CAMBO REPORT

Popup Advertising5 seconds

Gwent: The Witcher Card Game នឹង​មក​ដល់​លើ iOS នៅខែ​ក្រោយ​នេះ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Gwent គឺជាផ្នែកមួយនៅក្នុងហ្គេម The Witcher 3: Wild Hunt ជាមួយលក្ខណៈលេងបែបសន្លឹកបៀ ដែលអ្នកលេង ត្រូវតែប្រមូលផ្តុំគ្នានូវសន្លឹកបៀទាំងនោះ ទៅក្នុងការប្រតួករបស់ពួកគេ។ មិនតែប៉ុណ្ណោះ បើយោងទៅតាមក្រុម Developer ហ្គេមមួយនេះ បានប្រកាសក្នុងថ្ងៃនេះថា វានឹងត្រូវបានចាប់ផ្ដើមដាក់អោយលេង ជាលើកដំបូងលើ iOS នៅថ្ងៃទី 29 ខែតុលា ខាងមុខ។

 

 

ប្រសិនបើប្រិយមិត្តធ្លាប់បានស្គាល់ហ្គេម The Witcher ស៊េរី ប៉ុន្តែមិនដែលបានលឺអំពីហ្គេម Gwent អញ្ចឹងឥឡូវយើងមកស្គាល់វាទាំងអស់គ្នា Gwent គឺជាហ្គេមបៀមួយ ដែលមានលក្ខណៈដូចគ្នាទៅនឹងហ្គេម Hearthstone និង Magic: The Gathering ដែរ។ ពិតប្រាកដណាស់ហ្គេម Gwent បានពឹងផ្អែកយ៉ាងខ្លាំងទៅលើយុទ្ធសាស្ត្រ និងមធ្យោបាយ ដូចជាស្នៀត ប្រៀបដូចយើងបញ្ជាកងទ័ពអោយប្រយុទ្ធគ្នានៅសមរភូមិ ដូច្នេះជំនាញរបស់អ្នកនឹងក្លាយជាអាវុធដ៏អស្ចារ្យបំផុត ក្នុងហ្គេមមួយនេះ ផងដែរ។ 

 

 

លើសពីនេះទៅទៀត ប្រសិនបើប្រិយមិត្តលេងវានៅលើ iPhone ជំនាន់ក្រោយៗ អ្នកនឹងអាចរីករាយជាមួយការកំណត់ Textures ដល់កម្រិត 4K ដែលភ្ជាប់មកជាមួយហ្គេម Gwent ស្រាប់ថែមទៀតផង។ មួយវិញទៀត អ្នកនៅតែអាចលេងហ្គេម Gwent ប្រសិនបើអ្នកកំពុងប្រើឧបករណ៍ iOS ដែលអាចលេងវាបាន រួមមានចាប់ពី iPhone 6s ឬលើនេះ (រួមទាំង iPhone 11 ស៊េរី), iPad Mini 4 ឬលើនេះ, iPad ជំនាន់ទី 5 ឬលើនេះ, iPad Air 2 ឬលើហ្នឹង បូករួមទាំង iPad Pro ផងដែរ។

 

 

សរុបមក ហ្គេម Gwent បានដាក់អោយលេងរួចមកហើយនៅលើ PC, PlayStation 4 និង Xbox One ហើយវានឹងមកដល់លើ iOS នៅថ្ងៃទី 29 ខែតុលា ខាងមុខនេះ។ ជាងនេះទៅទៀត ប្រិយមិត្តក៏អាចធ្វើការ ចុះឈ្មោះទុកមុនលើ Play Store ដើម្បីទទួលបានវាលើឧបករណ៍ iOS របស់អ្នក នៅពេលដែលវាត្រូវបានបញ្ចេញអោយលេងជាផ្លូវការ នៅខែក្រោយនេះ ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: កម្មវិធី-ហ្គេម