CAMBO REPORT

Popup Advertising5 seconds

មក​ដឹង​ពី​តម្លៃ iPhone 11, 11 Pro និង 11 Pro Max នៅ​លើ​ទីផ្សារ​អន្តរជាតិ​នានា

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តបានដឹងហើយថា កាលពីរំលងអធ្រាតម្សិលមិញនេះ ព្រឹត្តិការណ៍ដ៏អស្ចារ្យ ប្រចាំឆ្នាំ 2019 របស់ក្រុមហ៊ុនយក្សផ្លែប៉ោម បានបញ្ចប់រួចរាល់ ជាស្ថាពរហើយ ដោយក្នុងនោះ Apple បានពាំនាំយកអាវុធ ធំៗ របស់ខ្លូន ដែលមានដូចជា iPhone ចំនួន 3 ម៉ូឌែល, iPad ជំនាន់ថ្មី និងនាឡិកាឆ្លាតវៃ Apple Watch ជំនាន់ទី 5 ជាដើម មកបង្ហាញជូនមហាជន ទូទាំងពិភពលោក តែម្តង។ មិនតែប៉ុណ្ណោះ ក្រុមការងារ ខេមបូរីផត ក៏បានធ្វើការចុះផ្សាយ ពីលក្ខណៈសម្បត្តិផ្សេងៗ នៃម៉ូឌែលនីមួយៗ មកបង្ហាញដល់ ប្រិយមិត្តអ្នកអាន ចប់សព្វគ្រប់ហើយដែរ។ តួយ៉ាង ខ្ញុំជឿថា មានប្រិយមិត្តមិនតិចដែរទេ ដែលបានត្រៀមខ្លួន រួចជាស្រេចមកហើយ ដើម្បីធ្វើជាម្ចាស់ របស់ iPhone ជំនាន់ថ្មីនេះ។ ដូច្នេះ លោកអ្នកប្រាកដ ជាចង់ដឹងបន្ថែមនូវព័ត៌មាន ដែលទាក់ទងនឹងតម្លៃ ដែលចេញលក់ នៅលើទីផ្សារផ្សេងៗ ក្រៅពីសហរដ្ឋអាមេរិក ជាមិនខាន អញ្ចឹង កុំរង់ចាំយូរទៀតអី យើងនឹងស្វែងយល់ពីតម្លៃ នៅតាមបណ្តាទីផ្សារ អន្តរជាតិធំៗ មួយចំនួននៃ iPhone 11, iPhone 11 Pro និង iPhone 11 Pro Max ទាំងអស់គ្នា។ 

 

 

គួរបញ្ជាក់ដែរថា Apple បានប្រកាសប្រាប់ ជាផ្លូវការហើយថា iPhone 11, iPhone 11 Pro និង iPhone 11 Pro Max នឹងបើកឲ្យធ្វើការ កម្មង់ទុកមុនចាប់ពី ចុងសប្ដាហ៍នេះតទៅ ហើយវានឹងចេញ លក់ក្នុងទីផ្សារ អន្តរជាតិនៅថ្ងៃទី 20 ខែកញ្ញា ខាងមុខនេះ ជាមួយនឹងតម្លៃក្នុង ទីផ្សារគ្រប់រដ្ឋ ក្នុងសហរដ្ឋអាមេរិក ដូចខាងក្រោមនេះ ៖ 

 

• iPhone 11 ទំហំ 64GB មានតម្លៃ 699 ដុល្លារ, 128GB មានតម្លៃ 749 ដុល្លារ, 256GB មានតម្លៃ 849 ដុល្លារ។

• iPhone 11 Pro ទំហំ 64GB មានតម្លៃ 999 ដុល្លារ, 256GB មានតម្លៃ 1,149 ដុល្លារ, 512GB មានតម្លៃ 1,349 ដុល្លារ។

• iPhone 11 Pro Max ទំហំ 64GB មានតម្លៃ 1,099 ដុល្លារ, 256GB មានតម្លៃ 1,249 ដុល្លារ, 512GB មានតម្លៃ 1,449 ដុល្លារ។

 

 

 

អញ្ចឹងដូចអ្វីដែលប្រិយមិត្តបានដឹងហើយថា សម្រាប់តម្លៃ នៅតាមបណ្តាប្រទេសផ្សេងៗ ពិសេសនៅប៉ែកខាងអឺរ៉ុប និងអាស៊ី គឺមានតម្លៃថ្លៃជាង នៅសហរដ្ឋអាមេរិក ពោលមានន័យថា រាល់ការនាំចេញចែកចាយ ផលិតផលទាំងអស់ ត្រូវធ្វើការបង់ពន្ធបន្ថែម ដូច្នេះហើយ ទើបធ្វើឲ្យតម្លៃ iPhone មានការកើនឡើងតិច ឬច្រើន ទៅតាមតំបន់ផ្សេងៗ ដែលរាប់មានដូចខាងក្រោម៖

 

ប្រទេសកាណាដា 

 

• iPhone 11 ទំហំ 64GB មានតម្លៃជាង 743 ដុល្លារ, 128GB មានតម្លៃជាង 796 ដុល្លារ, 256GB មានតម្លៃជាង 903 ដុល្លារ។

• iPhone 11 Pro ទំហំ 64GB មានតម្លៃជាង 1,047 ដុល្លារ, 256GB មានតម្លៃជាង 1,206 ដុល្លារ, 512GB មានតម្លៃជាង 1,411 ដុល្លារ។

• iPhone 11 Pro Max ទំហំ 64GB មានតម្លៃជាង 1,153 ដុល្លារ, 256GB មានតម្លៃជាង 1,313 ដុល្លារ, 512GB មានតម្លៃជាង 1,518 ដុល្លារ។

 

ប្រទេសអូស្ត្រាលី

 

• iPhone 11 ទំហំ 64GB មានតម្លៃជាង 822 ដុល្លារ, 128GB មានតម្លៃជាង 876 ដុល្លារ, 256GB មានតម្លៃជាង 993 ដុល្លារ។

• iPhone 11 Pro ទំហំ 64GB មានតម្លៃជាង 1,199 ដុល្លារ, 256GB មានតម្លៃជាង 1,370 ដុល្លារ, 512GB មានតម្លៃជាង 1,610 ដុល្លារ។

• iPhone 11 Pro Max ទំហំ 64GB មានតម្លៃជាង 1,301 ដុល្លារ, 256GB មានតម្លៃជាង 1,473 ដុល្លារ, 512GB មានតម្លៃជាង 1,679 ដុល្លារ។

 

ប្រទេសអ៊ីតាលី

 

• iPhone 11 ទំហំ 64GB មានតម្លៃជាង 926 ដុល្លារ, 128GB មានតម្លៃជាង 981 ដុល្លារ, 256GB មានតម្លៃជាង 1,113 ដុល្លារ។

• iPhone 11 Pro ទំហំ 64GB មានតម្លៃជាង 1,312 ដុល្លារ, 256GB មានតម្លៃជាង 1,268 ដុល្លារ, 512GB មានតម្លៃជាង 1,489 ដុល្លារ។

• iPhone 11 Pro Max ទំហំ 64GB មានតម្លៃជាង 1,423 ដុល្លារ, 256GB មានតម្លៃជាង 1,610 ដុល្លារ, 512GB មានតម្លៃជាង 1,864 ដុល្លារ។

 

ចក្រភពអង់គ្លេស

 

• iPhone 11 ទំហំ 64GB មានតម្លៃជាង 653 ដុល្លារ, 128GB មានតម្លៃជាង 715 ដុល្លារ, 256GB មានតម្លៃជាង 839 ដុល្លារ។

• iPhone 11 Pro ទំហំ 64GB មានតម្លៃជាង 1,296 ដុល្លារ, 256GB មានតម្លៃជាង 1,605 ដុល្លារ, 512GB មានតម្លៃជាង 1,853 ដុល្លារ។

• iPhone 11 Pro Max ទំហំ 64GB មានតម្លៃជាង 1,420 ដុល្លារ, 256GB មានតម្លៃជាង 1,680 ដុល្លារ, 512GB មានតម្លៃជាង 1,964 ដុល្លារ។

 

ប្រទេសរុស្សី

 

• iPhone 11 ទំហំ 64GB មានតម្លៃជាង 916 ដុល្លារ, 128GB មានតម្លៃជាង 993 ដុល្លារ, 256GB មានតម្លៃជាង 1,130 ដុល្លារ។

• iPhone 11 Pro ទំហំ 64GB មានតម្លៃជាង 1,375 ដុល្លារ, 256GB មានតម្លៃជាង 1,589 ដុល្លារ, 512GB មានតម្លៃជាង 1,864 ដុល្លារ។

• iPhone 11 Pro Max ទំហំ 64GB មានតម្លៃជាង 1,527 ដុល្លារ, 256GB មានតម្លៃជាង 1,741 ដុល្លារ, 512GB មានតម្លៃជាង 2,016 ដុល្លារ។

 

សហព័ន្ធអារ៉ាប់រួម

 

• iPhone 11 ទំហំ 64GB មានតម្លៃជាង 680 ដុល្លារ, 128GB មានតម្លៃជាង 860 ដុល្លារ, 256GB មានតម្លៃជាង 974 ដុល្លារ។

• iPhone 11 Pro ទំហំ 64GB មានតម្លៃជាង 1,148 ដុល្លារ, 256GB មានតម្លៃជាង 1,320 ដុល្លារ, 512GB មានតម្លៃជាង 1,551 ដុល្លារ។

• iPhone 11 Pro Max ទំហំ 64GB មានតម្លៃជាង 1,263 ដុល្លារ, 256GB មានតម្លៃជាង 1,434 ដុល្លារ, 512GB មានតម្លៃជាង 1,666 ដុល្លារ។

 

ហុងកុង

 

• iPhone 11 ទំហំ 64GB មានតម្លៃជាង 765 ដុល្លារ, 128GB មានតម្លៃជាង 828 ដុល្លារ, 256GB មានតម្លៃជាង 930 ដុល្លារ។

• iPhone 11 Pro ទំហំ 64GB មានតម្លៃជាង 1,096 ដុល្លារ, 256GB មានតម្លៃជាង 1,275 ដុល្លារ, 512GB មានតម្លៃជាង 1,472 ដុល្លារ។

• iPhone 11 Pro Max ទំហំ 64GB មានតម្លៃជាង 1,211 ដុល្លារ, 256GB មានតម្លៃជាង 1,377 ដុល្លារ, 512GB មានតម្លៃជាង 1,594 ដុល្លារ។

 

ប្រទេសចិន

 

• iPhone 11 ទំហំ 64GB មានតម្លៃជាង 773 ដុល្លារ, 128GB មានតម្លៃជាង 844 ដុល្លារ, 256GB មានតម្លៃជាង 956 ដុល្លារ។

• iPhone 11 Pro ទំហំ 64GB មានតម្លៃជាង 1,224 ដុល្លារ, 256GB មានតម្លៃជាង 1,407 ដុល្លារ, 512GB មានតម្លៃជាង 1,660 ដុល្លារ។

• iPhone 11 Pro Max ទំហំ 64GB មានតម្លៃជាង 1,350 ដុល្លារ, 256GB មានតម្លៃជាង 1,533 ដុល្លារ, 512GB មានតម្លៃជាង 1,787 ដុល្លារ។

 

ប្រទេសជប៉ុន

 

• iPhone 11 ទំហំ 64GB មានតម្លៃជាង 696 ដុល្លារ, 128GB មានតម្លៃជាង 743 ដុល្លារ, 256GB មានតម្លៃជាង 845 ដុល្លារ។

• iPhone 11 Pro ទំហំ 64GB មានតម្លៃជាង 994 ដុល្លារ, 256GB មានតម្លៃជាង 1,143 ដុល្លារ, 512GB មានតម្លៃជាង 1,348 ដុល្លារ។

• iPhone 11 Pro Max ទំហំ 64GB មានតម្លៃជាង 1,115 ដុល្លារ, 256GB មានតម្លៃជាង 1,264 ដុល្លារ, 512GB មានតម្លៃជាង 1,469 ដុល្លារ។

 

សរុបមក សម្រាប់តម្លៃនៅលើតាមបណ្តាទីផ្សារផ្សេងៗក្រៅពីសហរដ្ឋអាមេរិក មួយចំនួនខាងលើនេះ ជាតម្លៃប្រហាក់ប្រហែល តែប៉ុណ្ណោះ។ ចំណែកឯ តម្លៃមកដល់ទីផ្សារ ប្រទេសកម្ពុជាយើងវិញ ប្រហែលលើសចំនួនពីរ ទៅបីសន្លឹក ពីតម្លៃដើមដែរ ព្រោះថាវាជាទម្លាប់ទៅហើយ រាល់ពេលដែល iPhone ប្រកាសចេញលក់ លើទីផ្សារដំបូង។ ដូច្នេះ បើប្រិយមិត្តអាចរង់ចាំបាន គួរតែចាំសិនទៅ ប្រហែលជាចាប់ពី 3-4 សប្តាហ៍ ឬអាចមួយខែឡើងទៅ ទើបតម្លៃរបស់វា ចាប់ផ្តើមស្រកបន្តិចម្តងៗ អញ្ចឹងមានតែរង់ចាំ ពេលវាចុះបន្តិច គឺជាជម្រើសដ៏ល្អបំផុត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរស័ព្ទ