CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​របៀប​តម្លើង​កម្មវិធី Google Camera 7.0 របស់ Pixel 4 សម្រាប់​ប្រើ​លើ Pixel ជំនាន់​ពី​មុនៗ​មក

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីសប្ដាហ៍មុននេះ Google បានចាប់ផ្ដើមបញ្ចេញ កំណែអាប់ដេតទៅកាន់ Android 10 ជាផ្លូវការ សម្រាប់ស្មាតហ្វូនត្រកូល Pixel របស់ខ្លួន គ្រប់ម៉ូឌែលទាំងអស់ ហើយព្រមទាំងបានកែប្រែ លើមុខងារមួយចំនួន ដែលរួមមានទាំងកម្មវិធី Camera ផងដែរ។ សម្រាប់កម្មវិធី Google Camera នៅលើ Android 10 គឺត្រូវបានផ្លាស់ប្ដូរ ទីតាំងរបស់មុខងារ Night Sight មកកាន់ម៉ឺនុយដើម នៅខាងមុខតែម្ដង។ បើយោងទៅតាម ព័ត៌មានលេចធ្លាយអំពី Pixel 4 ក៏បង្ហាញឲ្យឃើញថា កម្មវិធីកាមេរ៉ានេះ នឹងមានការអភិវឌ្ឍន៍បន្ដទៀត ដោយនាពេលឥឡូវនេះ យើងក៏អាចទាញយក មកតម្លើងធ្វើតេស្ដលើ Pixel ជំនាន់ពីមុនៗមក ជាបណ្ដើរៗបានហើយ។

 

 

ចំពោះកម្មវិធីកាមេរ៉ាថ្មីនេះ (Google Camera) គឺកំពុងស្ថិតនៅលើជំនាន់ទី 7.0 ហើយចំណុចខុសប្លែកភាគច្រើន គឺលើការឌីហ្សាញទាំងមូល ដែលមានភាពសាមញ្ញ ច្រើនជាងជំនាន់មុនៗ និងងាយស្រួលបញ្ជាប្រើប្រាស់ បន្ទាប់ពីជម្រើសកាមេរ៉ា Mode នីមួយៗត្រូវបានផ្លាស់ប្ដូរ ទីតាំងមកខាងក្រោមវិញ។ ចំណែកឯមុខងារបិទបើក Flash និង Timer នៅផ្នែកខាងលើបង្អស់ គឺត្រូវផ្លាស់ប្ដូរកន្លែង ទៅកាន់ផ្ទាំងកំណត់វិញ ដោយអូសចេញពីចំហៀង ខណៈពេលដែល ប៊ូតុងចុចថតរូបភាព ឬ វីដេអូ លែងមានផ្ទៃពណ៌ខ្មៅ នៅខាងក្រោយទៀតហើយ។

 

ចាប់ផ្ដើមពីពេលនេះតទៅ ប្រិយមិត្តទាំងអស់គ្នា គឺអាចសាកល្បងប្រើកម្មវិធី Google Camera 7.0 នៅលើស្មាតហ្វូនត្រកូល Pixel ជំនាន់ពីមុនៗមកបាន ដោយគ្រាន់តែចុចទីនេះ ដើម្បីធ្វើទាញយកមកតម្លើង រួចជាការស្រេចតែម្ដង។ បន្ទាប់ពីធ្វើការតម្លើងហើយ អ្នកទាំងអស់គ្នា នឹងឃើញមានផ្ទាំងលោតថា “Camera dofgood is confidential” ហើយព្រមទាំងរូបតំណាង Icon មានរូបបាតជើងសត្វឆ្កែ នៅលើផ្ទាំង Homescreen ដោយចុងបញ្ជាក់ប្រាប់ថា វាជាជំនាន់សាកល្បងតែប៉ុណ្ណោះ។

 

 

យ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ននេះ កម្មវិធី Google Camera 7.0 របស់ Pixel 4 គឺនៅមិនទាន់មាន បន្ថែមមុខងារអ្វីថ្មីៗនោះទេ ក្រៅពីការឌីហ្សាញរូបរាងថ្មី ហើយយើងត្រូវតម្រូវឲ្យរង់ចាំ ទាល់តែរហូតដល់ពេល Google ធ្វើការប្រកាសស្មាតហ្វូន ជំនាន់ចុងក្រោយនេះ ចេញជាផ្លូវការសិន បានបញ្ចេញឲ្យអាចអាប់ដេត ទៅកាន់ជំនាន់ពេញលេញ តាមពេលក្រោយៗទៀត។ របាយការណ៍លេចធ្លាយ ចុះផ្សាយកាលពីពេលមុនៗមក បានបង្ហើបប្រាប់ឲ្យដឹងថា Google Pixel 4 អាចនឹងប្រកាសចេញ ជាផ្លូវការនៅថ្ងៃទី 15 ខែតុលាឆ្នាំ 2019 ខាងមុខនេះហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: 9to5Google Tag: កម្មវិធី-ហ្គេម