CAMBO REPORT

Popup Advertising5 seconds

Galaxy​ Tab​ S6​ មាន​វត្ត​មាន​ក្នុង​ទីផ្សារ​ប្រទេស​យើង​ ជាមួយ​លក្ខណៈសម្បត្តិ​ល្អៗ​ដល់​ការ​ប្រើ​ប្រាស់​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ចាប់តាំងពី Galaxy Tab S6 មកដល់កម្ពុជាភ្លាម បានធ្វើឱ្យអ្នកគាំទ្រជាច្រើន ចាប់អារម្មណ៍ ជាមួយនឹងរូបរាង, ពណ៌, បច្ចេកវិទ្យាថ្មីចុងក្រោយ និងលក្ខណៈពិសេសៗជាច្រើនទៀត ដែលមានមុខងារអាចធ្វើការជំនួស Laptop បាន ដោយភ្ជាប់មកជាមួយប៊ិក S Pen សម្រាប់ការសរសេរ, គូរគំនូរព្រៀង, និងការបញ្ជា សម្រាប់ការកម្សាន្តនានាផងដែរ។

 

 

គួរបញ្ជាក់ផងដែរថា Galaxy Tab S6 នេះ ត្រូវបានរចនាឡើងជាមួយនឹង កម្រាស់កាន់តែស្តើង ស្រាល ងាយស្រួលយកតាមខ្លួន កាមេរ៉ាក្រោយ 2 គ្រាប់ ដំបូងគេ និងមានមុខងារច្រើនទៀត។ និយាយទៅ សាមសុង ពិតជាផ្តល់ជូន ចំនុចល្អតែច្រើន ដល់អ្នកប្រើប្រាស់ ផលិតផលរបស់ខ្លួនទាំងអស់។

 

 

លោកអ្នកប្រាកដជាចង់ដឹង ពីលក្ខណៈសម្បត្តិលម្អិតរបស់ Galaxy Tab S6 នេះ ហើយមើលទៅ! អញ្ចឹង សូមមកមើលជាមួយខ្ញុំ ដោយថេប្លេតនេះ ត្រូវបានរចនាឡើងជាមួយនឹង៖

 

• ទំហំអេក្រង់៖ 10.5 អ៊ីញ

• ប្រភេទអេក្រង់៖ Super AMOLED

• កាមេរ៉ាមក្រោយ៖ ចំនួន 2 គ្រាប់! កាមេរ៉ាគោលទំហំ 13 MP និង Ultra-Wide ទំហំ 5 MP

• កាមេរ៉ាមុខ៖ 1 គ្រាប់ទំហំ 8MP

• រ៉េម៖ ចាប់ពី 6 GB ដល់ 8 GB

• អង្គផ្ទុកទិន្នន័យ៖ ចាប់ពី 128 GB ដល់ 256 GB និងអាចបន្ថែមក្រៅរហូតដល់ 512 GB

• ទំហំថ្ម៖ 7040mAh (អាចមើលវីដេអូបានរហូតដល់ 15 ម៉ោង) 

• បច្ចេកវិទ្យាដោះសោរ៖ ស្កេនស្នាមម្រាមដៃលើអេក្រង់ ដើម្បីដោះសោរ (Optical On-Screen) និងស្កេនមុខ

• រន្ធបំពងសំឡេង៖ មានរន្ធបំពងសំឡេងចំនួន 4 គ្រាប់ (លើ ក្រោម សងខាង ឆ្វេង ស្តាំ) !

• ប្រព័ន្ធប្រតិបត្តិការ៖ Android 9 Pie

• រន្ធស៊ីមកាត៖ ដាក់ស៊ីមកាតបាន 1

 

 

សម្រាប់ Galaxy Tab S6 នេះ ក៏នៅមានចំណុចពិសេស ជាច្រើនទៀត ផងដែរ ដែលអតិថិជនទាំងអស់ មិនទាន់បានដឹងអស់។ ប្រសិនបើចង់ជ្រាបច្បាស់ សូមមកសាកសួរ និងទស្សនាដោយផ្ទាល់ នៅតាមហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយ របស់ក្រុមហ៊ុន សាមសុង ដែលជិតបំផុតទូទាំងប្រទេសកម្ពុជា ឬក៏ទំនាក់ទំនងមកកាន់លេខ 1800 203 232។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Samsung Cambodia Tag: ថេប្លេត