CAMBO REPORT

Popup Advertising5 seconds

ទាញ​យក​ Wallpaper ស្អាត​ៗ​របស់ iPhone 11​ បាន​នៅ​ទី​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តបានឃើញរួចហើយ ពីវត្តមានរបស់ iPhone ជំនាន់ថ្មី ដែលក្នុងនោះ មានមតិច្រើនគួរសមដែរ ដែលបាននិយាយថា មិនពេញចិត្តជាមួយវានោះទេ ហើយក៏អាចបណ្តាលមកពី កាមេរ៉ាចង្ក្រានហ្គាស ព្រមទាំងក្បាលឆក គ្មានសក់របស់វាផងដែរ។ ជាក់ស្ដែង អ្នកពេញចិត្តនៅតែមានច្រើន ព្រោះថាគេមិនបាន ខ្វល់ពីចំណុច នៅខាងលើនេះទេ ផ្ទុយទៅវិញ គេបានគិតទៅដល់ សមត្ថភាពកាន់តែខ្លាំងជាងមុន របស់វា ព្រមទាំងមុខងារថ្មី យ៉ាងច្រើនសម្បូរបែបនៅលើកាមេរ៉ាផងដែរ។ ប្រាកដណាស់ អ្នកដែលចូលចិត្ត ច្បាស់ជាចង់ភ្លក្សរសជាតិថ្មីហើយ ដូច្នេះខណៈពេលដែលវា មិនទាន់មានក្នុងស្រុកយើង អ្នកប្រើប្រាស់ iPhone ដែលមានក្បាលឆក អាចទាញយក Wallpaper ទាំងនេះទុកតាំងលើអេក្រង់បាន ព្រោះថាវាជារូបភាព ដែលមាននៅលើ iPhone ជំនាន់ថ្មី។

 

 

មិនខុសទេ សម្រាប់ប្រិយមិត្តមួយចំនួន ប្រើប្រាស់ iPhone ដែលមានថ្ងាសឆក អាចធ្វើការទាញយកទុកបាន ដោយសារតែរូបភាពទាំងនេះ វាស៊ីគ្នាតែជាមួយ ម៉ូតឆកប៉ុណ្ណោះ អញ្ចឹងដើម្បីលួងចិត្តខ្លួនឯង ក៏ដូចជាបន្លំជាមួយ iPhone ជំនាន់ថ្មីនោះ អ្នកគួរតែដាក់វានៅលើ Home screen ទៅ ថាមិនត្រូវអ្នកអាចនឹងលែងចង់បាន iPhone 11 ក៏ថាបាន ព្រោះថា ផ្ទៃខាងមុខ របស់វា គឺហាក់ដូចជា មិនខុសពីជំនាន់មុនប៉ុន្មាននោះទេ។ មិនពិបាកទេ បើអ្នកចង់បាន អ្នកគ្រាន់តែ ចុចត្រង់នេះ នោះវានឹងធ្វើការបើករូបភាព ទាំងនោះ ភ្លាមៗតែម្ដង បើពេញចិត្តមួយណា អាច Save ទុកបាន រួចអាចយកវា មកតាំងនៅលើ Home Screen ឬមួយក៏ Lock Screen របស់អ្នកបាន។

 

 

អញ្ចឹងហើយ លោកអ្នកអាចតាំងរូបភាពស្អាតៗ ដែលមាននៅលើ iPhone ជំនាន់ថ្មី បានតាមចំណង់ចំណូលចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ធ្វើឲ្យអ្នកផ្សេង មើល iPhone របស់អ្នកមួយភ្លែត យល់ច្រឡំថាជា iPhone 11 ផងដែរ។ ហេតុនេះ សូមបញ្ចេញមតិយោបល់របស់អ្នក ប្រាប់ខ្ញុំផងថា នៅពេលដែល ប្រើប្រាស់រូបភាពទាំងនេះ នៅលើស្មាតហ្វូនផ្លែប៉ោម ក្នុងដៃអ្នកហើយ តើមានអារម្មណ៍ យ៉ាងណាដែរ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: iPhone Hacks Tag: ទូរស័ព្ទ