CAMBO REPORT

Popup Advertising5 seconds

Apple ត្រលប់​មក​កាន់​តំណែង​ជា​ក្រុមហ៊ុន​មាន​តម្លៃ​ទីផ្សារ 1 សែនកោដិដុល្លារ​សា​ជា​ថ្មី

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្នុងចំណោមក្រុមហ៊ុនធំៗនៅលើពិភពលោក គេឃើញថាក្រុមហ៊ុន Apple គឺជាក្រុមហ៊ុននាំមុខគេទាំងផ្នែកបច្ចេកវិទ្យា និងការក្តោបក្តាប់ទីផ្សារលក់បានច្រើនជាងគេទៀតផង។ ក្នុងនោះ បន្ទាប់ពីព្រឹត្តិការណ៍ប្រកាសផលិតផល និងសេវាកម្មថ្មីមិនទាន់បានប៉ុន្មានថ្ងៃផង ក្រុមហ៊ុននេះ បានត្រលប់មកឈរលើតំណែងកំពូលសាជាថ្មី ក្នុងនាមជាក្រុមហ៊ុន មានតម្លៃ 1 ទ្រីលានដុល្លារ ជំនួសអោយក្រុមហ៊ុន Amazon កាលពីឆ្នាំ 2018 កន្លងទៅ។ 

 

កាលពីខែ សីហា ឆ្នាំ 2018 កន្លងទៅតម្លៃទីផ្សាររបស់ ក្រុមហ៊ុន Apple បានឈានដល់ សែនកោដិដុល្លារ (1,000,000,000,000 ដុល្លារ) ជាលើកដំបូងគេ ក្នុងប្រវត្តិសាស្រ្ត តែមិនយូរប៉ុន្មានវាក៏ត្រូវបានជំនួសដោយ ក្រុមហ៊ុន Amazon នៅខែបន្ទាប់ពីនោះ។ យើងបានដឹងពីសក្តានុពល រវាងក្រុមហ៊ុនទាំង 2 នេះនៅក្នុងវិស័យ បច្ចេកវិទ្យា រួមមានទាំងការលក់សេវាកម្ម និងផលិតផលរៀងៗខ្លួន។ នេះបើមើលទៅលើ Apple ហាក់ដូចជាមានភាពល្បីល្បាញទៅលើការបង្ហាញពី ផលិតផល និងច្ចេកវិទ្យាថ្មីៗរបស់ខ្លួន ជាយុទ្ធសាស្រ្តក្នុងការលក់ ជាហេតុធ្វើអោយតម្លៃទីផ្សារមានការកើនឡើងជាបន្តបន្ទាប់។ 

 

 

លើសពីនោះ ក្រុមហ៊ុន Microsoft ឯណោះវិញក៏ស្ថិតក្នុងតំណែងនេះដូចគ្នា បើយោងទៅតាម របាយការណ៍ទីផ្សារភាគហ៊ុនពិភពលោក ក្នុងថ្ងៃនេះ។ យ៉ាងណាមិញ ក្នុងតម្លៃទីផ្សារសរុប របស់ Apple ដែលមានចំនួនគិតជាតួរលេខសរុបមាន 1.3 សែនកោដិដុល្លារ ត្រូវបានតាមពីក្រោយ ដោយក្រុមហ៊ុន Google និង Amazon។ វាបានបង្ហាញអោយយើងបានដឹងថា ពិភពលោកមានភាពរីកចម្រើនទៅលើផ្នែកបច្ចេកវិទ្យាគួអោយកត់សម្គាល់ ដោយមើលទៅរបាយការណ៍ ទីផ្សារភាគហ៊ុន និង តម្លៃសរុបនៅក្នុងទីផ្សារ ពីសំណាក់ក្រុមហ៊ុនកំពូលៗទាំងនោះ។  

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Mac Rumors Tag: Lifestyle