CAMBO REPORT

Popup Advertising5 seconds

លើក​នេះជា​វីដេអូ​ចាប់​កាន់​ប្រើ​ប្រាស់ Google Pixel 4 ដោយ​ផ្ទាល់​តែ​ម្តង ដោយ​បញ្ជាក់​ថា​មាន​អេក្រង់​កម្រិត 90Hz ទៀត

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មួយរយៈចុងក្រោយនេះ យើងទទួលបានព័ត៌មានដែលទាក់ទងទៅនឹងស្មាតហ្វូន Google Pixel 4 និង Pixel 4XL ច្រើនមែនទែន ឬអាចនិយាយថាស្ទើរតែមិនលស់ថ្ងៃតែម្តង។ ដោយព័ត៌មានទាំងនោះខ្លះជា រូបភាពបានពីការ Render, ជារូបភាពដែលបានពីការលួចថត, ជារូបភាពដែលបានពីការថតចេញកាមេរ៉ារបស់ស្មាតហ្វូន, ខ្លះជារូបភាពដែលផុសដោយក្រុមហ៊ុន Google ផ្ទាល់តែម្តង។ បើងាកទៅមើលកាលពី 2-3 ថ្ងៃមុនយើងក៏ទទួលបាន វីដេអូផ្លូវការ ដែល Google ប្រើប្រាស់សម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Google Pixel 4 តាមរយៈគេហទំព័រ YouTube ផងដែរ។

 


ប៉ុន្តែនោះមិនមានន័យថា យើងនឹងឈប់ទទួលបានព័ត៌មានដែលទាក់ទងទៅនឹងលក្ខណៈសម្បត្តិ និងមុខងារពិសេសៗរបស់ Google Pixel 4 នោះទេ។ ជាក់ស្តែងដូចនៅក្នុងនេះដែរ យើងក៏ទទួលបានព័ត៌មានដែលទាក់ទងទៅនឹង Google Pixel 4 សាជាថ្មីម្តងទៀត។ ប៉ុន្តែលើកនេះគឺជាព័ត៌មានក្នុងលក្ខណៈទ្រង់ទ្រាយធំតែម្តង ព្រោះថាវាមិនមែនជារូបភាពដែលថតពីកាមេរ៉ាស្មាតហ្វូន ឬវីដេអូបែកធ្លាយនោះទេ តែវាជាវីដេអូចាប់កាន់ប្រើប្រាស់ និងបង្ហាញអំពីលក្ខណៈសម្បត្តិ និងមុខងារសំខាន់ៗរបស់ Google Pixel 4 XL ផ្ទាល់តែម្តង ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺវីដេអូនោះត្រូវបានបង្ហោះនៅលើគេហទំព័រ YouTube ព្រមទាំងមានកម្រិតច្បាស់នៃរូបភាព 1080p ថែមទៀតផង។ គួរបញ្ជាក់ផងថាវីដេអូចាប់កាន់ប្រើប្រាស់ និងបង្ហាញអំពីលក្ខណៈសម្បត្តិរបស់ Google Pixel 4 XL ត្រូវបានបង្ហោះដូច YouTube Channel របស់វៀតណាម ដែលមានឈ្មោះថា AnhEm TV និង YouTube Channel របស់ថៃ ដែលមានឈ្មោះថា Rabbit TV។ បើយោងទៅតាមវីដេអូទាំង 2 នោះ បានធ្វើឲ្យយើងដឹងថា Google Pixel 4 XL ពិតជាបានបំពាក់មកជាមួយអេក្រង់ដែលមាន ទំហំ 6.23 អ៊ីញ មានកម្រិតបង្ហាញ 1440 x 3040 ភិចសែល អមមកជាមួយថ្ងាស់ដ៏ធំមួយដែលផ្ទុកដោយសេនស័រជាច្រើន មិនត្រឹមតែប៉ុណ្ណោះ អេក្រង់របស់ Pixel 4 XL ក៏មានកម្រិតល្បឿនបង្ហាញរហូតដល់ទៅ 90Hz ថែមទៀតផង។ លើសពីនេះទៅទៀតអេក្រង់របស់ Google Pixel 4 ក៏បានពាក់មកជាមួយមុខងារមួយ ដែលមានឈ្មោះថា “Ambient EQ” ថែមទៀតផង ហើយមុខងារនេះមានដំណើរការ ស្រដៀងទៅនឹងមុខងារ True Tone ដែលបានបំពាក់នៅលើ iPhone។

 

 

តាមរយៈវីដេអូទាំងនេះ ក៏ធ្វើឲ្យយើងដឹងថា Google Pixel 4 XL នឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 855 គួបផ្សំជាមួយ RAM ទំហំ 6GB អមមកជាមួយអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 128GB និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ របស់ Google ជំនាន់ចុងក្រោយគេ គឺ Android 10 ថែមទៀតផង។ មិនទាន់អស់នោះទេ តាមរយៈវីដេអូនេះដែរ បានបង្ហាញឲ្យយើងដឹងថា Google Pixel 4 ពិតជាបានបំពាក់មកជាមួយកាមេរ៉ាក្រោយដែលមានរាង 4 ជ្រុងពិតមែន។ ចំណែកឯជម្រើសពណ៌វិញ Google Pixel 4 XL ទទួលបានជម្រើសពណ៌ថ្មី គឺពណ៌ទឹកក្រូច ដូច្នេះវាទទួលបានជម្រើសពណ៌សរុបចំនួន 3 ពណ៌ គឺពណ៌ ស, ខ្មៅ និង ទឹក្រូច។




អញ្ចឹងសរុបមកវិញ បន្ទាប់ពីបានអាន និងមើលវីដេអូទាំងនេះហើយ តើប្រិយមិត្តគិតថា វាគឺជាវីដេអូបែកធ្លាយពិតមែន ឬ ក៏ក្រុមហ៊ុន Google មានចេតនាយកទូរសព្ទទាំងនោះ ទៅឲ្យពួកគេធ្វើការផុសនៅលើគេហទំព័រ YouTube ដើម្បីជាយុទ្ធសាស្រ្តផ្សព្វផ្សាយ អំពីលក្ខណៈសម្បត្តិ និងមុខងារពិសេសៗរបស់ស្មាតហ្វូន Google Pixel ជំនាន់ចុងក្រោយរបស់ខ្លួន? ប៉ុន្តែបើតាមគំនិតរបស់ខ្ញុំ ខ្ញុំគិតថានេះគឺជាយុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុន Google ព្រោះថាបើវាគឺជាវីដេអូបែកធ្លាយពិតមែន ក្រុមហ៊ុន Google ដែលជាអ្នក បង្កើត និងគ្រប់គ្រងគេហទំព័រ YouTube អាចធ្វើការលុបវីដេអូទាំងនោះចេញបាន យ៉ាងងាយស្រួលដូចបកចេកអញ្ចឹង។

 

 

ទស្សនាវីដេអូខាងក្រោម៖

 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: YouTube Tag: ទូរស័ព្ទ