CAMBO REPORT

Popup Advertising5 seconds

សេវាកម្មមើល​ភាពយន្ត Apple TV Plus នឹង​បើក​ដំណើរ​ការ​នៅ​ថ្ងៃ​ទី 1 ខែ​វិច្ឆិកា ក្នុង​តម្លៃ​តែ 4.99 ដុល្លារ​ក្នុង​មួយ​ខែ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅឯព្រឹត្តការណ៍ដាក់បង្ហាញផលិតផល និងសេវាកម្ម កាលពីយប់មិញនេះ Apple បានធ្វើការដាក់បង្ហាញនូវសេវាកម្មថ្មីរបស់ខ្លួនគឺ Apple TV Plus ដែលនឹងចេញអោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី 01 ខែ វិច្ឆិកា ខាងមុខនេះ។ សេវាកម្ម មើលវីដេអូ អ៊នឡាញនេះ មានដាក់បញ្ជូលនូវវីដេអូជាច្រើនប្រភេទ រួមមាន ភាពយន្តល្បីៗ, រឿងភាគ និង ភាពយន្តឯកសារនានាផងដែរ។ អ្នកប្រើប្រាស់អាចចូលទៅរីករាយនឹងសេវាកម្មនេះបាន បានតាមរយៈកម្មវិធី Apple TV នៅលើ iPhone, iPad, iPod Touch, កុំព្យូទ័រ Mac, កម្មវិធី Browser Chrome, Safari និង Firefox ក្នុងតម្លៃ 4.99 ដុល្លារក្នុងមួយខែ ជាមួយនឹងការផ្តល់ជូន Free trial បានចំនួន 7 ថ្ងៃ។ 

 

 

បន្ថែមពីនោះ Apple ក៏បានផ្តល់ជូនការមើលឥតគិតថ្លៃក្នុងរយៈពេល 1 ឆ្នាំ ដល់អតិថិជនណា ដែលបានជាវនូវ ផលិតផលនានារបស់ខ្លួនដូចជា iPhone, iPad, iPod Touch, Apple TV និង កុំព្យូទ័រ Mac គិតចាប់ពីថ្ងៃទី 10 ខែ កញ្ញានេះតទៅ។ លើសពីនោះទៅទៀត Apple ក៏អនុញ្ញាតក្នុងការបន្ថែមសមាជិក ដល់ទៅ 6 នាក់ក្នុងមួយគណនី ដើម្បីធ្វើការសន្សំសំចៃទៀតផង។ Apple TV Plus នឹងអាចមើលបានទាំង Online និង Offline ដោយមិនមានការរំខានពីផ្ទាំងផ្សាយពាណិជ្ជកម្មណាមួយនោះទេ។ តាមរយៈ វេបសាយ ផ្លូវការរបស់ Apple បានបញ្ជាក់អោយដឹងថា ទូរទស្សន៍ Samsung Smart TV ក៏មានកម្មវិធី Apple TV នេះតម្លើងស្រាប់នៅលើនោះដែរ ដែលវានឹងមានជាបន្តបន្ទាប់នៅលើ ទូរទស្សន៍ដទៃទៀតដូចជា Amazon Fire TV, LG, Roku, Sony និង VIZIO នៅពេលខាងមុខ។

 

 

ដោយឡែក អតិថិជន Apple TV Plus ទាំងអស់អាចទស្សនាភាពយន្តនានា ជាមួយនឹង ការបកប្រែសរុបមាន 40 ភាសាផ្សេងគ្នា ហើយអ្វីដែលពិសេសនោះគឺវាមានមកជាមួយនូវ ភាសាកាយវិការ សម្រាប់អ្នកថ្លង់ និងពិបាក្នុងការស្តាប់ផងដែរ។ ក្នុងមួយរយៈចុងក្រោយនេះ យើងបានឃើញនូវសេវាកម្មកំសាន្ត, សេវាកម្មយល់ដឹង, សេវាកម្មទូទាត់ប្រាក់ ពី Apple យ៉ាងច្រើន រួមមាន Apple Arcade, Apple New+, Apple Music, Apple Card, Apple Pay ជាដើម ដែលវាបានបន្ថែមអោយ ការប្រើប្រាស់កាន់តែទទួលបានភាពងាយស្រួល និងសុវត្ថិភាពតាមរយៈ ឧបករណ៍ នានារបស់ Apple រាប់ទាំងផ្សារលក់កម្មវិធី App Store និង iCloud បន្ថែមផង។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: Lifestyle