CAMBO REPORT

Popup Advertising5 seconds

ការ​ធ្វើ​តេស្ត​ថ្មី​បង្ហាញ​ថា iPhone 11 Pro មាន​ល្បឿន 4G LTE លឿន​ជាង iPhone XS Max ដល់ 13 ភាគ​រយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងបានដឹងហើយថា កាលពីម្សិលមិញនេះ នៅក្នងព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ខ្លួន ក្រុមហ៊ុន Apple បានធ្វើការប្រកាសចេញ iPhone ជំនាន់ចុងក្រោយរបស់ខ្លួន គឺ iPhone 11, iPhone 11 Pro និង iPhone 11 Pro Max ទៅឲ្យមហាជនបានឃើញពី រូបរាង, លក្ខណៈសម្បត្តិ និងមុខងារពិសេសៗ របស់ពួកវា។ ក្នុងនោះយើងកត់សម្គាល់ឃើញថា iPhone 11 Pro និង iPhone 11 Pro Max ដែលជាស្មាតហ្វូនលំដាប់កំពូល ជំនាន់ចុងក្រោយរបស់ Apple បានធ្វើឲ្យអ្នកទស្សនាមានការចាប់អារម្មណ៍ និងកោត សរសើរយ៉ាងខ្លាំង។ ហើយមូលហេតុនោះ ក៏ដោយសារតែពួកវាបានបំពាក់មកជាមួយលក្ខណៈសម្បត្តិ និងមុខងារពិសេសៗជាច្រើន។



ជុំវិញរឿងរ៉ាវដែលទាក់ទងទៅនឹង លក្ខណៈសម្បត្តិ និងមុខងារពិសេសៗរបស់ iPhone ជំនាន់ថ្មី ដែលបានប្រកាសចេញនៅលើឆាក ម្តងៗ គឺក្រុមហ៊ុន Apple មិនបានបញ្ជាក់ឲ្យអស់នោះទេ ព្រោះថាវាជាទំលាប់របស់ Apple ទៅហើយ។ ដូច្នេះជារៀងរាល់ឆ្នាំក្រោយពី iPhone ជំនាន់ថ្មី បានប្រកាសចេញជាផ្លូវការ យើងតែងតែទទួលបានព័ត៌មានបន្ថែម ដែលនិយាយអំពីលក្ខណៈសម្បត្តិ និងមុខងារ ពិសេសៗរបស់វា។ ជាក់ស្តែងដូចក្នុងថ្ងៃនេះយើងក៏ទទួលបាន ព័ត៌មានដែលទាក់ទងទៅនឹង លក្ខណៈសម្បត្តិរបស់ iPhone 11 Pro និង iPhone 11 Pro Max ដែល Apple មិនបានប្រាប់ទៅឲ្យមហាជនបានដឹងផងដែរ។ បើយោងទៅតាមគណនីនៅក្នុងបណ្តាញ សង្គម Twitter មួយមានឈ្មោះថា SpeedSmart បានធ្វើការបង្ហាញអំពីទិន្នន័យដែលប្រៀបធៀប ល្បឿន 4G LTE របស់ iPhone 11 Pro និង iPhone 11 Pro Max ទៅនឹងល្បឿន 4G LTE របស់ iPhone XS Max។ បើយោងទៅតាមទិន្នន័យនោះយើងសង្កេត ឃើញថា ល្បឿន 4G LTE របស់ iPhone 11 Pro និង iPhone 11 Pro Max លឿនជាងល្បឿន 4G LTE របស់ iPhone XS Max ប្រហែលជា 13%។

 


បើទោះបីជា នៅក្នុងព្រឹត្តិការណ៍ប្រកាសចេញ iPhone ជំនាន់ថ្មី ក្រុមហ៊ុន Apple មិនបានបញ្ជាក់អំពីព័ត៌មានលម្អិតរបស់សេវា 4G LTE ដែលមាននៅលើ iPhone 11 Pro និង iPhone 11 Pro Max ក៏ពិតមែនប៉ុន្តែនៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Apple ត្រង់ទំព័រផលិតផល គេបានបញ្ជាក់ថា iPhone 11 Pro និង iPhone 11 Pro Max គាំទ្ររហូតដល់ 30 LTE bands និង "Gigabit-class LTE" ដែលមានល្បឿនរហូតដល់ទៅ 1.6Gbps ឯណោះ។ ដូច្នេះមានន័យថា ម្ចាស់របស់ iPhone 11 Pro និង 11 Pro Max ទាំងអស់ នឹងទទួលបានបទពិសោធន៍ នៃការប្រើប្រាស់សេវា 4G LTE មួយដែលប្រសើរជាង iPhone ជំនាន់មុនៗ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Apple Insider Tag: ទូរស័ព្ទ