តែដោយសារនៅក្នុងរូបគំរូនោះ គេឃើញមាន Hardware មួយចំនួន គឺត្រូវបានក្រុមហ៊ុនមួយនេះ ប្រើប្រាស់នៅលើ កុំព្យូទ័រយួរដៃកាត់ថេប្លេត Surface ដូច្នេះហើយ វាមានភាគរយច្រើន ក្នុងការក្លាយទៅជា Microsoft Surface ដែលអាចបត់បានទៀតផង។ 

 

 

ដូច្នេះហើយ នៅក្នុងពេលនេះ Microsoft កំពុងតែសិក្សាទៅលើ ឧបករណ៍ថ្មីមួយទៀត ដែលអាចបត់បាន ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាប្លែកពីគេ ក្នុងការបត់ ជាពិសេសគឺក្រុមហ៊ុនមួយនេះ បានរកឃើញនូវការដាក់វត្ថុរាវចូល ដើម្បីជួយទប់ស្កាត់បញ្ហាមួយចំនួន ដែលកើតមាន នៅពេលបត់ផងដែរ។ លើសពីនេះ ឧបករណ៍ខាងលើ ក៏ត្រូវបានគេសង្ស័យថា ជាឧបករណ៍ដែលមានអេក្រង់ពីរ ដោយសារតែ កាលពីពេលមុន មានពាក្យចចាមអារ៉ាមថា Microsoft កំពុងតែសិក្សាទៅលើ ឧបករណ៍ប្រភេទនេះផងដែរ។ អញ្ចឹងហើយ យើងមិនទាន់ប្រាកដទេថា នេះជាអ្វីឲ្យប្រាកដនោះ ប៉ុន្តែគ្រាន់តែថា ភាគរយច្រើន គឺវាអាចជា Microsoft Surface ដូច្នេះដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ថេប្លេត