CAMBO REPORT

Popup Advertising5 seconds

Intel ត្រៀម​ខ្លួន​នាំ​យក​បច្ចេកវិទ្យា AI មក​ប្រើ​ក្នុង​ព្រឹត្តិការណ៍​កីឡាអូឡាំពិច​ឆ្នាំ 2020 ខាង​មុខ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិច ដែលនឹងប្រព្រឹត្តទៅនាទីក្រុង តូក្យូ ក្នុងឆ្នាំ 2020 ខាងមុខបានបង្ហាញពីគម្រោងនាំយក បច្ចេកវិទ្យា វាស់ស្ទង់បម្រែបម្រួលរបស់កីឡាក នៅក្នុងទីលានប្រកួតដើម្បីអោយអ្នកទស្សនា អាចតាមដានបានយ៉ាងជក់ចិត្តជាងមុនតាមរយៈ ការផ្សាយផ្ទាល់។ បច្ចេកវិទ្យា នោះមានឈ្មោះថា 3DAT ( 3D Athlete Tracking ) ដែលវានឹងធ្វើការស្របពេលជាមួយគ្នា ក្នុងពេលកីឡាកកំពុងប្រគួត ដើម្បីបង្ហាញពីរបាពិន្ទុបានភ្លាមៗ ទៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ 

 

 

វាហាក់បីដូចជា ការនាំយកនូវរបកគំហើញថ្មីជាច្រើន នៅក្នុងបច្ចេកវិទ្យាមួយនេះ។ ដោយផ្អែកទៅតាម ប្រសាសន៍របស់ លោក Yainnis Exarchos ដែលជានាយកប្រតិបត្តិ នៃប្រព័ន្ធផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍អូឡាំពិចផ្ទាល់ បានអោយដឹងថា “បច្ចេកវិទ្យានេះនឹងជួយដល់អ្នកទស្សនា អាចមើលឃើញពីបម្រែបម្រួលល្បឿន ពិន្ទុ ដែលកើតមានឡើងក្នុងពេលប្រកួត អោយបង្ហាញជារូបភាពមួយផ្សេងទៀត អោយកាន់តែច្បាស់ និងងាយមើលផងដែរ”។ លើសពីនោះ វាអាចសម្គាល់នូវរូបរាង និងចលនា របស់អត្តពលិកបានយ៉ាងប្រសើរ ជៀសវាងធ្វើអោយអ្នកទស្សនាមានការភ័ណ្ឌច្រលំ។

 

 

ក្រុមហ៊ុន Intel ក៏មានដៃគូសហការជាច្រើនក្នុងការផ្តល់ជូននូវបច្ចេកវិទ្យាមួយនេះ នៅក្នុងកីឡាអូឡាំពិច។ វាធ្លាប់បានដំណើរការ ដោយចាប់សម្គាល់មុខមនុស្សបានទៅដល់ 30 ម៉ីននាក់នៅក្នុងពហុកីឡាដ្ឋានកាលពីឆ្នាំ 2018 កន្លងទៅ។ បន្ថែមពីនោះ គេបាននិយាយថា វានឹងពង្រីកសមត្ថភាពបន្ថែមទៅលើ ការផ្សាយបន្តផ្ទាល់ជាលក្ខណៈ VR រួមមានទាំងការ សម្ភោធបើក និង បិទព្រឹត្តិការណ៍ទៀតផង។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ចំណេះដឹងទូទៅ