CAMBO REPORT

Popup Advertising5 seconds

មាន​ភាគ​រយ​ច្រើន​ដែល Google Pixel 4 ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី 15 ខែ​តុលា

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មកទល់ពេលនេះ យើងទទួលបានដំណឹងជាច្រើន មកហើយ ទាក់ទងទៅនឹងស្មាតហ្វូនកំពូលរបស់ Google ពោលគឺត្រកូល Pixel 4 តែម្ដង ប៉ុន្តែពត៌មានដែលយើង បានឮនោះ វាស្ថិតនៅក្នុងទម្រង់ជា ការបែកធ្លាយតែប៉ុណ្ណោះ ព្រោះថា ខាងក្រុមហ៊ុន មិនទាន់បានបង្ហាញឲ្យដឹង នៅឡើយទេ។ មិនខុសទេ នៅក្នុងពេលនេះ វានៅតែជាការបែកធ្លាយដដែល ប៉ុន្តែលើកនេះ អ្វីដែលយើងទទួលបាន គឺជាកាលបរិច្ឆេទបង្ហាញខ្លួន ក៏ដូចជាលក្ខណៈសម្បត្តិមួយចំនួន កាន់តែច្បាស់ ជាងមុនផងដែរ។ 

 

 

ជាកស្ដែង រៀងរាល់ឆ្នាំ Google តែងតែប្រកាសបង្ហាញ ស្មាតហ្វូនខាងលើនេះ នៅក្នុងខែតុលា ដោយហេតុហើយ ឆ្នាំវាអាចនឹងមិនខុសគ្នានោះទេ ព្រោះថាក្រុមអ្នកវិភាគ បានរំពឹងទុកមុនថា Google Pixel 4 និង 4 XL អាចនឹងត្រូវបង្ហាញខ្លួន ជាផ្លូវការនៅក្នុងថ្ងៃទី 15 ខែតុលាខាងមុខនេះទៀតផង។ មួយវិញទៀត វាក៏ត្រូវបានគេគិតថា ស្មាតហ្វូនសេរ៊ីនេះ នឹងបំពាក់ជាមួយឈីប Snapdragon 855 ព្រមទាំងអាចមាន ទំហំអេក្រង់តូចជាងជំនាន់មុន និយាយឲ្យចំគឺ Pixel 3XL មានអេក្រង់ទំហំ 6.3 អ៊ីញ រីឯ Pixel 4XL វិញវាអាចនឹងមានត្រឹម 6.23 អ៊ីញប៉ុណ្ណោះ ប៉ុន្តែកម្រិតបង្ហាញ វាអាចនឹងមិនមាន ការផ្លាស់ប្តូរនោះទេ។ ពិតណាស់ បើទោះបីជា Qualcomm បានបញ្ចេញឈីបកំពូល Snapdragon 855+ រួចហើយពិតមែន ប៉ុន្តែស្មាតហ្វូននេះ នៅតែត្រូវគេគិតថា វានឹងបំពាក់ជាមួយ ឈីបស្ដង់ដាដដែល ពោលគឺ Snapdragon 855 ផងដែរ។

 

 

សរុបមកវិញ បើតាមដំណឹងបែកធ្លាយ នៅពេលនេះ Google Pixel 4 series អាចនឹងត្រូវបង្ហាញខ្លួន នៅក្នុងថ្ងៃទី 15 ខែក្រោយនេះ ហើយវាក៏អាចនឹងប្រើប្រាស់ឈីប Snapdragon 855 មិនមែនកន្ទុយ Plus នោះទេ។ អញ្ចឹងហើយ វាក៏អាចទៅរួចដែរ ចំពោះកាលបរិច្ឆេទនេះ ព្រោះថារាល់ឆ្នាំ ម្ចាស់ដើមរបស់ Android នេះ តែងតែបង្ហាញស្មាតហ្វូនកំពូលរបស់ខ្លួន នៅក្នុងខែតុលាជានិច្ច ហេតុនេះ យើងក៏អាចទុកចិត្តបាន បណ្តោះអាសន្នសិន ទម្រាំតែខាងក្រុមហ៊ុន ចេញមុខមកទម្លាយការពិត ព្រមទាំងប្រាប់ដល់ យើងទាំងអស់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: XDA Tag: ទូរស័ព្ទ