CAMBO REPORT

Popup Advertising5 seconds

របៀប​បើក​ប៊ូតុង​លេង​ឬ​ស្កុប​វីដេអូ​​នៅ​លើ Chrome (សម្រាប់​កុំព្យូទ័រ)

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Google Chrome គឺជាកម្មវិធី Browser មួយ ដែលមានមនុស្សជាច្រើននិយមចូលចិត្តប្រើ រួមទាំងខ្ញុំផងដែរ។ មួយវិញទៀត Chrome មានលាក់បង្កប់នូវមុខងារ និង Option ជាច្រើនដែលយើងមិនធ្លាប់បានដឹងពីមុនមក ថែមទៀតផង។ ជាក់ស្តែង ដូចជាមុខងារគ្រប់គ្រង ការចាក់តន្ត្រីថ្មី ដែលវាមាននៅលើ Chrome Version 77 ប៉ុន្តែមុខងារមួយនេះ ត្រូវបានបិទតាមលំនាំដើម ផងដែរ។

 

 

ដោយឡែក ក្នុងថ្ងែនេះ យើងនឹងណែនាំប្រិយមិត្ត អោយបានដឹងពីរបៀបបើកដំណើរការមុខងារមួយនេះ ដែលវាត្រូវបានលាក់ខ្លួនក្នុង Flag ដូចទៅនឹងមុខងារមួយចំនួនទៀតដែរ ដោយមុខងារនេះ បានលាក់ខ្លួនពីក្រោយ Experimental Flag ប្រហែលជា Google អាចនឹងផ្លាស់ប្តូររបៀប ដែលវាដំណើរការ ឬលុបវាចេញ នាពេលអនាគត ក៏អាចថាបាន។ ទោះបីជាយ៉ាងណាក៏ដោយ យើងរំពឹងថា Google នឹងបើកវាអោយដំណើរការ សម្រាប់ប្រើប្រាស់គ្រប់គ្នានៅ Version ខាងមុខជាក់ជាមិនខាននោះទេ។ 

 

ដើម្បីចូលទៅបើកវា ដំបូងឡើយប្រិយមិត្តត្រូវបើកកម្មវិធី Chrome ហើយវាយអក្សរ “chrome://flags/” ទៅក្នុង 0mnibox របស់ Chrome (Address bar) រួចចុចលើប៊ូតុង Enter។ បន្ទាប់មកសរសេរពាក្យក្នុងប្រអប់ស្វែងរកថា “Global Media” ហើយអ្នកក៏អាចធ្វើការ Copy-Paste អក្សរខាងក្រោមនេះ ទៅក្នុង Address bar ដើម្បីស្វែងរកមុខងារមួយហ្នឹង ក៏បានផងដែរ។

 

chrome://flags/#global-media-controls

 

 

បន្ទាប់មកទៀត ចុចលើប្រអប់នៅខាងស្ដាំពាក្យ Global Media Controls ហើយជ្រើសរើសយក “Enabled” និងចុចលើពាក្យ Relaunch Now ដើម្បីបិទបើក Chrome ឡើងវិញជាការស្រេច។

 

 

ពេលនោះ icon Play/Pause នឹងបង្ហាញខ្លួនលើ Chrome ត្រង់ខាងលើផ្នែកខាងស្ដាំនៃអេក្រង់កុំព្យូទ័រ ពេលដែលអ្នកបានចាប់ផ្តើចាក់វីដេអូ រឺ សំលេងជាដើម។ ឧទាហរណ៍ ប្រិយមិត្តនឹងឃើញវា នៅពេលអ្នកកំពុងចាក់វីដេអូលើ YouTube រឺចាក់តន្ត្រីលើវេបផ្សាយរបស់ Spotify។ 

 

 

***សូមបញ្ជាក់បន្តិចថា ប្រិយមិត្តត្រូវប្រាកដថាកំពុងប្រើ Chrome Version 77 បើនៅក្រោមនេះអ្នកក៏អាចអាប់ដេតទៅកាន់ Version 77 ជាមុនសិនទើបអាចបើកមុខងារនេះបាន ដើម្បីអាប់ដេតដំបូងចូលទៅ Toolbar ខាងលើផ្នែកខាងស្ដាំ ចុចត្រង់ត្រេបី > Help > About Google Chrome ជាការស្រេច។ ដូច្នេះ ប្រិយមិត្តអាចធ្វើការអនុវត្ត តាមរបៀបខាងលើនេះបាន ហើយបើមានចម្ងល់អ្វីបន្ថែមត្រង់កន្លែងណាមួយអាច Comment សួរនៅខាងក្រោមនេះបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ